ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន!!! ពេល​កណ្តាស ហើយ​ប្រឹង​ទប់​​មិន​ឲ្យ​ចេញ គ្រោះថ្នាក់​ណាស់

4 ឆ្នាំ មុន

ជា​ធម្ម​តារាង​កាយ​បង្កើត​ការ​ចលនា​កណ្តាស​គឺ​នៅ​ពេល​ដែល​មាន​អ្វីមួយ​ចូល​ក្នុង​ច្រមុះ​ខុស​ប្រក្រតី​។ រឿង​នេះ​អាច​មាន​ដូច​ជា បាក់តេរី ធូលី​ដី ផ្សិត លម្អងផ្កា ឬ​ផ្សេង​។ ច្រមុះ​អាច​នឹង​មាន​អារម្មណ៍​ឈួ​ល​ៗ ឬ​មិន​មាន​ផាសុកភាព ហើយ​ក៏​បង្ក​ជា​អាកា​រៈ​កណ្តាស​មួយ​ភ្លេ​ត​តែ​ម្តង​ទៅ​។…

ជា​ធម្ម​តារាង​កាយ​បង្កើត​ការ​ចលនា​កណ្តាស​គឺ​នៅ​ពេល​ដែល​មាន​អ្វីមួយ​ចូល​ក្នុង​ច្រមុះ​ខុស​ប្រក្រតី​។ រឿង​នេះ​អាច​មាន​ដូច​ជា បាក់តេរី ធូលី​ដី ផ្សិត លម្អងផ្កា ឬ​ផ្សេង​។

ច្រមុះ​អាច​នឹង​មាន​អារម្មណ៍​ឈួ​ល​ៗ ឬ​មិន​មាន​ផាសុកភាព ហើយ​ក៏​បង្ក​ជា​អាកា​រៈ​កណ្តាស​មួយ​ភ្លេ​ត​តែ​ម្តង​ទៅ​។ ការ​កណ្តាស​នេះ​អាច​ជួយ​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ ឬ​របួស​ដោយ​មាន​អ្វី​ផ្សេង​ៗ​ចូល​ទៅ​ក្នុង​ច្រមុះ​បាន​។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​កណ្តាស​នឹង​ជួយ​ស្តារ​លក្ខណៈ​ធម្មតា​ឡើង​វិញ​របស់​ច្រមុះ​។

អ្នក​ប្រហែលជា​មាន​បំណង​ចង់​ទប់​ការ​កណ្តាស​កុំ​ឲ្យ​កើតឡើង​នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​មនុស្ស​​ច្រើន​ជុំវិញ​ខ្លួន ពេល​និយាយ​ជាមួយ​នរណា​ម្នាក់ ឬ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ចង់​ឲ្យ​មាន​សម្លេង​។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ការ​ទប់​មិន​ឲ្យ​កណ្តាស​ចេញ អាច​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព ហើយ​ពេល​ខ្លះ​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​របស់​វា​ថែម​ទៀត​ដូច​ជា​៖

១-រហែក​ក្រដាសត្រចៀក ៖ នៅ​ពេល​អ្នក​ទប់​រហូត​ដល់​កើន​សម្ពាធ​កាន់តែ​ខ្លាំង​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​មុន​ពេល​កណ្តាស វា​នឹង​បញ្ចេញ​ខ្យល់​មក​ក្រៅ​វិញ​តាម​រន្ធ​ត្រចៀក​។ ខ្យល់​មាន​សម្ពាធ​ខ្លាំង​នេះ​នឹងរ​ត់ទៅ​តាម​រន្ធត​ភ្ជាប់​ពី​ត្រចៀក​ទៅ​បំពង់ក​តាម​រយៈ​បំពង់ Eustachian Tube​។ ករណី​បែប​នេះ​អាច​នឹង​បង្ក​ជា​ការ​រហែក​ដល់​ក្រដាសត្រចៀក និង​ថ្លង់​បាន​។ ប៉ុន្តែ​បញ្ហា​នេះ​គឺ​អាច​ជា​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​បី​ស​ប្តា​ហ៍ ថ្វីបើ​ករណី​ខ្លះ​ត្រូវការ​វះកាត់​ក៏​ដោយ​។

២-មានការ​បង្ក​រោគ​នៅ​ត្រចៀក​ផ្នែក​កណ្តាល ឬ​ហៅ​ថា​អំបៅអំបែក ៖ ការ​កណ្តាស​នឹង​ជួយ​សម្អាត​អ្វី​គ្រប់យ៉ាង​ដែល​មិន​គួរ​ចូល​ទៅ​ក្នុង​ច្រមុះ ដោយ​វា​រួម​ទាំង​បាក់តេរី​ទៀត​ផង​។ តាម​ទ្រឹស្តី ការ​បក់​ខ្យល់​ចូល​ឡើង​វិញ​ពី​ច្រមុះ​ចូល​ត្រចៀក នឹង​ដឹកនាំ​បាក់តេរី ឬ​ទឹករំអិល​មាន​មេរោគ​ចូល​ទៅ​ក្នុង​ត្រចៀក​ផ្នែក​កណ្តាល រហូត​ដល់​បង្ក​ជា​អំបៅអំបែក​បាន​។

៣-សរសៃឈាម​ក្នុង​ភ្នែក ច្រមុះ ឬ​ក្រដាសត្រចៀក​ខូច ៖ ខណៈ​ពេល​ដែល​វា​ជា​រឿង​កម្រ តែ​ការ​ខូចខាត​សរសៃឈាម​ក្នុង​សរីរាង្គ​ទាំងនេះ​អាច​នឹង​កើតឡើង​បាន​នៅ​ពេល​ទប់​មិន​ឲ្យ​កណ្តាស​ចេញ​។ ការ​កើនឡើង​សម្ពាធ​តាម​រយៈ​ការ​ទប់​កណ្តាស​អាច​ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច និង​ផ្ទុះ​បែក​បាន ជា​ពិសេស​សរសៃឈាម​សើ​ៗ​ស្បែក​ដែល​យើង​អាច​សម្គាល់​ដឹង​ថា មានការ​ឡើង​ក្រហម​ភ្នែក ឬ​ច្រមុះ​។

៤-របួស​ដល់​សន្ទះ​ខ័​ណ្ឌ​ទ្រូង និង​ពោះ ៖ សន្ទះ​ខណ្ឌ​ទ្រូង និង​ពោះ​នេះ​គឺជា​សាច់ដុំ​មួយ​ផ្នែក​នៃ​ទ្រូង​ស្ថិត​នៅ​ខាងលើ​ពោះ​។ ខណៈ​ពេល​ដែល​ការ​មាន​របួស​នៅ​កន្លែង​នេះ​គឺជា​រឿង​កម្រ តែ​ខ្យល់​ដែល​មាន​សម្ពាធ​ខ្លាំង​អាច​ចូល​ទៅ​ក្នុង​សាច់ដុំ​នេះ ហើយ​បង្ក​ជា​ការ​កំ​បិត​សួត​បាន នៅ​ពេល​ខំ​ទប់​មិន​ឲ្យ​កណ្តាស​ចេញ​។

៥-ខូច​បំពង់ក ៖ ការ​ខូច​បំពង់ក​ត្រូវ​បាន​គេ​រក​ឃើញ​លើ​អ្នក​ដែល​តប់​កណ្តាស​មិន​ឲ្យ​ចេញ ជា​ពិសេស​ការ​ខូចខាត​នោះ​ជា​លក្ខណៈ​រហែក​នៅ​ផ្នែក​ខាងក្រោយ​របស់​បំពង់ក​តែ​ម្តង​។

៦-បាក់ឆ្អឹង​ជំនី ៖ អ្នកខ្លះ បាន​និយាយ​ថា មានការ​បាក់​ឆ្អឹងជំនី​ដោយសារ​តែ​ការ​ទប់​កណ្តាស​កុំ​ឲ្យ​ចេញ ជា​ពិសេស​មនុស្ស​ចាស់​តែ​ម្តង​។ រឿង​នេះ​ដោយសារ​តែ​ខ្យល់​មាន​សម្ពាធ​ខ្ពស់​បង្ខំ​ខ្លាំង​ចូល​ទៅ​ក្នុង​សួត​វិញ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ