ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ចេះ​តែ​ឆ្ងល់​មិនឃើញ​ប្តី​មកពីផ្សារ​…​ពេល​ដើរ​រក​ស្រាប់​ទែ​ប្រទះ​ឃើញ​រកតែ​ពុទ្ធោ​ផ្អើល​ពេញ​ភូមិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ដើរ​រក​ឃើញ​ដេក​ផ្កាប់មុខ​ស្លាប់​នៅ​ក្នុង​ស្រះ​ឈូក​កណ្តាល​វាស​ស្រែ ដោយ​ម៉ូតូ​មួយ​គ្រឿង​ផ្តួល​ចោល នៅ​ក្បែរ​នោះ បន្ទាប់​ពី​បាត់​ខ្លួន​មួយ​យប់ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា​នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សព​បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ដើរ​រក​ឃើញ​ដេក​ផ្កាប់មុខ​ស្លាប់​នៅ​ក្នុង​ស្រះ​ឈូក​កណ្តាល​វាស​ស្រែ ដោយ​ម៉ូតូ​មួយ​គ្រឿង​ផ្តួល​ចោល នៅ​ក្បែរ​នោះ បន្ទាប់​ពី​បាត់​ខ្លួន​មួយ​យប់ ដែល​ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ថ្ងៃ​ទី​០៣ ខែកញ្ញា​នេះ ក្នុងភូមិ​ត្រពាំង​ជើងស្រុក​ខាងលិច វត្ត​ក្រាំងធ្នង់​ក្នុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។

សព​បុរស​រូប​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​អោយ​ដឹង​ថា ឈ្មោះ នី​ល វ៉ា​ន់ អាយុ​៤១​ឆ្នាំ ជា​កម្មករ សំណង់ មាន​លំនៅ​ភូមិ​កើតហេតុ​ខាងលើ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​នគរបាល​អោយ​ដឹង​ថា ប្តី​របស់​ខ្លួន​បាន​បាត់​ខ្លួន កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ បន្ទាប់​ពី​គាត់​បាន​ប្រើ​អោយទៅ​ផ្សារ​ទិញ​ចេក​សែន ។ ​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​ប្រពន្ធ​ប្រើ​ប្តី​ក៏​បាន​ខ្ចី​ម៉ូតូ​អ្នក​ភូមិ ជិះ​តែ​មិនដឹង​ទៅ​ទីណា ។ ដោយនៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា​នេះ ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ដើរ​រក​ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ និង​ស្បែកជើង ក្រោយមក​បាន​ប្រទះ​ឃើញ​សព​ប្តី​ដេក​ស្លាប់​ផ្កាប់មុខ នៅ​ក្នុង​ទឹកស្រះ​ដាំ​ឈូក​តែ​ម្តង ។

តាម​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា កន្លង​មក​ប្តី​របស់​ខ្លួន​ចូល​ចិត្ត​ផឹក​ណាស់ ហើយ​ប៉ុន្មាន​ខែ​នេះ​ចេះ​តែ​ប្រកាច់ បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់ ។ មិន​នឹក​ស្មានថា ប្តី​របស់​ខ្លួន ដេក​ស្លាប់​ក្នុង​ត្រពាំង​ឈូក​បែប​នេះ ។ នៅ​ព្រឹក​នោះ​ដែរ នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​សព ហើយ​បាន​សន្តិ​ដ្ឋា​ន​ថា បុរស​រូប​នោះ​ស្លាប់​ដោយ​ឈ្លក់ទឹក ដែល​គេ​សង្ស័យ​ថា បុរស​រូប​នោះ​ប្រកាប់​ដួល​ស្លាប់​នៅ​ក្នុង​ទឹក ខណៈ​ពេល​ដែល​ទៅ​បះ​ឈូក ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​មក​កម្ក​ល់​ធ្វើបុណ្យ​នៅ​វត្ត​ក្រាំងធ្នង់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ