ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​សាធុជន​ឈ្វេងយល់​អំពី​លក្ខណៈ​នៃ​ការ​ធ្វើ​ទាន

4 ឆ្នាំ មុន

មិនមែន​ទាល់តែ​ឱ្យ​របស់ទ្រព្យ​ទើប​ឈ្មោះ​ថា​ធ្វើ​ទាន​នោះ​ទេ សាធុជន​អាច​ធ្វើ​ទាន​តាម​រយៈ​ការ​និយាយ​ស្ដីដោ​យ​​ប្រើ​ពាក្យពេចន៍​ល្អ សម្តី​ផ្អែម​ពីរោះ​ជា​លក្ខណៈ​លើកទឹកចិត្ត​ជាមួយ​អ្នក​ដទៃ ឬ​អប់រំ​ឱ្យ​ស្ថិត​ក្នុង​ផ្លូវ​ល្អ នេះ​ហើយ​ជា​ទាន​ដ៏​ប្រសើរ ។ ដោយ​ហោចទៅ​សូ​ម្បី​តែ​អ្វីមួយ​ដែល​សាមញ្ញ​បំផុត​ដូច​ជា ការ​ញញឹម​ដាក់​ក៏​អាច​ជួយ​អ្នក​ដទៃ​បាន​ដែរ ប្រសិនបើ​ស្នាមញញឹម​នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​រីករាយ​ចិត្ត និង​ធ្វើ​ឲ្យ​ភ្លឺ​ថ្លា​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ…

មិនមែន​ទាល់តែ​ឱ្យ​របស់ទ្រព្យ​ទើប​ឈ្មោះ​ថា​ធ្វើ​ទាន​នោះ​ទេ សាធុជន​អាច​ធ្វើ​ទាន​តាម​រយៈ​ការ​និយាយ​ស្ដីដោ​យ​​ប្រើ​ពាក្យពេចន៍​ល្អ សម្តី​ផ្អែម​ពីរោះ​ជា​លក្ខណៈ​លើកទឹកចិត្ត​ជាមួយ​អ្នក​ដទៃ ឬ​អប់រំ​ឱ្យ​ស្ថិត​ក្នុង​ផ្លូវ​ល្អ នេះ​ហើយ​ជា​ទាន​ដ៏​ប្រសើរ ។

ដោយ​ហោចទៅ​សូ​ម្បី​តែ​អ្វីមួយ​ដែល​សាមញ្ញ​បំផុត​ដូច​ជា ការ​ញញឹម​ដាក់​ក៏​អាច​ជួយ​អ្នក​ដទៃ​បាន​ដែរ ប្រសិនបើ​ស្នាមញញឹម​នោះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​រីករាយ​ចិត្ត និង​ធ្វើ​ឲ្យ​ភ្លឺ​ថ្លា​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ។ អ្នក​អាច​ជួយ​យកអាសា​បុគ្គល​ណា​ម្នាក់ ដែល​ត្រូវការ​ជំនួយ​។ អ្នក​អាច​ស្ម័គ្រចិត្ត​ជួយ​ដោយ​កម្លាំង និង​ការ​ព្យាយាម ឬ​ដោយ​ធនធាន​របស់​អ្នក​ដល់​មនុស្ស​ដែល​ខ្សត់ខ្សោយ​ ។

អ្នក​អាច​ចែករំលែក​នូវ​ចំណេះដឹង​ផ្នែក​ទ្រឹស្តី​ព្រះពុទ្ធ​ដល់​បុគ្គល​ណាមួយ ។ ការ​ឱ្យ​ចំណេះដឹង​ជា​ទាន​លោក​ចាត់​ថា​ជា​ធម្មទាន ដែល​ប្រសើរ​ជាង​ទាន​នានា​ទាំងអស់​ក្នុង​លោក​ ។

ចូរ​ធ្វើ​ទាន​ដោយ​សេចក្ដី​អាណិតអាសូរ សេចក្ដី​ករុណា និង​ការ​យល់ចិត្ត​អ្នក​ដទៃ ពិសេស​ធ្វើ​ទាន​ដល់​អ្នកក្រ ជន​ចាស់ជរា ទុរគត​ជន អ្នក​កំពុង​ស្រេកឃ្លាន នោះ​ទាន​របស់​អ្នក​នឹង​មាន​ផល​ច្រើន ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ