ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​មិត្ត​ល្អ​រមែង​មានចិត្ត​ស្មោះត្រង់​ជា​និច្ច

4 ឆ្នាំ មុន

មិត្ត​ល្អ​ប្រៀប​ដូច​ជា​សំពត់​រុំ​កាយ ឬ​ប្រៀប​ដូច​ជា​ឪពុក​ម្ដាយ​ដែល​រក្សា​កូន​របស់​ខ្លួន​យ៉ាងនោះ​ឯង ពោល​គឺ​មានចិត្ត​ស្មោះត្រង់​ជា​ប្រក្រតី ហើយ​ហ៊ាន​ពោល​ជំទាស់​នឹង​អ្នក​ដទៃ ដែល​គេ​និយាយ​អ្វី​ៗ​អាក្រក់​ពី​មិត្តសម្លាញ់​ដោយ​មិន​ឱ្យ​គេ​និយាយ​ផ្តេសផ្តាស​ឡើយ ។ តាម​ពិត​ទៅ​រឿង​អាថ៌​កំបាំង​មិនមែន​សុទ្ធតែ​ជា​រឿង​អាក្រក់​ទាំង​អស់នោះ​ទេ រឿង​ល្អ​ក៏​មាន​ដែរ ប៉ុន្តែ​បើជា​រឿង​បាបកម្ម អំពើ​ខុសឆ្គង​របស់​ខ្លួនឯង…

មិត្ត​ល្អ​ប្រៀប​ដូច​ជា​សំពត់​រុំ​កាយ ឬ​ប្រៀប​ដូច​ជា​ឪពុក​ម្ដាយ​ដែល​រក្សា​កូន​របស់​ខ្លួន​យ៉ាងនោះ​ឯង ពោល​គឺ​មានចិត្ត​ស្មោះត្រង់​ជា​ប្រក្រតី ហើយ​ហ៊ាន​ពោល​ជំទាស់​នឹង​អ្នក​ដទៃ ដែល​គេ​និយាយ​អ្វី​ៗ​អាក្រក់​ពី​មិត្តសម្លាញ់​ដោយ​មិន​ឱ្យ​គេ​និយាយ​ផ្តេសផ្តាស​ឡើយ ។

តាម​ពិត​ទៅ​រឿង​អាថ៌​កំបាំង​មិនមែន​សុទ្ធតែ​ជា​រឿង​អាក្រក់​ទាំង​អស់នោះ​ទេ រឿង​ល្អ​ក៏​មាន​ដែរ ប៉ុន្តែ​បើជា​រឿង​បាបកម្ម អំពើ​ខុសឆ្គង​របស់​ខ្លួនឯង គឺ​ខ្លួនឯង​មិន​ត្រូវ​លាក់ មិន​ត្រូវ​បិទ​បាំង​ទុក​ទេ ព្រោះ​វា​នាំ​ឲ្យ​សៅហ្មង​ចិត្ត​នៅ​ពេល​ជិត​ស្លាប់ និង​អាច​នាំ​បដិសន្ធិ​ទៅ​កាន់​អបាយ ។

ដូចនេះ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ប្រាប់​ដល់​មិត្ត​រួមសុខ​រួមទុក្ខ​របស់​ខ្លួន​ដែរ តែបើ​វា​ជា​រឿង​របស់​អ្នក​ដទៃ​វ​វិញ​នោះ ក៏​មិន​ត្រូវ​រើ​ជជុះ​ខ្វេះកកាយ ហែកកេរ្តិ៍​បង្ហាញ​ខ្មាស ដោយ​ចង់​ឲ្យ​អ្នក​ផ្សេង​ៗ​ដឹង​នោះ​ឡើយ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​អ្នក​ដទៃ ។

នេះ​ជា​សន្តាន​មិត្ត​ល្អ មិត្ត​រួមសុខ​រួមទុក្ខ​រមែង​នាំ​ប្រយោជន៍ នាំ​សុខ​ចម្រើន មាន​ពន្លឺ​នៃ​ជីវិត​ពិតប្រាកដ​ក្នុង​មួយ​កំណើត​ជា​មនុស្សលោក ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ