ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ដហ្វូន បើកស្ដង់ពិព័រណ៍ 5G ចាប់ពី​ខែ​កញ្ញា ឆ្នាំ២០១៩ ជាលើកដំបូង

4 ឆ្នាំ មុន

មិត្ដ​ហ្វូ​ន នឹង​តាំង​បង្ហាញ​ស្ដង់​ពិព័រណ៍ 5G ជា​លើក​ដំបូង​ចាប់ពី​ថ្ងៃ​ទី​៥ ខែកញ្ញា នៅ Showroom លើ​មហាវិថី​ម៉ៅ​សេ​ទុង​។ សូម​ចូលរួម កុំបី​ខកខាន​ឱកាស​នេះ​។…

មិត្ដ​ហ្វូ​ន នឹង​តាំង​បង្ហាញ​ស្ដង់​ពិព័រណ៍ 5G ជា​លើក​ដំបូង​ចាប់ពី​ថ្ងៃ​ទី​៥ ខែកញ្ញា នៅ Showroom លើ​មហាវិថី​ម៉ៅ​សេ​ទុង​។ សូម​ចូលរួម កុំបី​ខកខាន​ឱកាស​នេះ​។

5G គឺជា​បច្ចេកវិទ្យា​ទូរស័ព្ទ​ជំនាន់​ទី​៥ វា​ត្រូវ​បាន​ឌី​ហ្សា​ញ​ឡើង​ដើម្បី​បង្កើន​អានុភាព​ល្បឿន កាត់​បន្ថយ​វេលា​រង់ចាំ ពេល​កំពុង​ដំណើរ​ប្រតិបត្ដិការ និង​ភាព​ប៉ិន​ប្រសប់​លើ​សេវាកម្ម​អ៊ី​ន​ធើ​រ​ណេ​ត​ឥត​ខ្សែ​។ បច្ចេកវិទ្យា 5G មាន​ល្បឿន​លឿន​បំផុត (​រហូត​ដល់ 1.6 ជី​ហ្គា​បៃ ដែល​លឿន​ជាង​បច្ចេក​វិទ្យា​ជំនាន់​ទី ៤ ឬ 4G 20​ដង​)​។ 5G ក៏​នឹង​កាត់​បន្ថយ​វេលា​រង់ចាំ​ពេល​ប្រតិបត្ដិការ ដែល​អាច​បង្កើន​សមត្ថភាព​លើ​មុខងារ​ជំនួញ ព្រមទាំង​បទ​ពិសោធន៍​ឌី​ជី​ថ​ល​ដទៃ​ទៀត (​ដូច​ជា​ការ​លេង​ហ្គេ​ម​អន​ឡាញ សន្និសីទ​វី​ដេ​អូ និង​រថយន្ដ​បើកបរ​ស្វ័យប្រវត្ដិ​ជាដើម​)​។

ចំពោះ​ការ​ប្រៀបធៀប​ជាមួយ 4G បច្ចេកវិទ្យា 5G អាច​ផ្ដល់​សេវាកម្ម​ជូន​អ្នក​ប្រើប្រាស់ ១០០ ដង លើស​បច្ចេកវិទ្យា​ជំនាន់​ទី ៤​។ លើស​ពី​នេះ ល្បឿន​ដោ​ន​ឡូត​អាច​កើន​ជាង ១៨០០ ដង​លើស 4G ហើយ​ចំពោះ​ភាព​ដែល​អាច​ទុកចិត្ដ​បាន 5G អាច​កាត់​បន្ថយ​ឱនភាព​សេវាកម្ម ១០ ដង​ល្អ​ប្រសើរ​ជាង​បណ្ដាញ 4G​។

អាស្រ័យ​លើ​គុណសម្បត្ដិ​បច្ចេកវិទ្យា​ថ្មី​នេះ 5G អាច​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ជាមួយ​គុណប្រយោជន៍​ដូច​ខាងក្រោម ៖

-​ ​ផ្ដល់​សេវាកម្ម​សុខុមាលភាព​កាន់តែ​ពេញលេញ ៖ ទទួល​ការ​ណែនាំ និង​ប្រឹក្សា​យោបល់​ពី​វេជ្ជបណ្ឌិត​តាម​អន​ឡាញ តាមដាន​ស្ថានភាព​សុខភាព​តាម​រយៈ​ឧបករណ៍​ពាក់​ជាប់​ខ្លួន លើ​អន​ឡាញ និង​ការ​វះកាត់​ពី​ចម្ងាយ​។

-​ ​បង្កើន​សុវត្ថិភាព និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ៖ គ្រប់​យានយន្ដ​ទាំងអស់​អា​ចត​បណ្ដាញ​​ទំនាក់ទំនង​រវាង​គ្នា និង​គ្នា ព្រមទាំង​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​បណ្ដាញ​ដឹក​ជញ្ជូន ប្រើ​សេន​ស័​រ​ចលនា ដើម្បី​បញ្ចៀស​ឧប្បត្ដិហេតុ​ផ្សេង​ៗ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​លើ​ដង​វិ​ថី​នានា​។

-​ ​បង្កើន​ការ​រស់នៅ​ប្រកបដោយ​ភាព​ងាយស្រួល និង​ស្ថេ​រ​ភាព ៖ ផ្ទះ​លោក​អ្នក រួម​ទាំង​ឧបករណ៍​​បច្ចេកវិទ្យា​ខាងក្នុង​ទាំងអស់ អាច​ត្រូវ​បាន​គ្រប់គ្រង​ពី​ចម្ងាយ ងាយ​ក្នុង​ការ​បញ្ជា​ប្រព័ន្ធ​ពន្លឺ និង​សន្ដិសុខ​។

-​ ​ផ្ដល់​នូវ​បទ​ពិសោធន៍​ការ​កម្សាន្ដ​កាន់តែ​អស្ចារ្យ ៖ ហ្គេ​ម និង​កម្មវិធី​ទូរស័ព្ទ​នានា​នឹង​ផ្សា​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា AR និង VR​។

តែ​មួយ​ខែ​ប៉ុណ្ណោះ​ចាប់ពី មិត្ដ​ហ្វូ​ន ទទួល​បាន​អាជ្ញាប័ណ្ណ 5G ប្រតិបត្ដិ​ករ​ទូរស័ព្ទ​ធំ​បំផុត​នៅ​កម្ពុជា មិត្ដ​ហ្វូ​ន ដែល​គ្រប់គ្រង​បណ្ដាញ​ទូរគមនាគមន៍​ធំ​ជាងគេ បាន​បញ្ចប់​កិច្ចការ​ទាំងស្រុង ដើម្បី​ដាក់​ដំណើរការ​បច្ចេកវិទ្យា 5G និង​រៀបចំ​បើក​សម្ពោធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ វា​ជា​ជំហាន​ដំបូង​សម្រាប់​មិត្ដ​ហ្វូ​ន ក្នុង​ការ​បង្កើត​ស្ដង់​ពិព័រណ៍ 5G ជា​លើក​ដំបូង និង​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​នាម​ជា​អ្នក​ផ្ដល់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង (ICT) ឈានមុខ មិត្ដ​ហ្វូ​ន ទទួលខុសត្រូវ​ក្នុង​ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ទូលំ​ទំលាយ​សម្រាប់​ការ​កសាង​សង្គម Digital នៅ​ក្នុង​ប្រទេស​កម្ពុជា​។

វា​មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ទូរ​គម​នាម​គម​ន៍​ធម្មតា​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​បណ្ដាញ​កុំព្យូទ័រ​ពី​ចម្ងាយ​, អន្ដរ​ទំនាក់ទំនង​រវាង​ឧបករណ៍​អ៊ី​ន​ធើ​រ​ណេ​ត (IoT) និង​សេវាកម្ម​ឌី​ជី​ថ​ល​ដទៃ​ទៀត​។

មិត្ដ​ហ្វូ​ន មាន​បំណង​ផ្ដល់​នូវ​តម្លៃប្រើប្រាស់​សមរម្យ និង​សេវា​គ្របដណ្ដប់​ទូ​ទាំង​ប្រទេស​សម្រាប់​អតិថិជន​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​មហិច្ឆតា​​ជំរុញ​អភិវឌ្ឍ​កម្ពុជា ឲ្យ​ស្ថិត​នៅ​កម្រិត​កំពូល​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង ICT ក្នុង​ពិភពលោក​។

ស្ដង់​ពិព័រណ៍​5G របស់​មិត្ដ​ហ្វូ​ន នឹង​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃ​ទី ៥ ខែកញ្ញា សម្រាប់​ភ្ញៀវ​ទាំងអស់​នៅ​មិត្ត​ហ្វូ​ន Showroom ការិយាល័យ​ដែល​ស្ថិត​នៅ​លើ​មហាវិថី​ម៉ៅ​សេ​ទុង (២៤៥) រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ហៅ​មក​កាន់ ១៧៧៧ ឬ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់មិត្ដ​ហ្វូ​ន www.fb.com/metfone.closer ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ