ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Patrice Evra ដាស់តឿន Messi មិន​ឱ្យទៅ​បាយនឹង Ronaldo ព្រោះគេជាម៉ាស៊ីន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​បារាំង អាយុ​៣៨​ឆ្នាំ បាន​ដាស់តឿន​ដល់​កីឡាករ​ជើង​ខ្លាំង Lionel Messi កុំ​ឱ្យទៅ​បាយ​ល្ងាច​ជាមួយនឹង…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា អតីត​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​បារាំង អាយុ​៣៨​ឆ្នាំ បាន​ដាស់តឿន​ដល់​កីឡាករ​ជើង​ខ្លាំង Lionel Messi កុំ​ឱ្យទៅ​បាយ​ល្ងាច​ជាមួយនឹង Ronaldo ព្រោះតែ​វា​អាច​ជា​ហ្វឹកហាត់​នៅ​ទីនោះ​ក៏​ថា​បាន​ ។

កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ Evra បាន​បង្ហោះ​រូប​ជាមួយនឹង Ronaldo នៅ​លើ Twitter ជាមួយនឹង​សារ​ថា​៖«@Cristiano: តើ​ឯង​មក​ញ៉ាំ​បាយ​ជាមួយនឹង​យើង​បាន​អត់? Me: អគុណ តែ​ខ្ញុំ​បាន​ចូល​និវត្តន៍​ហើយ ដូចនេះ​ខ្ញុំ​មិន​ត្រូវការ​ការ​ហ្វឹកហាត់​ទៀត​ទេ​»​។

គេ​បាន​សរសេរ​វា ជាមួយនឹង​រូប​សើច​នៅ​ខាង​ចុង មិន​ត្រឹមតែ​ប៉ុណ្ណោះ អតីត​កីឡាករ​របស់ West Ham និង Juventus ធ្លាប់​សរសេរ​លើ Twitter ថា​៖«​គេ​គឺជា​ម៉ាស៊ីន ។ កុំទៅ​ញ៉ាំ​បាយ​នៅផ្ទះ​ជាមួយនឹង​គេ​អី ព្រោះថា​វា​ដូច​ជា​ការ​ហ្វឹកហាត់​ក្រៅ​ម៉ោង​អ៊ីចឹង​»​។

កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​អាយុ​៣៤​ឆ្នាំ​រូប​នេះ ដែល​មាន​អាយុ​ច្រើន​ជាង​កីឡាករ​អា​ហ្ស​ង់​ទី​ន​២​ឆ្នាំ ពេល​នេះ​សង្ឃឹមថា​អាច​នឹង​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយនឹង Messi ហើយ​បន្ត​ភាព​ជា​គូប្រជែង​តទៅ​ទៀត ។

កន្លង​មក Ronaldo បាន​និយាយ​ថា​៖«​ពួក​យើង​បាន​ចែក​គ្នា​ឈរ​លើ​លំដាប់​កំពូល​អស់​រយៈពេល​១៥​ឆ្នាំ​ហើយ​។ ខ្ញុំ​មិនដឹង​ទេ​ថា​វា​អាច​នឹង​ចប់​នៅ​ថ្ងៃ​មុខ​ពេល​ណា​ទេ ដែល​មាន​មនុស្ស​២​នាក់​ប្រជែង​គ្នា​ទៅ​វិញ​ទៅ​មក​បែប​នេះ​។ អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ថា វា​មិន​ស្រួល​ទេ​។ ពិតប្រាកដ​ណាស់ ដែល​ថា​ពួក​យើង​មាន​មិត្ត​ភាពល្អ​ជាមួយ​គ្នា​។ ពួក​យើង​មិន​ទាន់​ដែល​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ទេ​។ តែ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​អាច​នៅ​ថ្ងៃ​អនាគត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅពី​និយាយ​ពី Messi កីឡាករ​ជើង​ខ្លាំង Ronaldo ឆ្លៀត​និយាយ​ពី​អតីតកាល​ពេល​នៅ​អេ​ស្ប៉ា​ញ ដែល​រូបគេ​នឹក​គ្រា​ដែល​ប្រជែង​គ្នា​ក្នុង​លី​គ​ជាមួយនឹង Messi អស់​រយៈពេល​១៥​ឆ្នាំ​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ