ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​សីតុណ្ហភាព​នៅ​ក្នុង​ក្រុង​សែន​​មនោ​រម្យ​ព្រឹក​នេះ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​បឋម​បានឱ្យ​ថា អស់​រយៈពេល​១​ស​ប្តា​ហ៏​ទៅ​ហើយ ដែល​នៅ​ខេត្តមណ្ឌលគិរី បាន​រង​នូវ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ខណៈ​ស្ថានភាព​សីតុណ្ហភាព​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ មាន​ចន្លោះ​ចាប់ពី​១៩​អង្សា​សេ ទៅ​ត្រឹម​២៤​អង្សា​សេ​ប៉ុណ្ណោះ ។…

ខេត្តមណ្ឌលគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​បឋម​បានឱ្យ​ថា អស់​រយៈពេល​១​ស​ប្តា​ហ៏​ទៅ​ហើយ ដែល​នៅ​ខេត្តមណ្ឌលគិរី បាន​រង​នូវ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា ខណៈ​ស្ថានភាព​សីតុណ្ហភាព​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ មាន​ចន្លោះ​ចាប់ពី​១៩​អង្សា​សេ ទៅ​ត្រឹម​២៤​អង្សា​សេ​ប៉ុណ្ណោះ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៩ កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​ព្យុះ​ចំនួន​២​បន្ថែម​ទៀត ដែល​នឹង​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​ខ្លាំង តាម​តំបន់​មួយ​ចំនួន​។

ក្រសួង​បាន​ពន្យល់​ថា ជ្រលង​សម្ពាធ​ទាប ដែល​បាន​អូស​បន្លាយ​លើ​ភាគ​ខាងលើ ក្នុង​ទឹកដី​ថៃ ឡាវ និង​វៀតណាម នៅ​តែ​បន្ត​មាន​។ ព្យុះ​ចំនួន​២ បាន​កើត​មាន ក្នុង​នោះ​ព្យុះ​ទី​១៣ ឈ្មោះ «​លីង​លីង​» ដែល​ស្ថិត​នៅ​ខាងកើត​ហ្វី​លី​ពី​ន មានដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​។ ទន្ទឹម​នោះ ព្យុះ​ថ្មី​ដែល​ទើប​បំប្លែង​ខ្លួន​ពី​វិ​សម្ពាធ​ទៅ​ជា​ព្យុះ​ទី​១៤ ឈ្មោះ «​កា​ហ្សី​គី​» ដែល​កន្លង​មក នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ភ្ជាប់​នឹង​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​បង្កើន​ឥទ្ធិពល​បន្ថែម​មក​លើ​តំបន់​ក៏​ដូច​ជា​កម្ពុជា​យើង នឹង​ងាក​ត្រឡប់​ទៅ​កាន់​កោះ​ហៃណាំ រួច​បន្តដំណើរ​ឆ្ពោះទៅ​ហុងកុង​។ ឥទ្ធិពល​ខ្លាំង​នៃ​ខ្យល់មូសុង​និរតី ។

ស្ថានភាព​បែប​នេះ បាន​ធ្វើ​ឱ្យ​មាន​បាតុភូត​មួយ​ចំនួន​ដូច​ជា​៖ ១-​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរ៉ែក និង​ខ្ពង់រាប​ឦសាន ជាប់​ប្រទេស​វៀតណាម បន្ត​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​នោះ​មាន​ផ្នែក​ខ្លះ​អាច​មាន​ភ្លៀង ធ្លាក់​ខ្លាំង ។

២- បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ បន្ត​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​បង្គួរ​ទៅ​ច្រើន​។ ហើយ​នៅ​លើ​ផ្ទៃសមុទ្រ អាច​នឹង​មាន​ភ្លៀង​ខ្យល់ និង រលក​បក់​បោក​ខ្លាំង ។ ៣-​បណ្តា​ខេត្ត​ប៉ែក​ខាងក្រោម អាច​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ។

ក្រសួង​បាន​ប្រកាស​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ រន្ទះ និង រលក​សមុទ្រ បោកបក់​ខ្លាំង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ