ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្អុរ​ពេល​យប់​មិន​អស់ចិត្ត នៅ​បន្ត​ដល់​ព្រឹក​នេះ​ទៀត លិច​ក្រុង​ប៉ោយ​ប៉ែ​ត (វីដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ព្រះ​ភិ​រុណ​បាន​បង្អុរ​មិន​ឈប់​ឈរ​តាំងពី​យប់​រហូត​ឈាន​ដល់​ព្រឹក​ថ្ងៃ​ទី​4 ខែកញ្ញា ឆ្នាំ​2019​នេះ បាន​ធ្វើ​ឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត កើត​មាន​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​បង្ក​ឱ្យ​មានការ​លំបាក​ដល់​អ្នកស្រុក​ក្នុង​ការ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ​។…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ព្រះ​ភិ​រុណ​បាន​បង្អុរ​មិន​ឈប់​ឈរ​តាំងពី​យប់​រហូត​ឈាន​ដល់​ព្រឹក​ថ្ងៃ​ទី​4 ខែកញ្ញា ឆ្នាំ​2019​នេះ បាន​ធ្វើ​ឲ្យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត កើត​មាន​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​បង្ក​ឱ្យ​មានការ​លំបាក​ដល់​អ្នកស្រុក​ក្នុង​ការ​ចាក​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​ប្រកប​អាជីវកម្ម​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ​។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​តាម​ដងផ្លូវ​បេតុង និង​ផ្លូវលំ​មួយ​ចំនួន​មាន​ជំនន់​ទឹកភ្លៀង ដោយ​កន្លែង​ខ្លះ​មានទឹក​រាក់​ងាយស្រួល​ធ្វើ​ដំណើរ តែ​កន្លែង​ខ្លះ​ទៀត​មានទឹក​ជ្រៅ​បង្ក​ឲ្យ​យានយន្ត​រលត់​ត្រូវ​រុញ​បណ្តើរ​ក៏​មាន ប៉ុន្តែ​ចំណតរថយន្ត​ក្រុង​មានទឹក​ដក់​តិចតួច​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​ចំណត​មាន​ម៉ាស៊ីនបូមទឹក​ចេញ ខណៈ​ចំណតរថយន្ត​ធំ (​បេន​ចាន​) មាន​ជំនន់​ទឹកភ្លៀង​ច្រើន ហើយ​រថយន្ត​ធំ​មិន​អាច​ចូល​ចត​ដើម្បី​លើកដាក់​ទំនិញ​ដូច​សព្វមួយដង​ឡើយ​។

បើ​ទោះជា​ថ្មី​ៗ​មាន​ព័ត៌មាន​ថា ខេត្ត​មួយ​ចំនួន​នៅ​ប្រទេស​ថៃ មាន​ភ្លៀង​ធ្លាក់​ខ្លាំង តែ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ជា​ពិសេស​ចំណុច​ស្ពាន​ព្រំដែន​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក មានទឹក​នៅ​បាត​អូរ​ដដែល​។ យ៉ាងណា​ក៏​ដោយ គ្រោះ​ធម្មជាតិ​នេះ​ពុំ​មាន​របាយការណ៍​ពី​គ្រោះថ្នាក់​ណាមួយ​ដែល​កើត​មាន​លើ​ពលរដ្ឋ​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ