ចាំ​អង្កាល់​ទៀត​…​ម្ចាស់​មិន​នៅ​ឃើញ​ឱកាសល្អ​ចូល​ចាត់ការ​ខ្ទេច !


ខេត្តកណ្តាល ៖ ចោរ​អំបុក​បំបែ​ង​ឃើញ​ម្ចាស់​ចំការ​មិន​នៅ​ចូល​ទៅ​លួច​ផ្លែ​ដូង ខ្សែភ្លើង និង​ម៉ូ​ទ័​រ​ទឹក ត្រូវ​នគរបាល​ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៩ លោក អាត ច័ន្ទ​ដា​រា ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​អំពើរ​លួច​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៩ តាម​មាត្រា​៣៥៣-៣៥៦ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​ឈ្មោះ ឡូត ភារ​ម្យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ ។ ជន​រង​គ្រោះ​ឈ្មោះ ប៉េង ស៊ុន​ឈី​វ ភេទ​ប្រុស អាយុ​៧១​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កសិករ ។

តាម​ប្រភព​ពី​សាក្សី​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​លួច​ចូល​ក្នុង​ចំការ​ដែល​គ្មាន​មនុស្ស​នៅ​ចាំ ហើយ​លួច​បេះ​ផ្លែ​ដូង កាត់​ខ្សែភ្លើង និង​លួច​យក​ម៉ូ​ទ័​រ ដែល​គេ​ទុក​បូមទឹក​នៅ​ក្នុង​ចំការ ។ ក្រោយមក​ត្រូវ​បាន​ជន​រង​គ្រោះ​នាំ​គ្នា​ចាប់​យក​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ផ្លូវ​វ​ច្បាប់ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ប្រាប់​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ពិតប្រាកដ​មែន រីឯ​គ្រឿងញៀន​វិញ​បាន​ប្រើប្រាស់​អស់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ