ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ថា​មិន​ស្រួលខ្លួន​ចង់ទៅ​ពេទ្យ តែ​រវល់​ការងារ ចុង​ក្រោយ​បាន​ត្រឹម​សោក​ស្តាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ជា​ជនជាតិ​អង់គ្លេស​អាយុ​74​ឆ្នាំ​ម្នាក់ បាន​ដេក​ស្លាប់​ដោយសារ​តែ​ជំងឺ​ប្រចាំ​កាយ​នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឱ្យ​មានការ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ​កាលពី​ម៉ោង​10​និង​30​នាទី​យប់ ថ្ងៃ​ទី​3 ខែកញ្ញា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​108…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​វ័យ​ចំណាស់​ជា​ជនជាតិ​អង់គ្លេស​អាយុ​74​ឆ្នាំ​ម្នាក់ បាន​ដេក​ស្លាប់​ដោយសារ​តែ​ជំងឺ​ប្រចាំ​កាយ​នៅ​ក្នុង​បន្ទប់​ជួល បង្ក​ឱ្យ​មានការ​ផ្អើល​ទៅ​ដល់​សមត្ថកិច្ច​ចុះ​មក​ដល់ទី​តាំង​កន្លែង​កើតហេតុ​កាលពី​ម៉ោង​10​និង​30​នាទី​យប់ ថ្ងៃ​ទី​3 ខែកញ្ញា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​108 កែង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​គ្មាន​លេខ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​10​និង​30​នាទី​យប់ ថ្ងៃ​ទី​3 កញ្ញា​នេះ មាន​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ប្តី​របស់​គាត់​ជា​ជនជាតិ​អង់គ្លេស​អាយុ​៧៤​ឆ្នាំ បាន​ស្លាប់​ដោយ​មិនដឹង​ថា​មូលហេតុ​អ្វី​នោះ​ទេ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ទៀត​ថា ប្តី​របស់​គាត់​តែងតែ​ចិញ្ចឹម​មើលថែ​ប្រពន្ធ និង​កូនប្រុស​អាយុ​១០​ឆ្នាំ​ម្នាក់​មិន​ឱ្យ​ពិបាក​នោះ​ទេ ហើយ​មុន​ពេល​ដែល​ប្តី​ស្លាប់ គាត់​បាន​ទៅ​ប្រាប់​អ្នក​ជិតខាង​ថា ប្តី​របស់​គាត់​ដូច​ជា​មិនសូវ​ស្រួលខ្លួន​ចង់​យក​ទៅ​ពេទ្យ ប៉ុន្តែ​ដោយសារ​តែ​គាត់​រវល់​ការងារ​ទើប​មិន​បាន​ជូន​ទៅ​ទេ រហូត​ដេក​ស្លាប់​តែ​ម្តង​។ ភ្លាម​ៗ​នោះ​ដែល​ក៏​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​វត្ត​ភ្នំ បាន​ចុះ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ក៏​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​ប្រចាំ​កាយ ។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​ដឹក​យក​ទៅ​ដំកល់ ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ