ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cristiano Ronaldo មិន​ពាក់​សញ្ញា​កីឡាករ​ឆ្នើម​លើ​អាវ​ព្រោះតែ​ហេតុផល​១

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ប្រកែក​មិន​ពាក់​សញ្ញា​កីឡាករ​ឆ្នើម​លើ​អាវ ព្រោះតែ​ចង់​មាន​សមភាព​រវាង​មិត្ត​រួម​ក្រុម​និង​រូបគេ​ ។…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo ប្រកែក​មិន​ពាក់​សញ្ញា​កីឡាករ​ឆ្នើម​លើ​អាវ ព្រោះតែ​ចង់​មាន​សមភាព​រវាង​មិត្ត​រួម​ក្រុម​និង​រូបគេ​ ។

Ronaldo ត្រូវ​បាន​គេ​ប្រគល់​ឱ្យ​នូវ​សញ្ញា​ពិសេស​សម្រាប់​ដាក់​លើ​អាវ ដើម្បី​សម្គាល់ថា​ជា​កីឡាករ​ឆ្នើម ក្រោយ​ពី​បាន​នាំ​ក្រុម​ទាំងមូល​ឱ្យ​ឈ្នះ​ពាំ​ន League កាលពី​រដូវ​កាល​មុន​។ តែ​គេ​មិន​ព្រម​ពាក់​វា​ទេ ដោយសារ​តែ​ចង់​នៅ​ស្មើគ្នា​ជាមួយនឹង​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​។

តែ​សម្រាប់​អ្នក​ផ្សេង​ដែល​បាន​សញ្ញា​នេះ​វិញ ពួក​គេ​បាន​ពាក់​វា​ជាមួយនឹង​មោទនភាព​។ Nico Zaniolo របស់​ក្លិប Roma បាន​ឈ្នះ​នាម​ជា​កីឡាករ​ឆ្នើម​វ័យក្មេង​ប្រចាំឆ្នាំ ខណៈ​ដែល Samir Handanovic របស់​ក្លិប Inter Milan គឺជា​អ្នកចាំទី​ឆ្នើម​ ។ Kalidou Koulibaly របស់ Napoli បាន​ងារ​ជា​ខ្សែការពារ​ឆ្នើម​ប្រចាំឆ្នាំ​។

ចំណែកឯ Sergej Milinkovic-Savic របស់​ក្លិប Lazio គឺជា​ខ្សែបម្រើ​ឆ្នើម និង Faio Quagliarella គឺជា​ខ្សែប្រយុទ្ធ​ឆ្នើម​។ ពួក​គេ​ទាំង​អស់នេះ សុទ្ធតែ​ពាក់​សញ្ញា​កីឡាករ​ឆ្នើម​នៅ​លើ​អាវ​។ ដោយឡែក Ronaldo មិន​ទទួល​ពាក់​ទេ ព្រោះតែ​មិន​ចង់​មើលទៅ​លើស​ពី​មិត្ត​រួម​ក្រុម​ដទៃ​ទៀត ដែល​មិន​មាន​សញ្ញា​នេះ​ ៕

ប្រភព ៖ thesun , កែសម្រួល ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ