ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ឆែក​មិន​ឱ្យ​ឆែក បែរជា​រត់គេច​ទៀត លុះ​ចាប់​បាន​មក​វិញ បែកធ្លាយ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​ខ្លួន បន្ទាប់​ពី​រូបគេ​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ត្រួត​ពិ​និ​ត្រ​អាវុធ​ជាតិ​ផ្ទុះ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ…

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ម្នាក់ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​ខ្លួន បន្ទាប់​ពី​រូបគេ​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ត្រួត​ពិ​និ​ត្រ​អាវុធ​ជាតិ​ផ្ទុះ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ជើង​គោក​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំង​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ កែង​ស្តុ​ប​៣៧១ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ប៊ូ ងួ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​លក់​ចា​ហ៊ួ​យ មានស្រុក​កំណើត​នៅ​ភូមិ​បឹង​ព្រាវ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​វេលា​កើតហេតុ​ខាងលើ គឺ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​បាន​ដាក់​គោលដៅ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​ខាងលើ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេង​ៗ ពិសេស​គឺ​ការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ​អោយ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​នោះ ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​កា​វ៉ា​សា​គី ពណ៌​ត្រួត​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ ១GE-៤៨៤៨ ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ បាន​បើកបរ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ខាងលើ ក៏​ត្រូវ​កម្លាំង​ចម្រុះ​បាន​ឃាត់​ដើម្បី​សុំ​ធ្វើការ​ឆែកឆេរ ព្រោះ​ពេល​នោះ​ជនសង្ស័យ​ក៏​មាន​ស្ពាយ​សាក់​កាដូ​ធំ​មួយ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ពេល​ដែល​សមត្ថកិច្ច​សុំ​ធ្វើការ​ឆែកឆេរ​នោះ ជនសង្ស័យ​ពុំ​ព្រមអោយ​សមត្ថកិច្ច​ឆែក​ឡើយ និង​ឈរ​និយាយ​តវ៉ា​ជាមួយ​កម្លាំង​សមត្ថកិច្ច​មួយសន្ទុះ លុះ​មិន​បាន​ប៉ុន្មាន​ផង ជនសង្ស័យ​ក៏​ទម្លាក់​សាក់​កាដូ​នោះ​ចុះ ហើយ​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច​តែ​ម្តង ជា​ហេតុ​ធ្វើការ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​រត់​ដេញ​ប៉ផាប់​ចាប់​ព​ផី​ង ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នោះ​បាន​មក​វិញ ។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន​ហើយ​នោះ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ក្នុង​សាក់​កាដូរ​របស់​ជនសង្ស័យ ស្រាប់តែ​ឃើញ​មាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​ធំ និង​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ ទើប​សម្រេច​ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​នាំ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី​តែ​ម្តង ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ខាងលើ​នេះ កម្លាំង​ចម្រុះ​បាន​ត្រួត​ពិ​និ​ត្រ​លើ​រថយន្ត​តូច​ធំ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​សរុប​ចំនួន​១២៥​គ្រឿង ក្នុង​នោះ​ម៉ូតូ​សរុប​២៧០​គ្រឿង​, រថយន្ត​ដែល​ត្រូវ​បក​ស្កុ​ត​ខ្មៅ​លើ​កញ្ចក់​១​គ្រឿង​, ម៉ូតូ​គ្មាន​ស្លាក​លេខ​ចំនួន​២១​គ្រឿង ត្រូវ​អប់រំ និង​ផាកពិន័យ​ចំពោះ​ម៉ូតូ​គ្មាន​កញ្ចក់ និង​មួក​សុវត្ថិភាព​ចំនួន​២០​គ្រឿង​ផង​ដែរ ។ ក្នុង​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ខាងលើ គឺ​រក​ពុំ​ឃើញ​មាន​អាវុធ​ជាតិ​ផ្ទុះ​ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ