ទឹកទន្លេ​ខេត្តកំពង់ឆ្នាំង សម្រុក​ឡើង​គួរ​កត់សំគាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ


ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ស្ថានភាព​ទឹកទន្លេ​នៅ​ខេត្តកំពង់ឆ្នាំង​ដែល​មិន​បាន​ឡើង​ខ្លាំង​គួរ​កត់សម្គាល់​ក្នុង​រយៈពេល​ខែវស្សា​នេះ​ក៏​ពិតមែន ប៉ុន្តែ​រយៈ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ស្រាប់តែ​ទឹកទន្លេ​បាន​ហក់​ឡើង​ខ្ពស់​គួរ​កត់សម្គាល់ ។ យ៉ាងនេះ​ក្តី ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ទោះបីជា​ឡើង​ខ្លាំង​យ៉ាង​ណា​ក្តី បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ទឹក​មានកំ​ពស់​ទាប​ជាង​ឆ្នាំ​ចាស់​ដល់​ជាង 3 ម៉ែត្រ​។

​លោក ដោក ប៊ុ​ន​ថុ​ន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា​៖ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ជិត​ទន្លេ​នៅ​ចំណុច​ផ្សារ​ក្រោម​មាន​កម្ពស់ 6,60 ម៉ែត្រ បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ម្សិល​ម៉ិ​ញ​ទឹក​មានកំ​ពស់ 6,38 ម៉ែត្រ គឺ​ទឹក​ឡើង​កំពស់ 0,22​ម៉ែត្រ​។ ប៉ុន្តែ​បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​2018 កន្លង​ទៅ នៅ​ថ្ងៃ​ដូច​គ្នា​នេះ​ដែរ ទឹក​មាន​កម្ពស់ 9,80​ម៉ែត្រ ឃើញ​ថា នៅ​ទាប​ជាង​ឆ្នាំទៅ 3,20​ម៉ែត្រ​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា ទឹកជំនន់​នៅ​បឹង​ទន្លេសាប និង​តាម​ដង​ទន្លេ​ក្នុង​ខេត្តកំពង់ឆ្នាំង​កើនឡើង​អាស្រ័យ​ដោយ កត្តា​៣​យ៉ាង​ផ្សេង​គ្នា គឺ ទី​១-​ទទួល​របប​ទឹក​ពី​ទន្លេមេគង្គ ដែល​ហូរ​ដល់​ទន្លេ​៤​មុខ និង​ហូរ​ត្រឡប់​ចូល​បឹង​ទន្លេសាប​វិញ ។ ទី​២-​របប​ទឹកភ្លៀង ដែល​ធ្លាក់​នៅ​តាម​ខេត្ត​នានា​ជុំវិញ​បឹង​ទន្លេសាប ។ ចំណែក​កតា្ត​ទី​៣-​ជំនន់​ទឹកភ្លៀង​ធ្លាក់​មក​ពី​ប្រទេស​ថៃ កាត់​តាម​ខេត្តឧត្តរមានជ័យ និង​បន្ទាយ​មាន​ជ័យ​ជាដើម ដែល​ហូរ​ចាក់​មក​កម្ពុជា និង​បន្ត​ហូរ​ចូល​ទៅ​អាង​ទន្លេសាប ។

លោក​បញ្ជា​ក់ថាៈ ឆ្នាំ​នេះ ខេត្តកំពង់ឆ្នាំង​ទទួល​បាន​របប​ទឹកភ្លៀង​ល្អ​គ្រប់គ្រាន់ ខុស​ពី​បណ្តា​ខេត្ត​ផ្សេង​ទៀត ដែល​នៅ​ជុំវិញ​បឹង​ទន្លេសាប ។ យ៉ាងនេះ​ក្តី​លោក​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ ទឹកនឹង​មានកំ​ពស់​ទាប​ជាង​ឆ្នាំ​២០១៨ ។

ដោយឡែក លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​វិញ បាន​ឲ្យ​ដឹង​ថា បើ​ទោះបី​ទឹកទន្លេ​បាន​ឡើង​យឺត​ជា​បណ្តា​ឆ្នាំ​មុន​ក៏​ពិតមែន ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ ទឹកបាន​សម្រុក​ឡើង​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ក៏​ឡើង​ជាង​២​តឹក​ដែរ ដែល​កត្តា​នេះ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​និរន្តរភាព​មច្ឆា​ជាតិ​ឡើយ ព្រោះ​ពេល​នេះ​ទឹកទន្លេ​បាន​ហូរ​ចូល​តាម​ព្រែក ត្រពាំង និង​បឹងបួរ​មួយ​ចំនួន​ហើយ ដូ​ឆ្នេះ​ត្រី​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ឡើង​ចុះ​តាម​ទឹក ទៅ​រក​ទីជម្រក​ពង​កូន​នៅ​ក្នុង​ព្រៃ សុំ​តែ​ម្យ៉ាង សូម​បងប្អូន​កុំ​ដាក់​របាំង​រាំង​ផ្ជិ​ត​ព្រែក ដែល​ជា​ផ្លូវ​ត្រី​ចុះ​ទៅ​រក​ព្រៃ​ដើម្បី​ពង​កូន​តែ​ប៉ុណ្ណោះ ។

ោយឡែក​ការ​បង្កបង្កើន​ផល​របស់​ប្រជាពលរដ្ឋ ក៏​មិន​ប៉ះពាល់​ដែរ ជាក់ស្តែង​ឆ្នាំ​នេះ ស្រូវ​វស្សា យើង​ធ្វើ​បាន​១០៣% លើ​ផែនការ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ