បុគ្គលខ្លះមានទ្រព្យធនច្រើន ប៉ុន្តែជំពាក់បំណុលគេមិនតិចឡើយ ខ្លះក៏ជំពាក់ទាំងជីវិតគេទៀតផង ព្រោះហេតុតែមិនចេះសន្ដោសចំពោះទ្រព្យ ល្មោភក្នុងសម្បត្តិ ក៏ប្រព្រឹត្តការកេងប្រវ័ញ្ច កាប់ប្រហារ លួច ប្លន់ កេងបន្លំមិនខ្លាចបាបកម្មឡើយ ។
ឯមនុស្សខ្លះទៀត ដល់ពេលមានបាន មានបុណ្យ មានស័ក្តិក៏បំភ្លេចមិត្តសម្លាញ់ ដែលធ្លាប់រួមសុខរួមទុក្ខ ថែមទាំងធ្លាប់មាននូវឧបការៈផ្សេងៗចោលអស់រលីង មនុស្សរបៀបនេះនឹងមានកម្មពៀរ គឺមិនអាចមានមិត្តល្អតទៅទៀតបានឡើយ ។
អ្នកប្រាជ្ញលោកពោលថា បើនិយាយអំពីចំណង់ ទោះជាមានភ្នំមាសដល់ទៅពីរ ក៏មិនអាចញ៉ាំងមនុស្សដែលគ្មានសន្ដោសឱ្យគ្រប់គ្រាន់បានឡើយ ហេតុនេះបុគ្គលគ្រប់រូបគប្បីឱ្យចេះល្មម ហើយគួរប្រព្រឹត្តទៅឲ្យស្គាល់ពីប្រមាណនៃការមានបានទើបមានសេចក្តីសុខ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ