ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុំ សុ​ម៉ា​លី ទម្លាយ​អាថ៌​កំបាំង​ស្វាមី​លួច​មាន​ស្រី​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង ស៊ុំ សុ​ម៉ា​លី បាន​ទម្លាយ​រឿងរ៉ាវ​ដែល​ស្វាមី​របស់​ខ្លួន​បាន​ទៅ​លួចលាក់​មាន​ស្រី​ថ្មី ក្នុង​ពេល​ដែល​នាង​បាន​រួមរស់​ជាមួយ​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ និង​មានកូន​ម្នាក់​ជា​ចំណងដៃ ។ អតីត​តារា​សម្តែង​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង ស៊ុំ សុ​ម៉ា​លី បាន​ទម្លាយ​រឿងរ៉ាវ​ដែល​ស្វាមី​របស់​ខ្លួន​បាន​ទៅ​លួចលាក់​មាន​ស្រី​ថ្មី ក្នុង​ពេល​ដែល​នាង​បាន​រួមរស់​ជាមួយ​គ្នា​អស់​ពេល​ជា​ច្រើន​ឆ្នាំ និង​មានកូន​ម្នាក់​ជា​ចំណងដៃ ។

អតីត​តារា​សម្តែង​រូប​នេះ បាន​បង្ហោះ​សារ​ជា​អក្សរ និង​សំឡេង​ដែល​ស្វាមី​របស់​ខ្លួន​ផ្ញើ​ទៅ​កាន់​នារី​ម្នាក់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ ស៊ុំ សុ​ម៉ា​លី បាន​ចាត់​ទុក​ទ​ង្វើ​ស្វាមី​របស់​ខ្លួន​នា​ពេល​នេះ ជា​អំពើ​ភិត​ក្បត់​មួយ​ក្នុង​ពេល​ដែល​នាង និង​ស្វាមី​នៅ​មិន​ទាន់​បាន​លែងលះ​គ្នា​ដាច់ស្រេច​នៅ​ឡើយ ។

ស៊ុំ សុ​ម៉ា​លី បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​ភស្តុ​តាង​ដែល​ស្វាមី​របស់​នាង​បាន​ផ្ញើ​ទៅ​កាន់​នារី​ផ្សេង​នោះ​ថា មក​ដល់​ពេល​នេះ​ពាក្យ​ថា ខ្មាស់​សម្រាប់​ខ្ញុំ​វា​លែង​មាន​ទៀត​ហើយ ព្រោះ​វា​ពិតជា​ឈឺ​សាហាវ ហើយ​ក៏​ចង់​សួរ​បងប្អូន​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​កតិច​ឆាត​ប៉ុន​ហ្នឹងហើយ និង​មាន​សំឡេង​ផ្ញើ​សារ​ជា​ច្រើន​ដែល​និយាយ​គ្នា តើ​អាច​និយាយ​បាន​ថា ក្បត់​នៅ​ប៉ុន​ហ្នឹង?

ទាំង​មី​ស្រី​ថោកទាប និង​ប្រុស​ថោកទាប​ចាំ​ទទួល​ទៅ​ខ្វះ​ណាស់ ឬ​អ្នក​ល្អ​ត្រឹមត្រូវ​ទៅ​យក​ស្រី​ម៉ាស្សា ហើយ​លួច​ក្បត់​សាហាវ នេះ​មិន​ទាន់​លែង​គ្នា​ដាច់​ផង ច្របាច់​ម៉ាស្សា​អោយ​គ្នា​ហើយ​ថា មិន​បាន​ដេក​ថា មិន​បាន​ដេក​អូ​ខេ​មិន​ដេក​ក៏​មិន​ទៅ​តែ​គ្រាន់តែ​ឆាត​ប៉ុន​ហ្នឹង និង​សំឡេង​សារ​ដែល​អ្នកឆ្លើយឆ្លង​គ្នា​វា​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ ហើយ​ដែល​ត្រូវ​ធ្វើការ​សម្រេចចិត្ត share អោយ​គេ​ឃើញ​ផង​ចុះ ។

ដោយ​ពាក់ព័ន្ធ​ទៅ​នឹង​រឿងរ៉ាវ​ខាងលើ​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​អាច​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​ណាមួយ​ពី​អ្នក​នាង ស៊ុំ សុ​ម៉ា​លី នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​២ ខែកញ្ញា​នេះ ។

អតីត​តារា​ស្រី​ក្នុង​រឿង «​អ្នក​នាង​ម្ចាស់​ឡឺ​កឺ​» អ្នក​នាង ស៊ុំ សុ​ម៉ា​លី បាន​រៀប​ការ​ជាមួយ​ស្វាមី​ដែល​ជា​អ្នកលក់​បាយ​ឆា​នៅ​មុខ​រោងកុន​អង្គរ ខណៈ​ពេល​ដែល​បច្ចុប្បន្ន​នាង​មានកូន​ស្រី​ម្នាក់​ជា​ចំណង​ដៃ និង​បាន​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ស្ទើរតែ​ទាំងស្រុង ។

គួរ​រំលឹក​ថា ស៊ុំ សុ​ម៉ា​លី ជា​តារា​សម្តែង​មានស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ ។ តារា​រូប​នេះ​បាន​ចាប់​យក​អាជីព​សិល្បៈ​ក្នុង​ឆ្នាំ ២០០៩ តាម​រយៈ​ការ​ប្រឡង​ជាប់​ជា​ស្រី​ស្អាត​ទស្សនាវដ្តី​ធម្មជាតិ ហើយ​ធ្លាប់​សម្តែង​ចម្រៀង​កាយវិកា​ឱ្យ​ផលិតកម្ម​នានា ព្រមទាំង​បាន​សម្តែង​ក្នុង​ខ្សែភាពយន្ត​ចំនួន ៤​រឿង គឺ​រឿង «​សេដ្ឋី​វ័យក្មេង​», «​បេះដូង​អ្នក​ការពារ​», «​កូនឥតខាន់ស្លា​» និង​រឿង «​រលក​បោក​ខ្សាច់​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ