កញ្ញា វុទ្ធ សុគន្ធា បានចាកចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីជាច្រើនសប្តាហ៍មកហើយដោយមានការពេញចិត្តពីបងប្អូនខ្មែររស់នៅទីនោះ ។ មិនចាញ់តារាល្បីទៅជាមួយនោះទេនាងត្រូវបានគេសំណូមពរឱ្យពន្យារពេលនៅទីនោះ តែត្រូវបានស្រីស្អាតរូបនេះបដិសេធ ។
វុទ្ធ សុគន្ធា ជាតារាចម្រៀងមានទឹកដមសំឡេងពីរោះ និងចេះបទជំនាន់ដើមបានច្រើន ដោយធ្លាប់មានប្រវត្តិចេញសម្តែងនៅលើទឹកដីអូស្ត្រាលីច្រើនលើកមកហើយ ។ នាងនៅតែខ្លាំងមិនចាញ់លោក អេឡិច ចាន់ត្រា ឡើយ ។

មួយលើកនេះ នាងសម្តែងប៉ះសុទ្ធតែក្រុមល្បីដូចជាលោក អេឡិច ចាន់ត្រា, ព្រះកាយចន្ទ និង សៅ ឧត្តម ជាដើម ។ ក្នុងដំណើរជិតត្រឡប់មកស្រុកវិញ សុគន្ធា ត្រូវបានគេសុំឲ្យស្នាក់នៅបន្ត ប៉ុន្តែនាងមិនអាចធ្វើបាននោះទេ ។ ស្រីស្អាតរូបនេះឲ្យដឹងថា នាងមានភារៈច្រើននៅក្នុងស្រុក ទាំងការងារច្រៀង និងផ្ទាល់ខ្លួន ទើបការសម្តែងសុំត្រឹមតែពេលចរចាគ្នា ។

នាងសុំតែនៅអូស្ត្រាលី ១ខែ និងញូហ្សឺឡែនកន្លះខែ គឺចប់បេសកកម្មនេះ ហើយវិលមកមើលការងារវិញកុំឲ្យខក ។ ការចេញទៅលើកនេះ គឺទទួលការរាប់អាន និងគាំទ្រច្រើនពីបងប្អូនខ្មែរ ដែលខ្លះទៀតចំណាយពេលជូនដើរកម្សាន្តថែមទៀតផង ។ ការចេញទៅសម្តែងនេះផងដែរ គឺមិនបានផ្តោតលើស្នេហាជាមួយបុរសណាក្រៅតែពីសម្តែង ការរាប់អានដូចបងប្អូននោះទេ តែបើមានអ្នកល្អនាងសុំឲ្យចូលដល់ចាស់ទុំជាមុនសិន ៕ (កែសម្រួលដោយ ៖ បុប្ផា)







