ខណៈពេលដែលមនុស្សមួយចំនួនចូលចិត្តគេងកើយខ្នើយធំៗ ខ្លះទៀតមិនចេះកើយទៅវិញ។ អ្នកប្រហែលជាចង់គេងដោយមិនចង់មានខ្នើយហើយបើសិនជាអ្នកចេះតែឧស្សាហ៍ភ្ញាក់ពីគេងព្រឹកឡើងឈឺខ្នង ឬកនោះ។មានអត្ថប្រយោជន៍មួយចំនួនរបស់វាដែរនៃការគេងគ្មានខ្នើយ។ ប៉ុន្តែវាក៏មិនប្រាកដថាល្អទាំងអស់ដែរ។ ការគេងគ្មានខ្នើយអាចមានប្រយោជន៍បាន លុះត្រាតែគេងត្រូវទំនងរបស់វាទៀត។
១-អត្ថប្រយោជន៍នៃការគេងអត់ខ្នើយ ៖ អាស្រ័យទៅតាមរបៀបនៃការគេងរបស់អ្នក អ្នកប្រហែលជាមានអារម្មណ៍ល្អជាងក្រោយពីគេងលើផ្ទៃរាបស្មើដោយគ្មានខ្នើយ។
គេងដោយគ្មានខ្នើយអាចជួយដល់ចំហរនៃការគេងដែរទេ?
ខ្នើយនឹងជួយរក្សាឆ្អឹងកងខ្នងឲ្យមានលំនឹង ដោយចេញពីកររហូតដល់រាងកាយទាំងអស់ ហើយវាក៏ទ្រទ្រង់ដល់ជំហរដ៏ល្អផងដែរ។ ការស្រាវជ្រាវបានផ្តោតទៅលើតែប្រភេទនៃខ្នើយដ៏ល្អបំផុតមួយប៉ុណ្ណោះ ដោយគេមិនបានសិក្សាពេលគេងអត់ខ្នើយទេ។ ប៉ុន្តែការគេងផ្កាប់នឹងដាក់សម្ពាធដល់ជំហរដែលមិនមែនធម្មជាតិវិញ។ ដូច្នេះវានឹងដាក់សម្ពាធទៅលើខ្នង និងក ដែលជាហេតុនាំឲ្យឆ្អឹងកងខ្នងកាន់តែពិបាករក្សាកំណោងរបស់វាទៀតផង។
ការគេងគ្មានខ្នើយអាចជួយឲ្យក្បាលស្មើល្អបាន ហើយក៏ជួយបន្ថយសម្ពាធនៅក និងជំរុញដល់ជួររបស់កងខ្នងកាន់តែល្អជាងមុនថែមទៀត។ ប៉ុន្តែរឧងនេះមិនអាចនិយាយបានចំពោះជំហរផ្សេងឡើយ។ បើសិនជាអ្នកគេងផ្ងា ឬចំហៀងដោយគ្មានខ្នើយ នោះវានឹងបង្កគ្រោះជាងល្អ។
តើការគេងគ្មានខ្នើយអាចសម្រួលដល់ការឈឺកដែរទេ?
បើសិនជាអ្នកជាមនុស្សគេងផ្កាប់ ការគេងគ្មានខ្នើយប្រហែលជាបន្ថយការឈឺកបាន។ នៅពេលអ្នកគេងផ្កាប់ ក្បាលនឹងងាកទៅចំហៀង។ កក៏អាចងាក់ទៅក្រោយកាន់តែខ្លាំងថែមទៀត ដែលជាហេតុនាំឲ្យមានការឈឺចាប់ និងមិនមានផាសុកភាព។ ស្ថិតក្នុងជំហរបែបនេះ ការប្រើប្រាស់ខ្នើយនឹងគ្រាន់តែបង្កើនសម្ពាធទៅលើកបន្ថែមប៉ុណ្ណោះតេ។ តែការគេងគ្មានខ្នើយអាចបន្ថយជំហរដែលមិនមែនជាធម្មជាតិផង និងបន្ថយសម្ពាធលើឆ្អឹងកងខ្នងផង។
ថ្វីបើវាជាប្រយោចន៍ធំមួយក៏ដោយ តែវាក៏ខ្វះការស្រាវជ្រាវដែលគាំទ្រដល់វាណាស់។ ការសិក្សាភាគច្រើននិយាយអំពីខ្នើ និងការឈឺក គឺផ្តោតតែលើខ្នើយពិសេសសម្រាប់ការឈឺចាប់។ បើសិនជាអ្នកឈឺកញ្ចឹងកក្រោយពីគេងរួច ចូរពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងសម្រេចចិត្តគេងដោយមិនប្រើខ្នើយ។
២-គុណវិបត្តិនៃការគេងគ្មានខ្នើយ ៖
– ជំហរគេងមិនល្អ ៖ នៅពេលអ្នកគេងផ្កាប់ ការគេងកើយខ្នើយតូចមួយអាចជួយឲ្យឆ្អឹងកងខ្នងត្រជួរ។ ប៉ុន្តែវានឹងមិនល្អទាំងស្រុងឡើយ ដោយសារតែជំហរមិនត្រឹមត្រូវ។ វានៅតែពិបាកសម្រាប់ឆ្អឹងកងខ្នងដដែល ដោយសារតែទម្ងន់ខ្លួនស្ថិតនៅត្រង់ផ្នែកកណ្តាលនៃរាងកាយ។ ដើម្បីជំរុញដល់ជំហរកាន់តែល្អពេលគេងផ្កាប់ យកល្អគួរតែយកខ្នើយកល់នៅក្រោមពោះ និងអាងត្រគាកផង។ រឿងនេះនឹងបន្ថយសម្ពាធលើឆ្អឹងខ្នងបាន ទោះបីជាមិនកើយនៅក្បាលក៏បានដែរ។
– ឈឺក ៖ ដូចគ្នានេះដែរ ទំនាក់ទំនងរវាងការគេងដោយគ្មានខ្នើយ និងការឈឺខ្នងគឺមានលក្ខណៈមួយធំធេងណាស់។ បើសិនជាអ្នកជាមនុស្សគេងផ្កាប់ ការគេងមានខ្នើយអាចជួយឲ្យកស្ថិតក្នុងជំហរមួយល្អ។ ប៉ុន្តែវាមិនមែនមានន័យថាក្បាលអត់រង្គឺនោះទេ។ វាអាចនឹងដាក់សម្ពាធទៅលើសន្លាក់ក និងសាច់ដុំ រហូតដល់បង្កជាការឈឺចាប់បាន។ សម្រាប់អ្នកគេងក្នុងជំហផ្សេងវិញ ការគេងគ្មានខ្នើយអាចបង្កជាការឈឺចាប់កាន់តែធ្ងន់ធ្ងរថែមទៀត។ នេះដោយសារតែការគេងផ្ងា ឬចំហៀងធ្វើឲ្យកកងាក់កាន់តែខ្លាំង។
ជាមួយគ្នានេះដែរ បើសិនជាអ្នកប្រើប្រាស់ខ្នើយ សម្ពាធនៅលើសាច់ដុំកនឹងកើនឡើង ហើយអ្នកទំនងជាមានអារម្មណ៍ឈឺក គាំងសាច់ដុំក និងឈឺក្បាលបន្ថែមទៀត (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ