ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! កុមារ​១​ម៉ឺន​៤​ពាន់​នាក់​ជាង​កើត​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​នៃ​តួលេខ​ក្នុង​ខែសីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ឲ្យ​ដឹង​ថា មាន​កុមារ​ឈឺ​ចំនួន​៩១៦៣៩​នាក់​ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​(​កើន​១៩%​ច្រើន​ជាង​ខែសីហា ឆ្នាំ​២០១៨) ។ កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន​២០៤១០​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​(​កើន​២៦%​ច្រើន​ជាង​ខែសីហា ឆ្នាំ​២០១៨)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​នៃ​តួលេខ​ក្នុង​ខែសីហា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​ឲ្យ​ដឹង​ថា មាន​កុមារ​ឈឺ​ចំនួន​៩១៦៣៩​នាក់​ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​(​កើន​១៩%​ច្រើន​ជាង​ខែសីហា ឆ្នាំ​២០១៨) ។

កុមារ​មាន​ជំងឺ​ធ្ងន់​ៗ​ចំនួន​២០៤១០​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​(​កើន​២៦%​ច្រើន​ជាង​ខែសីហា ឆ្នាំ​២០១៨) ។ កុមារ​ចំនួន​១៣៦​នាក់​មាន​ជំងឺរលាកស្រោមខួរ​ក្បាល​ធ្ងន់ធ្ងរ ចំណែក​កុមារ​ចំនួន​២៣៨៨​នាក់​ត្រូវ​បាន​ទទួល​ការ​វះកាត់ ដោយ​វះកាត់​បេះដូង និង​ផ្ចិត​ប្រហោង​បេះដូង​តាម​សរសៃរ​ឈាម​នៅ គន្ធ បុប្ផា សៀមរាប និង​ភ្នំពេញ​បាន​ចំនួន​៨៥​នាក់ ។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ស្តី​ពី​ស្ថានភាព​ជំងឺគ្រុនឈាម​បាន​ឲ្យ​ដឹង​ថា ជំងឺគ្រុនឈាម​នៅ​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​កើនឡើង​ពី​ដើមខែ​ឧសភា រហូត​ដល់​បច្ចុប្បន្ន​ដោយ​រាយ​ប៉ាយ​ដុំ​ៗ​តាម​ភូមិសាស្ត្រ​នៃ​រាជធានី ខេត្ត​នីមួយ​ៗ​ដែល​មាន​ចំនួន​ករណី​សរុប​១៥០០០​នាក់ និង​ស្លាប់​២៥​នាក់​គិត​មក​ដល់​ដើមខែ​កក្កដា ​ឆ្នាំ​២០១៩ ។

ដោយឡែក​រយៈពេល​៦​ខែ​គិត​ពី​ខែមករា​ដល់​មិថុនា ​ឆ្នាំ២០១៩ កុមារ​ចំនួន​១៤៤២៣​នាក់​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ គន្ធ បុប្ផា ចំនួនតួលេខនេះ​កើន​៥,៥%​ ឯណោះបើធៀបនឹងឆ្នាំ​២០១៨ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ