Javier Hernandez ចេញពី West Ham ទៅ​កាន់ Sevilla ភ្លាមក្លិប​បោះ​ពាក្យចាក់ដោត​ភ្លែត


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​ញញួរ West Ham បាន​ប្រកាស​ជា​ផ្លូវការ​ថា ជើង​ខ្លាំង Javier Hernandez បាន​ទៅ​លេង​ឱ្យ​ក្លិប Sevilla ក្នុង​តម្លៃ​ខ្លួន ៧.២​លាន​ផោន​។

កីឡាករ​ម៉ិចស៊ីកូ​អាយុ​៣១​ឆ្នាំ បាន​រក​គ្រាប់​បាល់​ជូន​ក្លិប​ញញួរ​ដល់​ទៅ​១៧​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​៦៣​ដង តែ​នៅ​ពេល​នេះ​បាន​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប ជាមួយនឹង​ពាក្យ​ជូនពរ​របស់​ម្ចាស់​ក្លិប​លោក David Gold​។

លោក Gold បាន​សរសេរ​នៅ​ក្នុង Twitter ភ្ជាប់​ជាមួយនឹង​រូប​របស់ Hernandez ថា​៖«​អា​រុណ​សួស្តី​! ខ្ញុំ​អាច​បញ្ជាក់​ប្រាប់​ថា Javier Hernandez បាន​ទៅ​លេង​ឱ្យ​ក្លិប​អេ​ស្ប៉ា​ញ Sevilla ជាមួយនឹង​តម្លៃ​ខ្លួន​ដែល​បើកចំហ​។ សូម​ជូនពរ​សំណាងល្អ Javier»​។

អ្នកគាំទ្រ​ម្នាក់​បាន​សរសេរ Twitter ថា​៖«​សង្ឃឹមថា Haller (Sebastien Haller) នឹង​នៅ​ធូរ​សះស្បើយ ឬ​ក៏ អាច​យក Hugill មក​វិញ ដើម្បី​ធ្វើ​ឱ្យ​ក្លិប​កាន់តែ​ប្រសើរ​»​។

តែ​អ្នកខ្លះ​មាន​អារ​ម្ម​ណ៏​ថា មិន​ចាំបាច់​ធ្វើ​បែប​នេះ​ទេ​។ គេ​យល់​ថា ការ​ទុក​កីឡាករ​ដែល​មិន​អាច​ប្រកួត​បាន​នៅ​ម្តុំ គឺជា​ការ​ដែល​គួរ​ធ្វើ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នកគាំទ្រ​មួយ​ចំនួន​បាន​សរសេរ អរគុណ​ដល់​អតីត​កីឡាករ Manchester United ដែល​បាន​ចំណាយពេល​២​ឆ្នាំ​នៅ​លេង​ឱ្យ West Ham៕

ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ