ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​នាវា​ទេសចរណ៍​យ៉ាង​សន្ធោសន្ធៅ​ស្លា.ប់​​យ៉ាង​តិច​៨​នាក់ (មាន​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​៨​នាក់​ស្លាប់ ​និង​២៦​នាក់​ទៀត​​បាត់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយសារ​ភ្លើង​ឆេះ​ដ៏​សន្ធោរ​សន្ធៅ​នាវា​ទេសចរណ៍​មួយ​គ្រឿង ក្នុង​ដែនទឹក​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។ ក្នុង​ចំណោម​អ្នក​បាត់​ខ្លួន​១២​ម៉ោង​ក្រោយ​សោកនាដកម្ម​នេះ​នៅ​មិន​ទាន់​អាច​រក​ឃើញ​។ នាវា​មាន​បណ្ដោយ​២២​ម៉ែត្រ​នោះ…

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​៨​នាក់​ស្លាប់ ​និង​២៦​នាក់​ទៀត​​បាត់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​២​ខែ​កញ្ញា ឆ្នាំ​២០១៩ ដោយសារ​ភ្លើង​ឆេះ​ដ៏​សន្ធោរ​សន្ធៅ​នាវា​ទេសចរណ៍​មួយ​គ្រឿង ក្នុង​ដែនទឹក​នៃ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។

ក្នុង​ចំណោម​អ្នក​បាត់​ខ្លួន​១២​ម៉ោង​ក្រោយ​សោកនាដកម្ម​នេះ​នៅ​មិន​ទាន់​អាច​រក​ឃើញ​។ នាវា​មាន​បណ្ដោយ​២២​ម៉ែត្រ​នោះ ដែល​គេ​ជួល​ដើម្បី​ចេញ​ទៅ​សមុទ្រ​មុជទឹក ក្រោយ​ការ​ឆេះ​បាន​លិច​ខណៈ​ពួក​អ្នក​ពន្លត់ភ្លើង​កំពុង​បន្ត​បាញ់​ទឹក​ពន្លត់​នា​ព្រឹក​ថ្ងៃ​ទី​២​កញ្ញា​។

យោង​តាម​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ថា នាវា​ឈ្មោះ​CONCEPTION​នោះ ក្រោយ​ឆេះ បាន​លិច​ក្នុង​ជម្រៅ​​២០​ម៉ែត្រ​ត្រង់​កន្លែង​មួយ ស្ថិត​នៅ​ច​ម្ចា​យ​តែ​១០​ម៉ែត្រ​ពី​ឆ្នេរសមុទ្រ​នៃ​កោះ​SANTA CRUZ ក្នុង​ដែនទឹក​នៃ​ក្រុង​កំពង់​ផែ​SANTA BARBARA​ជា​កំពង់​ផែ​របស់​នាវា​នោះ​។

តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​កថា សាកសព​មនុស្ស​៨​នាក់​បាន​ត្រូវ​រក​ឃើញ​នៅ​ក្បែរ​ខ្មោច​នាវា​ដោយ​ពួក​អ្នក​សង្គ្រោះ​។ មក​ដល់​រសៀល​ថ្ងៃ​ទី​២​កញ្ញា អ្នកដំណើរ​២៦​នាក់​ដែល​ពេល​នាវា​ឆេះ​ប្រហែលជា​ដេក​លង់លក់​នៅ​តែ​បាត់​ខ្លួន​។ ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​មធ្យោបាយ​នានា ជាមួយ​ពួក​អ្នក​មុជទឹក​និង​ជំនួយ​របស់​បណ្ដា​ឧទ្ធម្ភាគចក្រ ដើម្បី​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មាន​ជីវិត​ជាយថាហេតុ ប៉ុន្តែ​អាជ្ញាធរ​សង្ស័យ​ថា ពួក​អ្នក​បាត់​ខ្លួន​ប្រហែលជា​ជាប់​នៅ​ក្នុង​ភ្លើង​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នាទី​ក្រុង​OXNARD​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ប្រមុខ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ម្នាក់​​គូសបញ្ជាក់​ថា សរុប​មាន​មនុស្ស​៣៩​នាក់​ស្ថិត​ក្នុង​នាវា​នេះ​ប៉ុន្តែ​៥​នាក់ ជា​សមាជិក​ក្រុម​នាវិក អាច​ចាក​ចេញពី​នាវា​បាន​តាម​មធ្យោបាយ​របស់​ពួក​គេ​ផ្ទាល់ ហើយ​ត្រូវ​បាន​ស្រង់​ដោយ​នាវា​កម្សាន្ត​មួយ​គ្រឿង​ដែល​មាន​វត្ត​មាននៅ​ក្បែរ​គ្នា​។ ពេល​មាន​ភ្លើង​ឆេះ​ក្រុម​នាវិក​បាន​ភ្ញាក់​ពី​ដំណេក ហើយ​រត់​មក​ខាងលើ​រួច​លោត​ចូល​ក្នុង​ទឹកសមុទ្រ​។

ដោយសារ​ពុំ​ទាន់​អាច​ចូល​ទៅ​ក្នុង​នាវា​ដែល​លិច​ក្រោយ​ឆេះ ពួក​អ្នក​ជួយ​សង្គ្រោះ​មិន​ទាន់​អាច​ផ្ដល់​ពី​តួលេខ​ច្បាស់​នៅឡើយ តែ​ចំនួន​ជន​រង​គ្រោះ​នឹង​មានការ​កើនឡើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Fox News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ