ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារ​ជូនពរ​របស់​សម្ដេច​តេ​ជោ ធ្វើ​ឱ្យ​អត្ត​ព​លិ​ក​តេ​ក្វា​ន់​ដូ ​ITF​កម្ពុជា​​រំភើប​យ៉ាង​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រតិភូ​អត្ត​ព​លិ​កកីឡា​តេ​ក្វា​ន់​ដូ​ITF កម្ពុជា​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកញ្ញា ដោយដណ្ដើម​បាន​មេដាយ​ចំនួន​៥​គ្រឿង​មក​ជូន​ជាតិ មាតុភូមិ ពី​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១៤​សម្រាប់​យុវជន និង​លើក​ទី​២១​សម្រាប់​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​នៅ​ប្រទេស​ប៊ុល​ហ្គា​រី…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ប្រតិភូ​អត្ត​ព​លិ​កកីឡា​តេ​ក្វា​ន់​ដូ​ITF កម្ពុជា​ត្រឡប់​មក​វិញ​ដោយ​សុវត្ថិភាព កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកញ្ញា ដោយដណ្ដើម​បាន​មេដាយ​ចំនួន​៥​គ្រឿង​មក​ជូន​ជាតិ
មាតុភូមិ ពី​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​១៤​សម្រាប់​យុវជន និង​លើក​ទី​២១​សម្រាប់​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​នៅ​ប្រទេស​ប៊ុល​ហ្គា​រី គឺ​មានការ​ដង្ហែ​ក្បួន​យ៉ាង​គគ្រឹក​គគ្រេង​​ចាប់ពី​អាកាសយាន​ដ្ធា​ន​អន្តរជាតិ​ភ្នំពេញ​មក​កាន់​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើ​ឱ្យ​មហាជន​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ក្រោយ​ពី​បញ្ចប់​បេសកកម្ម​ធំធេង​មួយ​នេះ រហូត​ទទួល​បាន​ជ័យជម្នះ អាច​ចាត់​ទុក​ថា​ជា​ការ​រួម​ចំណែក​របស់​យើង​ទាំងអស់​គ្នា វា​មិន​ត្រឹមតែ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ កីឡា​ការិនី គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​របស់​សហព័ន្ធ​ប៉ុណ្ណោះ​ទេ ជា​ពិសេស​ជាង​នេះ​ទៀត​គឺ​សម្ដេច
តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បង្ហោះ​សារអបអរសាទរ​និង​ជូនពរ​ដល់​អត្ត​ព​លិ​ក​កម្ពុជា​ដែរ​។

យោង​តាម​គេហទំព័រ​ហ្វ្រេ​ស​ញូ​វ សម្ដេច​តេ​ជោ​បាន​បង្ហោះ​សារ​ជូនពរ ក្រោយ​ពី​កីឡាករ​ប៉ា​ល់ ជី​វ័​ន្ត ដណ្ដើម​បាន​មេដាយមាស​ដែល​មាន​ខ្លឹមសារ​ជា​អាទិ៍​ថា «​សូម​អបអរសាទរ​ដល់​កីឡាករ​តេ​ក្វា​ន់​ដូ​កម្ពុជា ប៉ា​ល់ ជី​វ័​ន្ត ដែល​ទទួល​បាន​មេដាយមាស​កម្រិត​ពិភពលោក​ពី​ការ​ប្រកួត​21th ITF Taekwon-do World Championship2019 នៅ​ទីក្រុង Plovdiv ប្រទេស​ប៊ុល​ហ្គា​រី ។ នេះ​ជា​មោទនភាព​ថ្មី​មួយទៀត ដែល​កូន​ខ្មែរ​បាន​ដណ្ដើម​យក​មេដាយមាស​កម្រិត​ពិភពលោក​ជូន​ដល់​ជាតិ​មាតុភូមិ ។

ជាង​នេះ​ទៀត សម្ដេច​តេ​ជោ បាន​ភ្ជាប់​ជា​មួយ​សា​ជូនពរ​ទៀត​ថា «​សូម​ជូនពរ​កីឡាករ​កីឡាការិនី​កម្ពុជា សូម​ព្យាយាម​ហ្វឹកហាត់​បន្ថែម ដើម្បី​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ ផ្ទះ​ស៊ី​ហ្គេ​ម (SEA Game) ក្នុង​ឆ្នាំ​២០២៣» ។

លោក ផា​ន់ វ​ណ្ណា​រ័​ត្ន អនុប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា ថ្លែង​ថា សារ​របស់​សម្ដេច​បាន​ក្លាយជា​កម្លាំងចិត្ត​មួយ​ដ៏​សំខាន់ ដើម្បី​ជំរុញ​ទៅ​ដល់​អត្ត​ព​លិ​ក​គ្រប់​រូប ។ លោក​បាន​បន្ថែម​ថា ពេល​សម្ដេច​បាន​ចេញ​ក្នុង​ផេ​កថា​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​កីឡាករ​យើង ពួក​លោក
​នៅ​​ទីនោះ​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​រហូត​ដណ្ដើម​បាន​មេដាយមាស​និង​ប្រាក់​ជា​បន្តបន្ទាប់​ជា​ច្រើន​គ្រឿង ជូន​ជាតិ​មាតុភូមិ​មិន​ឱ្យ​សម្ដេច​ខកបំណង​ឡើយ ។

គួរ​រំឭក​ថា ប្រតិភូ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា បាន​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​នា​វេលា​ម៉ោង​៣​និង​៤៩​នាទី​រសៀល​ថ្ងៃ​ទី​១ ខែកញ្ញា ដឹកនាំ​ដោយ​លោក កែវ រ៉េ​មី ជា​ប្រធាន​សហព័ន្ធ និង​មានការ​ចាំ​ទទួល​ដំណើរ​ពី​សំណាក់​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ។

ក្បួន​ដង្ហែ បាន​ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មានការ​រង់ចាំ​ទទួល​ស្វាគមន៍​ពី​សំណាក់​លោក​ជំទាវ គឹ​ម ស​ត្ថា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ។
ថ្លែង​នៅ​ក្នុង​ឱកាស​នេះ​ដែរ លោក​ជំទាវ​រដ្ឋ លេខាធិការ បាន​សម្ដែង​ន​នូវ​ការ​ស្វាគមន៍​អប អរ​សាទ​ដោយ​ក្ដី​មោទនភាព​យ៉ា​ខ្លាំង ចំពោះ​ប្រ​តិភូ​កីឡា​កីឡាករ​កីឡាការិនី ដែល​បាន​ខិតខំ​ប្រឹង
ប្រែង ជា​ពិសេស​កីឡាករ​របស់​យើង​បាន​បង្កើត​នូវ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ដោយ​ដណ្ដើម​បាន​មេដាយ​កម្រិត​ពិភពលោក​ចំនួន​៥​គ្រឿង​របស់​កីឡា​តេ​ក្វា​ន់​ដូ ITF គឺ មេដាយមាស​១​គ្រឿង
មេដាយ​ប្រាក់​២​គ្រឿង និង​មេដាយ​សំរឹទ្ធិ​២​គ្រឿង ។

លោក​ជំទាវ​បញ្ជាក់​ថា សមិទ្ធផល​និង​ជ័យ ជម្នះ​នេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ គឺ​កើត​ចេញពី​ការ​ខិតខំ​ព្យាយាម​ប្រឹង​ប្រែ​របស់​កីឡាករ​កីឡាការិនី​យើង​ទាំងអស់​គ្នា​យ៉ាង​ពិតប្រាកដ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ