ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! កម្ពុជា​កំពុង​រង​ឥទ្ធិពល​ព្យុះ​ថ្មី​ចាប់​ថ្ងៃ​ទី​០៣​ដល់ទី​៩​កញ្ញា​នេះ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់ទី​៩ ខែកញ្ញា បាន​រង​ឥទ្ធិពល​ព្យុះ​ថ្មី​មានឈ្មោះ​«​កា​ហ្សី​គី​» បន្ត​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​តំបន់​មួយ​ចំនួន​នា​បណ្តា​ខេត្ត​នានា ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​០៣ ដល់ទី​៩ ខែកញ្ញា បាន​រង​ឥទ្ធិពល​ព្យុះ​ថ្មី​មានឈ្មោះ​«​កា​ហ្សី​គី​» បន្ត​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​តំបន់​មួយ​ចំនួន​នា​បណ្តា​ខេត្ត​នានា ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្តី​ពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃ​ទី​០៣ ដល់​ថ្ងៃ​ទី ០៩ ខែកញ្ញា នេះ​ថា ការ​តាមដាន​អាកាសធាតុ​ទន្ទឹម​នឹង​កា​រវិ​វត្ត​យ៉ាង​ឆាប់រហ័ស​បង្ហាញ​ឲ្យ​ឃើញ​ថា ជ្រលង​សម្ពាធ​ទាប ដែល​បាន​អូស​បន្ទាយ​លើ​ភាគ​ខាងលើ​ក្នុង​ទឹកដី​ថៃ ឡាវ និង​វៀតណាម​នៅ​តែ​បន្ត​មាន ។

ព្យុះ​២ បាន​កើត​មាន ក្នុង​នោះ ព្យុះ​ទី​១៣ ឈ្មោះ លីង​លីង ដែល​ស្ថិត​នៅ​ទាំង​កើត​ហ្វី​លី​ពី​ន​មានដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ ។ ដោយឡែក​ព្យុះ​ថ្មី​ដែល​ទើប​បំប្លែង​ខ្លួន​ពី​វិ​សម្ពាធ​ទៅ​ជា​ព្យុះ​ទី ១៤ ឈ្មោះ «​កា​ហ្ស៊ី​គី​»​ដែល​កន្លង​មក​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ភ្ជាប់​នឹង​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​បង្កើន​ឥទ្ធិពល​បន្ថែម​មក​លើ​តំបន់​ក៏​ដូ​ចំ​ជា​កម្ពុជា​យើង​នឹង​ងាក​ត្រឡប់​ទៅ​កាន់​កោះ​ហៃណាំ រួច​បន្តដំណើរ​ឆ្ពោះទៅ​ហុងកុង់ ។​ឥទ្ធិពល​ខ្លាំង​នៃ​ខ្យល់មូសុង​និរតី ។

ប្រភព​បន្ត​ថា ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​៖ បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ជាប់​ប្រទេស​វៀតណាម បន្ត​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​ក្នុង​នោះ​មាន​ផ្នែក​ខ្លះ​អាច​មា​នី​ភ្លៀង​ធ្លាក់​ខ្លាំង ។ បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុប​ន្ត​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​បរិមាណ​ពី​បង្គរ​ទៅ​ច្រើន ។

នៅ​លើ ផ្ទៃសមុទ្រ​អាច​នឹង​មាន​ខ្យល់ និង​រលក​បក់​បោក​ខ្លាំង ។ បណ្ដា​ខេត្ត​ប៉ែក​ខាងក្រោម​អាច​នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ។ ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​បាន​អំពាវនាវ​ដល់​សាធារណៈជន​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ទឹកជំនន់ ភ្លៀង ខ្យល់ ផ្គរ​រន្ទះ និង រលក​សមុទ្រ​បោកបក់​ខ្លាំង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ