ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូងក្រអូប​និង​ដូង​តុកកែ​វៀតណាម​…​បង្ហាញ​ទាំង​ធ្លាយ​ៗ​លើ​ផ្លូវជាតិ​21

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដូងក្រអូប​និង​ដូង​តុកកែ​វៀតណាម ​កំពុង​ធ្វើ​ឲ្យ​អ្នក​ភូមិ​កោះ​ខែល ធ្វើ​ជា​របរ​អាជីវកម្ម​លក់​បែប​លក្ខណៈ​ជា​គ្រួសារ ។ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២១​ពី​ក្រុង​តា​ខ្មៅ​ ទៅ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ អ្នក​ធ្វើ​ដំណើរ​នឹង​ឃើញ​ផ្លែ​ដូងខ្ចី​ទាំង​ធ្លាយ​ៗ ត្រូវ​បាន​ដាក់​លក់​តម្រៀបគ្នា​ហូរហែ​អម​សងខាង​ផ្លូវ​សុទ្ធតែ​អ្នកលក់​ដូង​ក្រអូប…

ខេត្តកណ្តាល ៖ ដូងក្រអូប​និង​ដូង​តុកកែ​វៀតណាម ​កំពុង​ធ្វើ​ឲ្យ​អ្នក​ភូមិ​កោះ​ខែល ធ្វើ​ជា​របរ​អាជីវកម្ម​លក់​បែប​លក្ខណៈ​ជា​គ្រួសារ ។ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២១​ពី​ក្រុង​តា​ខ្មៅ​ ទៅ​ប្រមាណ​ជាង​២០​គីឡូម៉ែត្រ អ្នក​ធ្វើ​ដំណើរ​នឹង​ឃើញ​ផ្លែ​ដូងខ្ចី​ទាំង​ធ្លាយ​ៗ ត្រូវ​បាន​ដាក់​លក់​តម្រៀបគ្នា​ហូរហែ​អម​សងខាង
​ផ្លូវ​សុទ្ធតែ​អ្នកលក់​ដូង​ក្រអូប និង​ដូង​តុកកែ ។

ស្ត្រី​ម្នាក់​ដែល​គេ​ហៅ​ថា ចែ ម៉ៅ បាន​ឲ្យ​ដឹង​ថា គាត់​បាន​លក់​ដូងក្រអូប​និង​ដូង​តុកកែ​មុនគេ​យូរហើយ ដែល​ពេល​នោះ ​មាន​តែ​អ្នកលក់​៣ ​ឬ​៤​ផ្ទះ​ប៉ុណ្ណោះ ។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​ក្នុងភូមិ​បាន​នាំ​គ្នា​លក់​ស្ទើរតែ​គ្រប់​ផ្ទះ​ទៅ​ហើយ​នៅ​ជាប់​ដងផ្លូវ​ជាតិ​លេខ​២១​នេះ ។

ចែ ម៉ៅបញ្ជាក់​ថា​៖ «​ខ្ញុំ​លក់​យូរ​ដែរ​ហើយ លក់​ទាំង​ដូងក្រអូប ដូង​តុកកែ និង​កូន​ដូងក្រអូប កូន​ដូង​តុកកែ​ផង​ដែរ ​មក​ពី​ប្រទេស​វៀតណាម ។ ខ្ញុំ​លក់​មួយ​ថ្ងៃ​មិន​ទៀង​នោះ​ទេ ថ្លៃ​ខ្លះ​បាន​ដាច់​ច្រើន ថ្លៃ​ខ្លះ​បាន​តិច​តែ​ក៏​អត់​មាន​ថា​លក់​មិន​ដាច់​នោះ​ទេ ព្រោះ​មាន​ម៉ូយ​គេ​មក​យក​ទៅ​លក់​បន្ត​ទៅ​ទី​ជិត​ឆ្ងាយ ។

ចែ​ម៉ៅ ក៏​បាន​ឲ្យ​ដឹង​ពី​តម្លៃ​ដូង​ថា ដូងក្រអូប​មួយ​ផ្លៃ​ថ្លៃ​៣.៥០០​រៀល ចំណែក​ដូង​តុកកែ​វិញ​មួយ​ផ្លៃ​ថ្លៃ​១.៥០០​រៀល ហើយ​កូន​ដូងក្រអូប​មួយ​ដើម​ថ្លៃ​១២.០០០​រៀល និង​ដូង​តុកកែ​៨០០០​រៀល​។ ចែ​ម៉ៅ​ក៏​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មក​ទិញ​ដូង​នៅ​កន្លែង​គាត់​ភាគច្រើន​អ្នក​ពី​ភ្នំពេញ ទិញ​ដាក់​ឡាន ដើម្បី​ទៅ​ហូប​នៅផ្ទះ ហើយ​អ្នកខ្លះ​ហូប​ពេល​ដើរ​កម្សាន្ត​នៅ​តំបន់​នានា​ផង​ដែរ​និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ ។ មួយ​ថ្ងៃ​អាច​លក់​បាន​៥​ឬ​៧​ឡូ​ដូង​ឬ​លើស​ពី​នេះ ដោយ​ដូងក្រអូប​មាន​តម្លៃ​៣៥០០០​រៀល ដូង​តុកកែ​១៥.០០០​រៀល​ក្នុង​មួយ​ឡូត៍​ស្មើ​១២​ផ្លែ ។

ចំពោះ​មុខរបរ​លក់​ដូង​នេះ​ដែរ ចែ​ម៉ៅ ក៏​បាន​ឲ្យ​ដឹង​ថា អាច​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ខ្លះ​ផង​ដែរ ។ ដោយ​ថ្ងៃ​ខ្លះ​លក់​បាន​លុយ​ប្រមា​ន​២០​ម៉ឺន​រៀល មាន​ថ្ងៃ​ខ្លះ​បាន​៣០​ម៉ឺន​រៀល ឬ​លើស​ពី​នេះ​ព្រោះ​ពេល​ខ្លះ​មាន​ម៉ូយ​មក​យក​ទៅ​លក់​បន្ត ហើយ​បើ​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ឬ​ថ្ងៃ​ឈប់​សម្រាក​លក់ដាច់​បាន​ច្រើន​ទៀត។ អ្នក លក់​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ដូង​ដែល​លក់​រាល់​ថ្ងៃនេះ​ត្រូវ​បាន​ម៉ូយ​យក​ពី​ប្រទេស​វៀតណាម មក​លក់​ឲ្យ​ក្នុង​តម្លៃ​ថោក​ជាង​ការ​លក់​រាល់ថ្ងៃ ។

ចំណែក​អ្នកលក់​ដូង​ដូច​គ្នា​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ស្រ​ដៀង​គ្នា​ថា គាត់​បាន​យក​ដូង​ខាងលើ​ដោយ​ទិញ​ពី​ម៉ូយ យក​ពី​ប្រទេស​វៀតណាម ដោយ​តម្លៃ​តាម​សភាព​ដូង​តូច​ធំ ។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ដូង​ដែល​លក់​រាល់ថ្ងៃ ដូងក្រអូប​៣៥០០​រៀល ដូង​តុកកែ មួយ​ផ្លៃ​ថ្លៃ​១៥០០​រៀល ។

ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​លក់​ដូង​បាន​មិន​ទៀង​នោះ​ទេ ពេល​ខ្លះ​អស់​ច្រើន ពេល​ខ្លះ​លក់​អស់​តិច តែបើ​គិត​ជា​លុយ​វិញ​ក្នុង​មួយ​ថ្ងៃ​បាន​៣០​ម៉ឺន​រៀល ឬ​៥០​ម៉ឺន​រៀល តែ​ថ្ងៃ​ខ្លះ​ក៏​បាន​ច្រើន​ជាង​នេះ ដោយសារ​មាន​ម៉ូយ​មក​យក​​ដូង​លក់​បន្ត​នៅ​ភ្នំពេញ ។

អ្នកស្រី​ថា ក្រៅពី​លក់​ដូង​គាត់​ក៏​មាន​លក់​កូន​ដូងក្រអូប កូន​ដូង​តុកកែ ដែល​ដូង​នេះ​ដាំ​ឆាប់​បាន​ផល គឺ​៣​ឬ​៤​ឆ្នាំ​អាច​បាន​ផ្លែ​ហើយ ។អ្នកស្រី​បាន​ឲ្យ​ដឹង​ថា អ្នកស្រី​បាន​លក់​ដូង​នេះ​មុនគេ ហើយ​ឥឡូវនេះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ផ្អើល​រកស៊ី​លក់​ច្រើន​គ្នា ពោល​គឺ​បើ​មើល​តាម​ដងផ្លូវ​ឃើញ​តែ​ដូង​រៀបចំ​យ៉ាង​ស្អាត​សម្រាប់​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ទិញ​ហូរហែ​មិន​ដាច់ ។

អ្នកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា មិន​ត្រឹមតែ​អ្នក​ភូមិ កោះ​ខែល​នោះ​ទេ​លក់​ដូង ឥឡូវ​បាន​រាលដាល​ដល់​ភូមិ​ក្បែរ​នឹង ក៏​យក​ដូង​នេះ​មក​លក់​ផង​ដែរ អ្នក​ភូមិ​ព្រែក​ប៉ា​ង និង​អ្នក​ភូមិ​ផ្សេង​ទៀត​ក៏​យក​ដូង​ទៅ​លក់​ផង​ដែរ បាន​ចំណេញ​ត​ៗ​គ្នា​ក្លាយជា​មុខរបរ​មួយ​ស្រួល​រកស៊ី​ជាង​ផ្លែ​ឈើ​ដ៏​ទៃ។

សូម​ជម្រាប​ថា ទឹកដូង​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​បាន​ជួយ​ផ្តល់​កម្លាំង​ដល់​មនុស្ស​ផង​ដែរ​នៅ
​ពេល​យើង​ពិសា​វា ។ ដូងក្រអូប​និង​ដូង​តុកកែ​មាន​រសជាតិ​ផ្អែម​គួរ​ឲ្យ​ហូប​មាន​រាង​តូច​ជាង​ដូង​ធម្មតា ។
សូម​ជម្រាប​ផង​ដែរ​ថា ភូមិ​កោះ​ខែល​ស្ថិត ក្នុង​ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ