ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! គ្រាន់តែ​រឿង​បែប​នេះសោះ​ វាយ​អ្នក​ខំ​ដាំ​ស្ល​រង​របួស​យ៉ាងដំណំ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​ប្អូនប្រុស​ដាំ​ស្ល​ហូប​មិន​ឆ្ងាញ់ ស្រាប់តែ​បងប្រុស​បោក​ចាន​បោក​ឆ្នាំង​ចោល និង​វាយ​ទៅ​លើ​ប្អូនប្រុស​ដែល​ជា​អ្នក​ខំ​ដាំ​ស្ល បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​បុរស​ជា​បង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ដើម្បី​សួរនាំ​។ ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​ប្អូនប្រុស​ដាំ​ស្ល​ហូប​មិន​ឆ្ងាញ់ ស្រាប់តែ​បងប្រុស​បោក​ចាន​បោក​ឆ្នាំង​ចោល និង​វាយ​ទៅ​លើ​ប្អូនប្រុស​ដែល​ជា​អ្នក​ខំ​ដាំ​ស្ល បណ្តាល​ឲ្យ​រង​របួស​យ៉ាងដំណំ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​បុរស​ជា​បង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ដើម្បី​សួរនាំ​។

ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ខុ​ម បូ​រា​ណា ហៅ​សិ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ត្រូវជា​បងប្រុស​បង្កើត​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ខុ​ម បូ​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ត្រូវជា​ប្អូនប្រុស​បង្កើត រង​របួស​បែក​មាត់​និង​បែកក្បាល​។ អ្នក​ទាំង​ពីរ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មូលហេតុ​បណ្តាល​ឲ្យ​កើត​ទៅ​ជា​ជម្លោះ រហូត​ឈាន​ទៅ​ដល់​ការ​ប្រើ​ហិង្សា​បែប​នេះ គឺ​មក​ពី​បងប្រុស​ជា​ជន​បង្ក​បាន​ស្តី​ឲ្យ​ប្អូនប្រុស​រឿង​ដាំ​ស្ល​មិន​ឆ្ងាញ់ ហើយ​ក៏​មានការ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ស្រាប់តែ​ជន​បង្ក​ទាញ​ចានឆ្នាំង​បោក​បែក​ខ្ទេច រួច​វាយ​ទៅ​លើ​ប្អូនប្រុស បណ្តាល​ឱ្យ​រង​របួស​បែក​មាត់ និង​បែកក្បាល​យ៉ាងដំណំ​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ​ភ្លាម កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​កាន់​អធិការ​ក្រុងប៉ៃលិន​ជា​បណ្តោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ