៥ វិធីពង្រឹងគំនិតជាសហគ្រិន
ដើម្បីក្លាយជាសហគ្រិនដែលជោគជ័យមួយរូប អ្នកត្រូវមានចំណេះដឹង និងជំនាញច្រើនជាងការគណនា និងគ្រប់គ្រងហិរញ្ញវត្ថុទៅទៀត ។ លោក AJ Agrawal ដែលជាស្ថាបនិកក្រុមហ៊ុន Verma…
ដើម្បីក្លាយជាសហគ្រិនដែលជោគជ័យមួយរូប អ្នកត្រូវមានចំណេះដឹង និងជំនាញច្រើនជាងការគណនា និងគ្រប់គ្រងហិរញ្ញវត្ថុទៅទៀត ។ លោក AJ Agrawal ដែលជាស្ថាបនិកក្រុមហ៊ុន Verma…
ដើម្បីក្លាយជាសហគ្រិនដែលជោគជ័យមួយរូប អ្នកត្រូវមានចំណេះដឹង និងជំនាញច្រើនជាងការគណនា និងគ្រប់គ្រងហិរញ្ញវត្ថុទៅទៀត ។ លោក AJ Agrawal ដែលជាស្ថាបនិកក្រុមហ៊ុន Verma Media និងជាសហគ្រិនអស់រយៈពេលច្រើនជាង ១០ឆ្នាំមកនេះបានចែករំលែកថា សហគ្រិនដែលជោគជ័យជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ ភាពជាអ្នកដឹកនាំ និងមានធនធានច្រើន ។ ហើយដើម្បីទទួលបានគុណសម្បត្តិទាំងនេះ លោកផ្តល់ដំបូន្មានឲ្យអនុវត្តតាមវិធីខាងក្រោម៖
១. ស្វែងរកអ្នកណែនាំដែលមានបទពិសោធន៍៖ មនុស្សដែលជោគជ័យជុំវិញពិភលោក រួមទាំងលោក Mark Zuckerberg របស់ Facebook ផងដែរបានឲ្យដឹងថា អ្នកណែនាំរបស់លោកជាអ្នកចូលរួមបង្កើតភាពជោគជ័យរបស់លោក ។ អ្នកណែនាំ គឺជាអ្នកផ្តល់មតិយោបល់សម្រាប់គំនិតដែលអ្នកមាន ហើយពួកគេមានសមត្ថភាពក្នុងការមើលឃើញអ្វីដែលអ្នកមិនអាចផងដែរព្រោះតែបទពិសោធន៍ និងធនធានដែលពួកគេមាន ។
២. អានសៀវភៅឲ្យបានច្រើន៖ អ្នកអាចទទួលបានចំណេះដឹងពីសៀវភៅ និងអត្ថបទផ្សេងៗដែលត្រូវបាននិពន្ធ និងសរសេរដោយមនុស្សដែលមានបទពិសោធន៍ជុំវិញពិភពលោក ។ អ្នកអាចរៀនសូត្រពីកំហុសឆ្គង និងគន្លឹះផ្សេងៗដែលជួយឲ្យពួកគេជោគជ័យជាដើម ។
៣. ចូលរួមកម្មវិធីសម្រាប់សហគ្រិន៖ ប្រសិនបើអ្នកចង់ក្លាយជាសហគ្រិនដែលល្អមួយរូប អ្នកត្រូវតែស្ថិតនៅក្នុងចំណោមសហគ្រិនដែលជោគជ័យដោយចូលរួមកម្មវិធីផ្សេងៗដូចជា ការតាំងពិពណ៌ពាណិជ្ជកម្ម ឬសិក្ខាសាលាជាដើម ។ អ្នកត្រូវចាំថា គោលបំណងក្នុងការចូលរួមកម្មវិធីទាំងនេះមិនមែនដើម្បីលក់គំនិត ឬផលិតផលរបស់អ្នកទេ តែដើម្បីបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនដែលអាចផ្តល់អត្ថប្រយោជន៍ទៅគ្នាទៅវិញទៅមកនៅថ្ងៃអនាគត ។
៤. ផ្តល់លទ្ធផលលើសអ្វីដែលបានសន្យា៖ វិធីមួយក្នុងការឈានមុខគេក្នុងវិស័យ គឺផ្តល់លទ្ធផលដែលលើសអ្វីដែលអ្នកបានសន្យាដល់អតិថិជនរបស់អ្នក ។ ទម្លាប់នេះនឹងជួយផ្តល់ប្រជាប្រិយភាពដល់អ្នក និងពង្រឹងទំនាក់ទំនងដែលអ្នកមានជាមួយនឹងអតិថិជនរបស់អ្នកដែរ ។
៥. ជួយអ្នកដទៃ៖ ការជួយដល់សហគ្រិនដទៃអាចជួយឲ្យអ្នករៀនបានច្រើនពីអាជីវកម្មរបស់អ្នកដែរព្រោះវាតម្រូវឲ្យអ្នកត្រិះរិះពិចារណាច្រើន ។ ឧទាហរណ៍ដូចជា ដៃគូសហការរបស់អ្នកជួបនឹងបញ្ហាក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធសង្គមហើយអ្នកស្ម័គ្រចិត្តស្វែងរកប្រភពនៃបញ្ហានេះជាដើម ។ អ្នកអាចរៀនសូត្របន្ថែមពីការផ្សព្វផ្សាយតាមប្រព័ន្ធសង្គម និងទទួលបានគំនិត និងយុទ្ធសាស្ត្រថ្មីៗដែលអ្នកអាចអនុវត្តខ្លួនឯងផងដែរ ។
ការធ្វើជាសហគ្រិនវាត្រូវការច្រើនជាងសមត្ថភាពក្នុងការគ្រប់គ្រងទៅទៀត ។ វាតម្រូវឲ្យអ្នកមានការគិតថ្មីៗ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ