ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​​ស្លា.ប់​​យ៉ាង​តិច​១៦​នាក់ ក្រោយ​វាយ​ប្រហារ​ភេរវកម្ម

4 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុ​ស្សយា​៉​ង​តិច​១៦​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​ក្រុង​កា​ប៊ុល កាលពី​យប់​ថ្ងៃ​ទី​២​កញ្ញា ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់ ដែល​ការ​វាយប្រហារ​នេះ​កើត​មាន​ខណៈ​បេសកជន​អា​មេ​រិ​ក​លោក​ZALMAY KHALILZAD ស្ថិត​ក្នុង​ទីក្រុង​នោះ​ដើម្បី​បំពេញ​ទស្សនកិច្ច​មួយ ពិភាក្សា​ពី​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ពួក​បះបោរ​នោះ​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ មនុ​ស្សយា​៉​ង​តិច​១៦​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​ក្រុង​កា​ប៊ុល កាលពី​យប់​ថ្ងៃ​ទី​២​កញ្ញា ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់ ដែល​ការ​វាយប្រហារ​នេះ​កើត​មាន​ខណៈ​បេសកជន​អា​មេ​រិ​ក​លោក​ZALMAY KHALILZAD ស្ថិត​ក្នុង​ទីក្រុង​នោះ​ដើម្បី​បំពេញ​ទស្សនកិច្ច​មួយ ពិភាក្សា​ពី​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ពួក​បះបោរ​នោះ​។

នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៣​កញ្ញា អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​ណា​ស្រាត​រ៉ា​ហ៊ី​មី​បញ្ជាក់​ថា ការ​បំផ្ទុះ​ត្រាក់ទ័រ​ផ្ទុក​គ្រឿងផ្ទុះ​មួយ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​១១៩​នាក់​រង​របួស​។ ការ​ផ្ទុះ​ដែល​បន្ទាប់​មក​មានការ​បាញ់ប្រហារ និង​ការ​បំផ្ទុះ​ស្ថានីយ​ចាក់​ប្រេង​មួយ​ដែល​នាំ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ កើត​មាននៅ​ជិត​ប្លុក​អគារ​ធំ​GREEN VILLAGE ដែល​មាន​ទីតាំង​របស់​បណ្ដា​ភ្នាក់ងារ​ផ្ដល់​ជំនួយ​និង​របស់​បណ្ដា​អង្គការ​អន្តរជាតិ​។

អ្នក​វាយប្រហារ​៥​នាក់​បាន​ត្រូវ​សម្លាប់ ហើយ​ប្រតិបត្តិការ​តាម​រុករក​និង​ជួយ​សង្គ្រោះ​បន្ត រហូត​ដល់​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៣​កញ្ញា​។

ពួក​តា​លី​បង់​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ ដោយ​អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​គេ​និយាយ​ថា ធ្វើ​ឡើង​ដោយ​ជន​អត្តឃាត​ម្នាក់​និង​កង​កុំម៉ង់ដូ​មួយ​។ ការ​វាយប្រហារ​កើត​មាន​ខណៈ​ទូរទស្សន៍​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​ផ្សាយ​បទ​សម្ភាសន៍​មួយ​របស់​លោក​ZALMAY KHALILZAD​ដែល​និយាយ​ពី​លទ្ធភាព​នៃ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​ជាមួយ​ពួក​តា​លី​បង់​។

លោក​មក​ដល់​ក្រុង​កា​ប៊ុល​កាលពី​យប់​ថ្ងៃ​ទី​១​កញ្ញា ហើយ​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​អា​ស្ត្រា​វ​ហ្គា​នី ដើម្បី​ជម្រាប​លោក​ពី​លទ្ធផល​នៃ​ការ​ចរចា​លើក​ទី​៩​របស់​លោក ជាមួយ​ពួក​តា​លី​បង់​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កា​តា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ