ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សិក្សា​វគ្គ​សុក្រឹតការ សម្រាប់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ជំនាន់​ទី​១៣

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ធំ អគារ​សែន​សុខ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​បិទ​វគ្គ​សុក្រឹតការ​ជំនាន់​ទី​១៣ សម្រាប់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម ជា…

កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ធំ អគារ​សែន​សុខ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​បិទ​វគ្គ​សុក្រឹតការ​ជំនាន់​ទី​១៣ សម្រាប់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម ជា ចាន់​តូ អគ្គទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​មាន សិក្ខាកាម​ចូលរួម​ប្រមាណ​៦៥​នាក់​។

វគ្គ​សុក្រឹតការ​នេះ ជា​វគ្គ​បណ្តុះបណ្តាល​ផ្ទៃក្នុង ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០ ខែមិថុនា ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ការ​បណ្តុះបណ្តាល​ស្តី​ពី​ការ​អនុវត្ត​មុខងារ​-​ភារកិច្ច របស់​ធនាគារកណ្តាល​ដល់​មន្ត្រី​បុគ្គលិក​វ័យក្មេង ដែល​ទើបតែ​ចូល​បម្រើ​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា និង​មន្ត្រី​ដែល​មិន​ធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ ហើយ​វគ្គ​នេះ​ក៏​ជា​យន្តការ​មួយ​នៃ​ក្រប​ខណ្ឌ​បណ្តុះបណ្តាល មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​។

ឆ្លៀត​ក្នុង​ឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ ឯកឧត្តម ទេសាភិបាល បាន​កោតសរសើរ​ស្មារតី​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ដែល​តែងតែ​យកចិត្តទុកដាក់​លើ​ការ​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​មន្ត្រី​បុគ្គលិក​ក្មេង​ៗ​ជំនាន់​ក្រោយ ដើម្បី​ក្លាយជា​មន្ត្រី​ប្រកបដោយ​គុណ​វុ​ឌ្ឍ គ្រប់គ្រាន់​ដែល​អាច​ចូលរួម​ចំណែក​គាំទ្រ និង​លើកកម្ពស់​មុខងារ​តួនាទី​ស្ថាប័ន ព្រមទាំង​មាន​មតិ​ផ្តាំផ្ញើ​ដល់​មន្ត្រី​បុគ្គលិក​ជំនាន់​ក្រោយ​ឱ្យ ៖

១/- បន្ត​ដុសខាត់​ចំណេះដឹង ទាំង​ចំណេះដឹង​ទូទៅ និង​ជំនាញ
២/-​ចេះ​ប្រើប្រាស់​ចំណេះដឹង​បម្រើ​ប្រយោជន៍ ការងារ​ប្រចាំ​ថ្ងៃ​ឱ្យ​ចំ​ទិស​ដៅ និង​មាន​ប្រសិទ្ធភាព
៣/-​គោរព​ការ​ចាត់តាំង គោរព​វិន័យ​ការងារ
៤/-​មាន​ភាព​ស្មោះត្រង់​ចំពោះ​ការងារ និង​ថ្នាក់ដឹកនាំ

៥/-​រក្សា​ការ​សម្ងាត់​វិជ្ជាជីវៈ​ជូន​អតិថិជន និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នានា
៦/-​មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​មុខងារ និង​ភារកិច្ច
និង​៧/-​មាន​ឆន្ទៈ​អភិវឌ្ឍ​ខ្លួនឯង តាម​រយៈ​ការ​ខិតខំ​ព្យាយាម​ស្វ័​យ​សិក្សា និង​ស្រាវជ្រាវ​ឯកសារ​ផ្សេង​ៗ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ