ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! ដួល​បោក​ខ្លួន​ចូល​ក្រោម​រថយន្ត​កិន​បែកក្បាល​ស្លា.ប់​ម្នាក់​ភ្លាម​ៗ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ធ្វើ​អោយ​មនុស្ស​ម្នាក់​បាន​ស្លាប់ នៅ​ក្រោម​រថយន្ត​យ៉ាង​អាណោចអាធម្ម និង​មនុស្ស​ពីរ​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ខណៈ​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ក្នុង​ទិស​ដៅ​ស្របគ្នា​មិន​ប្រុង​ប្រយ័ត្ន រួច​រអិល​ដួល​ផ្លោង​ទៅ​ចូល​ក្រោម​រថយន្ត​មួយ​គ្រឿង​ទៀត កំពុង​បើក​បញ្ច្រាសទិស ។…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ធ្វើ​អោយ​មនុស្ស​ម្នាក់​បាន​ស្លាប់ នៅ​ក្រោម​រថយន្ត​យ៉ាង​អាណោចអាធម្ម និង​មនុស្ស​ពីរ​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ខណៈ​បើក​ម៉ូតូ​វ៉ា​ជែង​រថយន្ត​ក្នុង​ទិស​ដៅ​ស្របគ្នា​មិន​ប្រុង​ប្រយ័ត្ន រួច​រអិល​ដួល​ផ្លោង​ទៅ​ចូល​ក្រោម​រថយន្ត​មួយ​គ្រឿង​ទៀត កំពុង​បើក​បញ្ច្រាសទិស ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​៣០​នាទី​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២១ ចំណុច​ខាងជើង​ស្ពាន​ព្រែក​រស់ (​ទី ៧០) ស្ថិត​នៅ​ក្នុងភូមិ​កំពង់​ថ្កុ​ល ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សាន ប៊ុ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ត្រឡោក​បែក ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ទី​០១-​ឈ្មោះ មាន ម៉ុ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ អត់​ពាក់មួក រង​របួសស្រាល មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ទី​០២- ឈ្មោះ បាន គី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ អត់​ពាក់មួក​រង​របួសស្រាល មាន​ទីលំនៅ ភូមិ​ឃុំ​ជាមួយ​គ្នា ។

សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ សេរី​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1AF. 7227 មាន​កញ្ចក់ អត់​មួក បើកបរ​មាន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ជ្រៃ​ធំ តា​ខ្មៅ មាន​ឌុ​ប​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​ប៉ះ​ជាមួយ​រថយន្ត​ម៉ាក HiNO ពណ៌​សលាយ​ប្រផេះ មាន​សណ្ដោង​រ៉ឺ​ម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 3B .2643 បើកបរ​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង តា​ខ្មៅ ជ្រៃ​ធំ បញ្ច្រាសទិស​គ្នា អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​យើង​ទៅ​ដល់ ។

នគរបាល​ចរាចរណ៍​ស្រុក​កោះធំ​បញ្ជាក់​ប្រាប់​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​បើកបរ​មាន​ទិស​ដៅ​ស្របគ្នា​បាន​វ៉ា​ជាមួយ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក គាប់​ជួន​ពេល​នោះ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​បើក​បញ្ច្រាសទិស​ធ្វើ​អោយ​អ្នកបើកបរ​ម៉ូតូ​បាន​ជាន់​ហ្វ្រាំង ដួល​រអិល​ទាំង​មនុស្ស​ទាំង​ម៉ូតូ​ទៅ​ចូល​ចំណែក​ផ្លូវ​របស់​រថយន្ត​ដែល​មាន​ទិស​ដៅ​បញ្ច្រាស បណ្ដាល​ឲ្យ​រថយន្ត​កិន​ចំ​ក្បាល​ស្លាប់​តែ​ម្ដង ចំណែក​អ្នក​រួម​ដំណើរ​ពី​នាក់​បាន​ខ្ទាត​ចេញពី​ម៉ូតូ​ទៅ​ខាងស្ដាំ​ដៃ​របស់​ខ្លួន​រង​របួសស្រាល ។

កម្លាំង​ជំនាញ និង​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង ហើយ​បាន​យក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​សព​យើង​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ