ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្របពេលទឹកទន្លេលិចផ្លូវ ​​ប្រយ័ត្ន​«ពស់​ចឹក»​ព្រោះរងគ្រោះ​មាន១៥៣​នាក់ហើយ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តំបន់​មួយ​ចំនួន​នៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម និង​ឃុំ​កោះសូទិន ស្រុកកោះសូទិន ទឹកទន្លេ​ចាប់ផ្តើម​ហូរ​ចូល​លិច​ផ្លូវ​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ដែល​មិន​អាច​ធ្វើ​ដំណើរដោយ​ជិះ​កង់​ឬ​ម៉ូតូ​បាន​ទៀត​ទេ គឺ​ត្រូវ​ឆ្លង​ទូកដ…

ខេត្តកំពង់ចាម ៖ តំបន់​មួយ​ចំនួន​នៅ​ឃុំ​កោះមិត្ត ស្រុក​កំពង់សៀម និង​ឃុំ​កោះសូទិន ស្រុកកោះសូទិន ទឹកទន្លេ​ចាប់ផ្តើម​ហូរ​ចូល​លិច​ផ្លូវ​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ដែល​មិន​អាច​ធ្វើ​ដំណើរដោយ​ជិះ​កង់​ឬ​ម៉ូតូ​បាន​ទៀត​ទេ គឺ​ត្រូវ​ឆ្លង​ទូកដ ។ ជាមួយ​នេះ មន្ត្រី​សុខាភិបាល​ខេត្ត​ក៏​បាន​ត្រៀម​វ៉ាក់សាំង ក្នុង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ពោះ​ចឹក​នៅ​តាម​ជួរ​ដង​ទន្លេមេគង្គ ព្រោះ​រដូវ​ទឹក​ដំឡើង​នេះ​ពស់​ក៏​រក​ទីទួល​ដែរ ដូច្នេះ​ចាំបាច់​ណាស់​ត្រូវ​មានការ​ត្រៀម​បម្រុង​ជា​មុន ។

លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត មាន​ប្រសាសន៍​ថា មិន​ចាំបាច់​តែ​រដូវ​ទឹក​ឡើង​ទេ​ដែល​យើង​យកចិត្ត​ទុកដាក់​ចំពោះ​ឧប្បត្តិហេតុ​ពស់​ចឹក​ដែល​តែង​កើតមាន​ជា​រឿយ​ៗ ។ បើ​គិត​រយៈពេល​ជាង​៨​ខែចាប់តាំងពី​ដើម​ខែមករា​មក​ដល់​ដើមខែ​កញ្ញា ឆ្នាំ២០១៩​នេះ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ ដោយសារ​ពស់​ចឹក​មាន​ចំនួន​១៥៣​នាក់ ក្នុង​នោះ​ស្រីចំនួន​៤៧​នាក់ ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរ
ពេទ្យ​ទាន់​ពេលវេលា ដោយ​មិន​មាន​អ្នក​ណា​ម្នាក់រងគ្រោះថ្នាក់​ដល់​បាត់​បង់ជីវិត​នោះ​ទេ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ដោយ​មានការ​ណែនាំ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក​អភិបាលខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត បាន​ត្រៀមថ្នាំសង្កូវ​និង​វា​៉​ក់​សាំង​សម្រាប់​ការពារ​ពស់​ចឹក​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​និង​ខេត្ត ក្នុង​ការ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ក្នុង​រដូវ​ទឹកជំនន់​ទន្លេមេគង្គ​នេះ ។

លោក​ប្រធាន​មន្ទីរ​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​បងប្អូន​ប្រជាពលរដ្ឋ បើ​មាន​ពស់​ចឹក​សូម​រួសរាន់​មក​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ មិន​ត្រូវ​តំអក់​រកគ្រូ​ស្តោះផ្លុំ​ឡើយ ព្រោះ​បើ​យឺត​ពេល​មិន​អាច​ជួយ​សង្គ្រោះ​បាន​ទេ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ