ទឹកទន្លេ​មេគង្គ​ចាប់ផ្តើម​ជន់​ឡើង ចឹ​ង​ហើយ​សូម​ប្រជា​ពល​បង្កើន​ការ​ប្រយ័ត្ន​ទាំងអស់​គ្នា​(​មាន​វី​ដេ​អូ​)


ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​ទឹកទន្លេ​មេគង្គ​បាន​ចាប់ផ្តើម​ជន់​ឡើង និង​បាន​ហៀរ​ចូល​ទៅ​តាម​ដៃទន្លេ បឹង​ព្រែក និង​វាលទំនាប​នានា​នៅ​តាម​បណ្តា​ឃុំ​ស្រុក​មួយ​ចំនួន ដែល​ស្ថិត​នៅ​ជាប់ និង​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តព្រៃវែង ប៉ុន្តែ​ការ​ជន់​ឡើង​នេះ មិន​ទាន់​បង្ក​នូវ​ផល​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​របស់​បងប្អូន​ប្រជា​កសិករ​នោះ​ទេ ។

យោង​តាម​ការ​អោយ​ដឹង​ពី​មន្ត្រី​ជំនាញ​នៅ​ស្ថានីយ​ជល​សាស្ត្រ​ទន្លេមេគង្គ​អ្នក​លឿង​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា​នេះ ទឹកទន្លេ​មេគង្គ​អ្នក​លឿង​បាន​ហក់​ឡើង​ដល់​កម្ពស់ ៥,៥៦​ម៉ែត្រ ហើយ នៅ​សល់​កម្ពស់​២​ម៉ែត្រ​ទៀត​ទើប​ដល់​កំរិត​ប្រកាស​អាសន្ន គឺ​៧,៥​ម៉ែត្រ ។ ចំណែក​ទឹកទន្លេ​នៅ​ខាង​មុខ​សាលាខេត្ត​ព្រៃវែង​ឯណោះ​វិញ​ក៏​បាន​ឡើង​ដល់​កម្ពស់​៤,០៥​ម៉ែត្រ​ដែរ ខណៈ​កំរិត​ប្រកាស​អាសន្ន គឺ​៧,៥​ម៉ែត្រ​ដូច​គ្នា ។

លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម​ខេត្តព្រៃវែង​បានអោយ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣​កញ្ញា​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា​នេះ​ទឹកទន្លេ​មេគង្គ​បាន​ហៀរ​ចូល​តាម​បឹង​ព្រែក និង​វាលទំនាប​នានា​នៅ​ក្នុងស្រុក​មួយ​ចំនួន​ដូច​ជា ស្រុក​ពារាំង ពោ​ធ៌​រៀង ស៊ី​ធរ​កណ្តាល ព្រះស្តេច ពាម​ជរ ពាមរ​ក៌ និង​កំពង់ត្របែក ប៉ុន្តែ​ទឹកជំនន់​នេះ​មិន​ទាន់​បង្ក​ផល​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ និង​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ ។

លោក ជុំ សុ​ភី បានអោយ​ដឹង​ទៀត​ថា នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ដូច​ជា ស្រុក​កញ្ជ្រៀច ស្វាយ​អ​ន្ទ​រ កំចាយមារ និង​មេ​សាង ទោះបី​មិន​មាន​ទឹកទន្លេ​ចូល​ទៅ​ដល់ ប៉ុន្តែ​តំបន់​ខ្លះ​ក៏​ប្រឈម និង​បញ្ហា​ជំនន់​ទឹកភ្លៀង​ផង​ដែរ ដោយសារ​តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មេឃ​បាន​បន្ត​ធ្លាក់​ភ្លៀង​ជា​រៀងរាល់ថ្ងៃ និង​បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ផលដំណាំ​មួយ​ចំនួន​ដែល​ជា​ប្រភេទ​ដំណាំ​មិន​ធន់ និង​ទឹក​ជោគ​ជាំ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ