ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាធំ​៨​គ្រឿង​​អត់​ដឹង​ដឹក​អី លុះ​សួរ​មិន​​អាច​ឆ្លើយ​…​ចាំ​សួរ​មេ​ទៅ !

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​យី​ឌុ​ប​ភ្លៅ​ប្រាំ​ចំនួន​៨​គ្រឿង​ ផ្ទុកទំនិញ​ពេញ​ទ្រុង​ហើយ​គ្រប​ប៉ាតង់​ជិត ត្រៀម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​ជាប់​សាលាក្រុង​បា​វិត ​(​ឯខាង​វៀតណាម​គេ​ហៅ​ថា​ ច្រក​កេ​មែ័​រ​)​ ស្ថិត​ក្នុងភូមិ​តា​បិ​ប ​សង្កាត់​បា​វិត…

ខេត្តស្វាយរៀង ៖ ​​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស​យី​ឌុ​ប​ភ្លៅ​ប្រាំ​ចំនួន​៨​គ្រឿង​ ផ្ទុកទំនិញ​ពេញ​ទ្រុង​ហើយ​គ្រប​ប៉ាតង់​ជិត ត្រៀម​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ តាម​ច្រករបៀង​ជាប់​សាលាក្រុង​បា​វិត ​(​ឯខាង​វៀតណាម​គេ​ហៅ​ថា​ ច្រក​កេ​មែ័​រ​)​ ស្ថិត​ក្នុងភូមិ​តា​បិ​ប ​សង្កាត់​បា​វិត ​ក្រុង​បា​វិត​ ដែល​មហាជន​ដាក់​ការ​សង្ស័យ​ថា ​មាន​បង្កប់​ទំនិញ​ខុសច្បាប់ ​។​ រថយន្ត​ធុន​យក្ស​ទាំង៨​គ្រឿង​នេះ​បម្រុង​ឆ្លង​ដែន ​នៅ​​វេលាល្ងាច​ថ្ងៃ​ទី​២ ​កញ្ញា ដោយ​ចត​នៅ​ជាប់​ទីស្នាក់ការ​ប៉ុ​ស្តិ៍​ព្រំ​ដែន​ច្រករបៀង​នេះ ។ ​ទាក់ទិន​ករណី​នេះ​ដែរ ​អ្នក​សារព័ត៌មាន​យើង​បាន​សួរ​ទៅ​មន្ត្រី​យោធា​ម្នាក់​ដែល​ប្រចាំការ​នៅ​ច្រករបៀង​សាលាក្រុង​នោះ​ដែរ ​ក៏​ប៉ុន្តែ​មន្ត្រី​រូប​នោះ​ប្រាប់​ថា រូបគេ​មិន​អាច​ឆ្លើយ​បាន​ទេ​ មេ​​មិន​នៅ ចាំ​សួរ​មេ​ទៅ ​!

មន្ត្រី​យោធា​រូប​នោះ​ គ្រាន់តែ​ប្រាប់​រថយន្ត​៨​គ្រឿង​នេះ​ សុំ​ដឹក​ទំនិញ​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​ ហើយ​​ភាគី​វៀតណាម​មិន​ទាន់​អនុញ្ញាត ទើប​រង់ចាំ​អ្នក​រត់ការ​ដោះស្រាយ​និង​បាន​បញ្ជាក់​ទៀត​ថា​ រថយន្ត​​៨​គ្រឿង​នេះ ​មក​ចត​នៅ​ច្រក​ទ្វារ​នៃ​ច្រករបៀង​នេះ​២​យប់​២​ថ្ងៃ​មក​ហើយ​ភាគី​វៀតណាម​មិន​ទាន់​ឱ្យ​ចូល​ ។​

ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​បាន​និយាយ​ថា គេ​មិនដឹង​ច្បាស់​ទេ​ គ្រាន់តែ​ឮ​ម្ចាស់​ឡាន​ប្រាប់​ថា ដឹក​កំទេច​ក្រណាត់​រោងចក្រ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។​ទ ាក់ទិន​ករណី​នេះ​ដែរ​ យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំការ​នៅ​ក្រុង​បា​វិត​​បាន​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​៣​ កញ្ញា​ នេះ​។​

មហាជន​បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​ធុន​យក្ស​យី​ឌុ​ប​ទាំងនេះ​ បាន​ដឹក​ទំនិញ​ច្រើន​កំពស់​កប់​ពពក​បាន​បំផ្លាញ​ផ្លូវ​ខូច​អស់​ក្នុង​មួយ​ថ្ងៃ​ៗ​ចាប់ពី​១០​ទៅ​១៥​គ្រឿង​ ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​គ្មាន​ឈ្មោះ​មួយ​នេះ​ សូម​លោក​អភិបាលក្រុង​បា​វិត​មើល ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ