ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ “រសជីវិត” (​បទ​ក្រប​ចក្រ​វា​ឡ មេពាក្យ​១២​ថ្មី​) ដោយ លឹម ចំរើន

13 ឆ្នាំ មុន

១.​ ​រស​ជិ​វិត ឋិត​ត្រង់​ណា? ថ្លាថ្លែង​សព្ទ័ ប្រាប់​ខ្ញុំ​ផង​ ​ខ្ញុំ​ចង់​ល្បង សង​ចំលើយ ឆ្លើយ​ម្នាក់ឯង តែង​ជា​កាព្យ
​ ​ស្ដី​ពី​អ្វី ន័យ​ខ្ញុំ​យល់ ពុល​គំនិត គិត​ប្រៃ​សាប​ ​ក្នុង​កំណាព្យ ដាប​អត្ថន័យ ស្ដី​ទ្រុឌទ្រោម សូម​មេត្ដា​។

១.​    ​រស​ជិ​វិត ឋិត​ត្រង់​ណា? ថ្លាថ្លែង​សព្ទ័ ប្រាប់​ខ្ញុំ​ផង​    ​ខ្ញុំ​ចង់​ល្បង សង​ចំលើយ ឆ្លើយ​ម្នាក់ឯង តែង​ជា​កាព្យ
    ​    ​ស្ដី​ពី​អ្វី ន័យ​ខ្ញុំ​យល់ ពុល​គំនិត គិត​ប្រៃ​សាប​    ​ក្នុង​កំណាព្យ ដាប​អត្ថន័យ ស្ដី​ទ្រុឌទ្រោម សូម​មេត្ដា​។​   
២.​    ​រស​ជិ​វិត ឋិត​នៅ​ត្រង់ ផ្ចង់ស្មារតី ភ័យ​ខ្លាច​ខុស​    ​ទាំងស្រី​ប្រុស ផុសគំនិត គិត​សុចរិត ពិត​ថ្លៃថ្លា
   ​    ​មិន​ដើមរឿង សឿង​ពា​លា ក្រា​មាន​លុយ ស្អុយ​អាត្មា​    ​អាប់​គ្រួសារ ប៉ា​និង​ម៉ាក់ ថ្នាក់ថ្នម​ថែ កែ​មិន​បាន​។
៣.​    ​ជា​យុវ​វ​យ័ ស្រី​និង​ប្រុស ខុស​មិន​គិត ពិត​នាំ​គ្រោះ​    ​ខូច​កិត្ដិយស ឈ្មោះ​អាស្រូវ នៅ​មិន​បាត់ កាត់​ពី​ប្រាណ
    ​    ​តែង​ឆាឆៅ ក្ដៅ​អារម្មណ៍ ក្រំ​ហួស​ថ្លែង តែង​រំខាន​    ​ចង់​សុខសាន្ដ ស្រាន្ដ​ទុក្ខ​ព្រួយ ជួយ​យើង​ពិត គិត​ខុស​ត្រូវ​។
៤.​    ​ទាន់​នៅ​ក្មេង លេង​ឱ្យ​គិត ចិត្ដ​អង់អាច កាច​កុំ​មាន​    ​ត្រូវ​ប្រឹងរៀន ស្ពាន​ចម្លង សងគុណ​ព្រះ ឈ្នះសត្រូវ
   ​    ​សាង​កិត្ដិយស ឈ្មោះ​ប្រពៃ ស្រី​និង​ប្រុស ខុស​កែ​ទៅ​    ​សង​ម៉ែឪ នូវ​ទ​ង្វើ ធ្វើ​ឱ្យ​បាន ប្រាណ​ថ្កុំថ្កើង​។    

នៅ​ស្ទឹង​ត្រែងៈ​ អាទិត្យ ទី​១១ ខែមេសា ឆ្នាំ​២០១០ (២៣:១៥ នាទី​យប់​)
តែង​ដោយៈ​លោក លី​ម ចំរើន ទូរស័ព្ទ​លេខៈ​០១២ ៥១ ៩១ ៣៧ . ០១១ ៣៧ ៨១ ៧១