ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​សោកនាដកម្ម​លើពន្ធនាគារ​មួយ​ មនុស្ស​ស្លា.ប់​ជាង​១០០​នាក់

4 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ កាកបាទក្រហម​អន្តរជាតិ​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១​កញ្ញា​ថា ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត លើ​មជ្ឈមណ្ឌល​ឃុំឃាំង​មួយ កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ជាង​១០០​នាក់​។ អង្គការ​នោះ​អះអាង​ពី​ការ​ខិតខំ​ប្រឹងប្រែង ផ្ដល់​ជំនួយ​ពេទ្យ​ជា​បន្ទាន់​ដល់​បណ្ដាជន​រង​គ្រោះ​។ ក្រុមចម្រុះ​នេះ​បាន​ធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែ​ន ចាប់តាំងពី​ឆ្នាំ​២០១៥​មក…

ប្រទេស​យេ​ម៉ែ​ន ៖ កាកបាទក្រហម​អន្តរជាតិ​វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១​កញ្ញា​ថា ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត លើ​មជ្ឈមណ្ឌល​ឃុំឃាំង​មួយ កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ហ៊ូ​ធី​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ជាង​១០០​នាក់​។ អង្គការ​នោះ​អះអាង​ពី​ការ​ខិតខំ​ប្រឹងប្រែង ផ្ដល់​ជំនួយ​ពេទ្យ​ជា​បន្ទាន់​ដល់​បណ្ដាជន​រង​គ្រោះ​។

ក្រុមចម្រុះ​នេះ​បាន​ធ្វើ​អន្តរាគមន៍​នៅ​យេ​ម៉ែ​ន ចាប់តាំងពី​ឆ្នាំ​២០១៥​មក ជួយ​ទ្រទ្រង់​ដល់​កងទ័ព​រដ្ឋាភិបាល ប្រឆាំង​ពួក​ឧទ្ទាម​ដែល​ដណ្ដើម​កាន់កាប់​ដែនដី​ដ៏​ធំ​ទូលាយ នា​ភាគ​ខាងលិច​និង​ភាគ​ខាងជើង​យេ​ម៉ែ​ន ក្នុង​នោះ​មាន​ទាំង​រដ្ឋធានី​សា​ណា​ផង​។ កាលពី​ថ្ងៃ​ទី​១​កញ្ញា​ក្រុមចម្រុះ​នោះ​ប្រកាស​ថា បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​យោធា​មួយ ជា​កន្លែង​ដាក់​បណ្ដា​ដ្រូ​ន​និង​គ្រាប់​មី​សី​ុ​ល​ក្នុង​ទីក្រុង​DHAMAR​។

ប្រមុខ​គណៈប្រតិភូ​របស់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​CICR ប្រចាំ​ប្រទេស​យេ​ម៉ែ​ន លោក​FRANZ RAUCHENSTEIN​គូសបញ្ជាក់​ប្រាប់​AFP​ពី​ទីក្រុង​DHAMAR​មក​ថា មនុស្ស​ជាង​១០០​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ​។

ចំណែក​ឧត្ដមស្នងការ​សិទ្ធិ​មនុស្ស​អ​.​ស​.​ប​និយាយ​ថា​មនុស្ស​៥២​នាក់​ស្លាប់ ក្នុង​ការ​វាយប្រហារ​នេះ​ហើយ​មនុស្ស​៦៨​នាក់​បាត់​ខ្លួន រួច​តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​។ អគារ​រង​ការ​វាយ​ប្រហារ​នោះ​ជាទី​តាំង​សាកលវិទ្យាល័យ​ដែល​ប្រែ​ក្លាយជា​ពន្ធនាគារ​។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​យ៉ាងតិច​៤០​នាក់​ដែល​រង​របួស ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នានា​នៃ​ទីក្រុង​DHAMAR៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ