ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត រក​ឃើញ​អ្នក​ឈ្នះ​ការ​ប្រកួត​ប្រជែង​​វី​ដេ​អូ​គំនូរ​ហើយ (Put in Caption)

4 ឆ្នាំ មុន
  • ភ្នំពេញ

កាលពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែសីហា កន្លង​ទៅ ផ្ទះ​មេគង្គ​ដែល​គេ​ស្គាល់​ថា ជា​ផ្ទះ​ស្អាត ទំនើប គុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ និង​មាន​ចក្ខុវិស័យ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​ការ​រស់នៅ​របស់​បងប្អូន​នៅ​តាម​ទី​ជនបទ…

កាលពី​ថ្ងៃ​សៅរ៍ ទី​៣១ ខែសីហា កន្លង​ទៅ ផ្ទះ​មេគង្គ​ដែល​គេ​ស្គាល់​ថា ជា​ផ្ទះ​ស្អាត ទំនើប គុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ និង​មាន​ចក្ខុវិស័យ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​ការ​រស់នៅ​របស់​បងប្អូន​នៅ​តាម​ទី​ជនបទ បាន​ធ្វើការ​ប្រគល់​វិញ្ញាបនបត្រ និង​រង្វាន់​ជ័យ​លា​ភី​ដល់​បេក្ខជន ដែល​បាន​ចូលរួម និង​បេក្ខជន​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួត​ជែង​គំនូរ ក្រោម​ប្រធានបទ «​ទេព​កោសល្យ​ខ្ញុំ រដូវ​កាល​ឆ្នាំ ២០១៩»​។

ដោយ​ក្នុង​នោះ បេក្ខជន​ដែល​មិន​បាន​ទទួល​ជ័យ​លា​ភី​ក្នុង​ការ​ប្រកួតប្រជែង​វី​ដេ​អូ​គំនូរ ក៏​ទទួល​បាន​វិញ្ញាបនបត្រ លើកទឹកចិត្ត​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្ម​វី​ធី​នេះ រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​កូន​ខ្មែរ​ដែល​មាន​ទេព​កោសល្យ​ខាង​គំនូរ បញ្ចេញ​នូវ​សមត្ថភាព​ដែល​ពួក​គាត់​មាន​បង្ហាញ​ទៅ​ដល់​សារ​ធារ​ណ​ជន ជាតិ និង​អន្តរជាតិ ក៏​ដូច​ជា​បំផុសស្មារតី​ឲ្យ​កូន​ខ្មែរ​យើង ក្លាហាន​ក្នុង​ការ​បង្ហាញ និង​បណ្តុះ​ទេព​កោសល្យ​ពី​កំណើត​របស់​ពួក​គាត់​។

សូម​ទស្សនា​វី​ដេ​អូ​គំនូរ​បេក្ខជន​ជ័យ​លា​ភី​លេខ ១ លេខ ២ និង លេខ ៣ ៖

– ជ័យ​លា​ភី​លេខ ១ ៖ បេក្ខជន ឆៃ​យា អមតៈ Link ៖ https://bit.ly/2ZhsM1C

– ជ័យ​លា​ភី​លេខ ២ ៖ បេក្ខជន ឃ្លេ​ង លី​ស Link ៖ https://bit.ly/33ONr0v

– ជ័យ​លា​ភី​លេខ ៣ ៖ បេក្ខជន សូ តេ​ក​ងី Link ៖ https://bit.ly/2Z5zqwW ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ