ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ខំ​ជឿ​មេខ្យល់​ថា​នាំ​ទៅ​ដល់​គោល ដៅ តែ​មិន​ទាន់​ដល់​ផង ត្រូវ​ប្រឈម​ផ្លូវច្បាប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​១៨​នាក់​បម្រុង​ឆ្លង​ដែន​ខុសច្បាប់​នៅ​បន្ទាត់​ព្រំដែន​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​-​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ឃាត់ខ្លួន ក្នុង​នោះ​មាន​បុរស​២​នាក់​ជាប់ចោទ​ជា​មេខ្យល់​ត្រូវ​ប្រឈម​មុខ​ផ្លូវច្បាប់​លើ​ដី​ថៃ ឯ​ស្ត្រី​ម្នាក់​រួចខ្លួន​ព្រោះ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។ ករណី​ខាងលើ​នេះ​កើតឡើង​កាលពី​ម៉ោងជាង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៩ ។…

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​១៨​នាក់​បម្រុង​ឆ្លង​ដែន​ខុសច្បាប់​នៅ​បន្ទាត់​ព្រំដែន​ក្បែរ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក​-​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ឃាត់ខ្លួន ក្នុង​នោះ​មាន​បុរស​២​នាក់​ជាប់ចោទ​ជា​មេខ្យល់​ត្រូវ​ប្រឈម​មុខ​ផ្លូវច្បាប់​លើ​ដី​ថៃ ឯ​ស្ត្រី​ម្នាក់​រួចខ្លួន​ព្រោះ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ​។

ករណី​ខាងលើ​នេះ​កើតឡើង​កាលពី​ម៉ោងជាង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២ កញ្ញា ឆ្នាំ​២០១៩ ។

ពលរដ្ឋ​ទាំង​១៨​នាក់​ខាងលើ (​ក្នុង​នោះ​ស្រី​៦​នាក់​) មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ តែ​ក្នុង​ចំណោម​នោះ​មាន​ស្ត្រី​ម្នាក់​ជា​កម្មករ​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ដោយឡែក​បុរស​ជា​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ជាប់ចោទ​ជា​មេខ្យល់ មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ត្រូវ​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ខេត្ត​ស្រះ​កែវ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

យោង​តាម​ការ​សាកសួរ ក្រុម​ពលករ​បាន​ប្រាប់​សមត្ថកិច្ច​ថៃ​ឱ្យ​ដឹង​ថា ពួក​ខ្លួន​វិល​ត្រឡប់​មក​ពី​ខេត្ត​ឆាក់​ឆឺ​ន​សៅ ក្នុង​គោលបំណង​មក​ទទួល​លិខិតឆ្លងដែន​ដែល​ឲ្យ​គេ​ធ្វើ តែ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ជិត​ព្រំដែន​ក៏​បាន​ជួប​បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ដោយ​បុរស​ជា​ជនសង្ស័យ​ទាំង​២​នាក់​នោះ​អះអាង​ថា ពួក​គេ​អាច​នាំ​ដើរ​ឆ្លង​ដែន​តាម​ច្រក​អន្តរជាតិ​បាន ដោយ​ចំណាយ​ត្រឹមតែ​ម្នាក់​៥០០​បាត ។

ក្រុម​ពលករ​បាន​បន្ត​ថា ដោយសារ​ពួក​ខ្លួន​ចង់​ធ្វើ​ដំណើរ​លឿន ក៏​សម្រេចចិត្ត​ប្រគល់​ប្រាក់​ឲ្យ​ជនសង្ស័យ​ក្នុង​ម្នាក់​ៗ​ចំនួន​២០០​បាត លុះដល់​ដី​ខ្មែរ​ទើប​ឲ្យ​ប្រាក់​៣០០​បាត​ទៀត តែ​ដឹង​អី​មិន​ទាន់​ដល់​គោលដៅ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​តែ​ម្តង​។

ទោះបីជា​យ៉ាងណា ក្រុម​ពលករ​ចំនួន​១៥​នាក់​គេ​ពុំ​ដឹង​ថា​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់​មក​កម្ពុជា​នៅឡើយ​ទេ ខណៈ​មន្ត្រី​និង​សមត្ថកិច្ច​ជំនាញ​ប្រាប់​តាម​ទូរស័ព្ទ​ថា មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ខាងលើ​ពី​ខាង​សមត្ថកិច្ច​ថៃ​នៅឡើយ​ទេ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ