ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​ឱ្យ​ច្បាស់​ហើយ​ចំណាំ​មុខ​ទុក​សុទ្ធតែ​កំពូល​ចោរ​ធ្វើ​ជា​វ៉ៃ​គ្នា​រួច​ប្លន់​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរប្លន់ និង​អ្នក​ទទួលផល​ចោរកម្ម​ចំនួន​១២​នាក់ រួម​ទាំង​ម៉ូតូ​៤​គ្រឿង​ត្រូវ​បាន​ន​គន​រល​ខណ្ឌ​សែន​សុខ ធ្វើ​សន្និសីទកាសែត​បង្ហាញមុខជា​សាធារណៈ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ ។…

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរប្លន់ និង​អ្នក​ទទួលផល​ចោរកម្ម​ចំនួន​១២​នាក់ រួម​ទាំង​ម៉ូតូ​៤​គ្រឿង​ត្រូវ​បាន​ន​គន​រល​ខណ្ឌ​សែន​សុខ ធ្វើ​សន្និសីទកាសែត​បង្ហាញមុខជា​សាធារណៈ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៩ ។

សន្និសីទ​នេះ​ធ្វើ​ឡើង​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ឧត្តមសេនីយ៍ទោ មិន សុ​ផេ​ត ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​, លោក ម៉ូ​វ ម៉ា​និ​ត អភិបាល​ខណ្ឌ​សែន​សុខ និង​លោក​វរៈសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ព្រមទាំង​អធិការរង និង​មេ​ប៉ុស្តិ៍​ផង​ដែរ ។

នៅ​ក្នុង​សន្និសីទ​ការ​សែត​លោក​វរៈសេនីយ៍ឯក ហួរ ម៉េ​ង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​បង្ហាញមុខ​នៅ​ពេល​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​យប់​ថ្ងៃ​ទី​១ និង​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ ២០១៩ ដែល​ក្នុង​ចំណោម​ជនសង្ស័យ មាន​១០​នាក់​ពាក់ព័ន្ធ​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ និង​២​នាក់​ទៀត​ជា​អ្នក​ទទួលផល​ចោរកម្ម ។

លោក​អធិការ​បានអោយ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​យ៉ាង​សកម្ម នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត ដែល​កន្លង​មក​ក្រុម​នោះ​បាន​ធ្វើ​សកម្មភាព​ចំនួន​៧​លើក ដែល​ក្នុង​នោះ​ប្លន់​ចំនួន​៦​លើក និង​ឆក់​មួយ​គ្រឿង ។

នៅ​ក្នុង​សកម្មភាព​ប្លន់ ជន​នោះ​បាន​ប្រើ​រូបភាព​ថ្មី មិន​បាន​ប្រើ​កាំភ្លើង កាំបិត ឬ​ដំបង​នោះ​ទេ​គឺ​នោះ​ធ្វើ​ជា​រករឿង​ទំនាស់​វាយតប់​គ្នា ពេល​ដែល​ជន​រង​គ្រោះ​ភិន​ភ័យ រត់គេច​ខ្លួន ជន​នោះ​ក៏​បាន​យក​ម៉ូតូ​គេចខ្លួន​តែ​ម្តង ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ