ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ឥណ្ឌា​៦​នាក់ និង​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​នេះ រឿង​តិចតួច​សោះ​បែរជា​ធ្វើ​ឲ្យ​ផ្អើល​អស់គេ​ឯង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជនជាតិ​ឥណ្ឌា​លក់​ខោអាវ​ទាំង​៦​នាក់​បាន​វាយ​ទាត់​ធាក់​ទៅ​លើ​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ បណ្តាល​ឱ្យ​របួសធ្ងន់ ខណៈ​ទាស់​ពាក្យ​សំដី​គ្នា​បន្តិចបន្តួច​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​២២​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩…

ខេត្តសៀមរាប ៖ ជនជាតិ​ឥណ្ឌា​លក់​ខោអាវ​ទាំង​៦​នាក់​បាន​វាយ​ទាត់​ធាក់​ទៅ​លើ​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់ បណ្តាល​ឱ្យ​របួសធ្ងន់ ខណៈ​ទាស់​ពាក្យ​សំដី​គ្នា​បន្តិចបន្តួច​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​២២​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​សណ្ឋាគារ​តាណី ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប រួច​បញ្ជូន​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ។

តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ជា គឹ​ម សាន ស្នងការ​រង​ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍ និង​លោក​វរសេនីយ៍ឯក តូច សុគន្ធ នាយការិយាល័យ​នគរបាល​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ខេត្តសៀមរាប​បាន​ប្រាប់​ឱ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​ថា ជនបរទេស​ដែល​បង្ក​ទាំង​០៦​នាក់​នោះ​មាន ទី​១-​ឈ្មោះ AMANPREET SINGH ភេទ​ប្រុស ជនជាតិ​ឥណ្ឌា មុខរបរ​ទិញ​លក់​ខោអាវ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ ស្ទឹង​ថ្មី សង្កាត់ ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ ទី​២-​ឈ្មោះ ANKUSH ភេទ​ប្រុស ជនជាតិ​ឥណ្ឌា មុខរបរ​ទិញ​លក់​ខោអាវ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ ទី ៣-​ឈ្មោះ DASS GOPAL ភេទ​ប្រុស ជនជាតិ​ឥណ្ឌា ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍​ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ ទី​៤-​ឈ្មោះ SUKHDEEP SINGH ភេទ​ប្រុស កើត​ថ្ងៃ​ទី​០៣-១២-១៩៨០ ជនជាតិ​ឥណ្ឌា​ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។ ទី​៥-​ឈ្មោះ SINGH TARSEM ភេទ​ប្រុស ជនជាតិ​ឥណ្ឌា សញ្ជាតិ​អា​ហ្ស​ង់​ទី​ន ទិដ្ឋាការ​ស្នាក់​នៅ​ប្រភេទ​ទេសចរណ៍ (​ផុត​សុពលភាព​ថ្ងៃ​ទី​៣០-០៦-២០១៩) ស្នាក់​នៅ​នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់ ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។ និង​ទី​៦-​ឈ្មោះ SURENDER KUMAR ភេទ​ប្រុស ជនជាតិ​ឥណ្ឌា កាន់​លិខិតឆ្លងដែន​លេខ P ០៨ ៦៣៥១៨ មានមុខ​របរ​ទិញ លក់​ខោអាវ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

ចំណែក​ជន​រង​គ្រោះ​ឈ្មោះ MASIH KASHIF ភេទ​ប្រុស ជនជាតិ​ប៉ា​គី​ស្ថាន មិន​មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន មុខរបរ​គ្មាន ស្នាក់​នៅផ្ទះ​សំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​សាកសួរ​ទៅ​លើ​ជនសង្ស័យ​រួច​មក ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​យើង​ថា មុន​ពេល​កើតហេតុ​នៅ រសៀល​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​មុខ​សណ្ឋាគារ​តាណី សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ពួក​គេ​(​ជនសង្ស័យ​)​ទាំង​៦​នាក់ បាន​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​ដៃ រួច​យក​ខ្សែក្រវាត់​ចងដៃ​ជន​រង​គ្រោះ​ទៅ​ក្រោយ ហើយ​លើកដាក់​លើ រ៉ឺ​ម៉ក​ម៉ូតូ​ទៀត ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ រួច​បញ្ជូន​យក​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តែ​ម្តង ។

មូលហេតុ​ផឹកស៊ី​ទាស់​ពាក្យ​សម្តី​គ្នា បច្ចុប្បន្ន​ជនសង្ស័យ (​ជនបរទេស​)​ទាំង​០៦​នាក់ និង ជន​រង​គ្រោះ​ត្រូវ​បាន​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឱ្យ​ឃាត់ខ្លួន និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ រួច​បញ្ជូន​បន្ត​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ដដែល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ