ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់រ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ថា ត្រូវ​សង្សារ​​ធ្វើបាប​ក្នុង​បន្ទប់​ជួល ថែម​ទាំង​គំរាម​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បានរ​ត់ទៅ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ចាក់​អង្រែ​លើ ដើម្បី​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ខណៈ​ដែល​បុរស​ជា​សង្សារ​ទើបតែ​ស្គាល់គ្នា​ជាង​២​ខែ​បាន​ប្រើ​ហិង្សា​វាយ​បណ្តាល​ឱ្យ​រង​របួស​ពេញ​ខ្លួន ព្រមទាំង​គំរាម​សម្លាប់​ថែម​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បានរ​ត់ទៅ​ប៉ុស្តិ៍​នគរ​បាល​សង្កាត់​ចាក់​អង្រែ​លើ ដើម្បី​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ខណៈ​ដែល​បុរស​ជា​សង្សារ​ទើបតែ​ស្គាល់គ្នា​ជាង​២​ខែ​បាន​ប្រើ​ហិង្សា​វាយ​បណ្តាល​ឱ្យ​រង​របួស​ពេញ​ខ្លួន ព្រមទាំង​គំរាម​សម្លាប់​ថែម​ទៀត​ផង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មុខ​ប៉ុស្តិ៍​នគ​បាល​ចាក់​អង្រែ​លើ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមាន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​សង្សារ​ខាងលើ​ត្រូវ​បាន​ស្គាល់​ថា ឈ្មោះ តារា អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ចំណែក​ស្ត្រី​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ ។

តាម​សម្តី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា រូប​នាង​មាន​ទំនាក់ទំនង​ជាមួយនឹង​បុរស​ជា​សង្សារ​ឈ្មោះ​តារា​នេះ​បាន​រយៈពេល​ជាង​២​ខែ​មក​ហើយ និង​រស់នៅ​ផ្ទះ​ជួល​ជាមួយ​គ្នា ប៉ុន្តែ​មួយ​រយៈ​​​ចុង​ក្រោយ​​ប៉ុន្មាន​ថ្ងៃ​មកនេះ បុរស​ជា​សង្សារ​មិនដឹង​ខឹង​រឿង​អ្វី​នោះ​ទេ គឺ​ចេះ​តែ​ប្រើ​ហិង្សា​​វាយ​មក​លើ​រូប​នាង ដោយ​ពុំ​មាន​មូលហេតុ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ រូប​នាង​បាន​ទៅ​ដើរ​លេង​នៅ​កោះ​ពេជ្រ​ជាមួយនឹង​បងប្អូន ក៏​ទូរស័ព្ទ​ហៅ​បុរស​ជា​សង្សារ​ទៅ​ជាមួយ លុះ​ទៅ​ដល់​កោះ​ពេជ្រ​បុរស​ជា​សង្សារ​បាន​ជិះ​ម៉ូតូ​ទៅ​ដល់ ចំណែក​រូប​នាង​បាន​ជិះ​រថយន្ដ​ជាមួយនឹង​បងប្អូន តែ​ខ្លាច​បុរស​ជា​សង្សារ​អន់ចិត្ត រូប​នាង​ក៏​ចុះ​ពីលើ​រថយន្ត​មក​ជិះ​ម៉ូតូ​ជាមួយនឹង​បុរស​ជា​សង្សារ​របស់​ខ្លួន​វិញ រួច​ហើយ​ក៏​ត្រឡប់​មក​បន្ទប់​ជួល​វិញ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប៉ុន្តែ​នៅ​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ​បុរស​ជា​សង្សារ​មិនដឹង​ជា​ខឹង​រឿង​អ្វី​នោះ​ទេ គឺ​វាយ និង​ក្តិច​រូប​នាង​តាម​ផ្លូវ​រហូត​ដល់​បន្ទប់​ជួល លុះ​ពេល​ដល់​បន្ទប់​ជួល​បុរស​ជា​សង្សារ​ក៏​វាយ​មក​លើ​រូប​នាង​ទៀត បណ្តាល​ឱ្យ​រង​របួស​បែក​ចិញ្ចើម និង​មាន​ស្នាម​រយះ​ពេញ​ជើង និង​​ក្បាល​​ពោះ រួច​ក៏​បង្ខាំង​រូប​នាង​មិន​ឱ្យ​ចេញពី​បន្ទប់​នោះ​ទេ រហូត​ទាល់តែ​រូប​នាង​ឡាយ​វី​ដេ​អូ​ឱ្យ​គេ​ជួយ ស្រាប់តែ​ត្រូវ​បុរស​ជា​សង្សារ​គំរាម​ឱ្យ​លុប​ចេញ និង​គំរាម​សម្លាប់​ថែម​ទៀត​ផង ។

ស្ត្រី​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​នោះ​ដែរ រូប​នាង​បាន​ប្រើ​វិធី​លួងលោម ​ឱ្យ​បុរស​ជា​សង្សារ​ទន់​ចិត្ត ទើប​បើកទ្វារ​រត់​ចេញ​មក​ក្រៅ​ឱ្យ​គេ​ជួយ ព្រមទាំង​ហៅ​បងប្អូន ឱ្យ​ជួន​រូប​នាង​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍ ហៅ​បុរស​ជា​សង្សារ​មក​ដាក់ទោស​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បុរស​ជា​សង្សារ​របស់​នារី​រង​គ្រោះ​ខាងលើ នៅ​មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​មក​សួរនាំ​នៅឡើយ​ទេ ព្រោះ​យប់​ហើយ គឺ​រង់ចាំ​ព្រឹក​ទើប​សមត្ថកិច្ច​ធ្វើការ​សួរនាំ​បន្ត​ទៀត ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ