ធ្វើជាមនុស្សល្អត្រូវចេះដាស់តឿនខ្លួនដោយខ្លួនឯង ធ្វើជាតម្រួតម្នាក់ត្រួតខ្លួនឯងយ៉ាងម៉ត់ចត់ ដោយកុំចាំបាច់ទាល់តែគេមកត្រួតត្រាលើខ្លួននោះ កាលបើយ៉ាងនេះឈ្មោះថា គ្រប់គ្រងខ្លួនឯងម្តេចបាន ។
ព្រះបរមសាស្តាត្រាស់ថា បុគ្គលណាគ្រប់គ្រងរក្សាខ្លួនឯងបាន បុគ្គលនោះជាអ្នកមានសតិ សម្បជញ្ញៈដោយបរិបូណ៌ បុគ្គលមានសតិមាំទាំ រមែងនៅជាសុខគ្រប់ឥរិយាបថទាំង៤ជាប្រក្រតី ។
ដូចនេះមានតែខ្លួនឯងប៉ុណ្ណោះ ដែលអាចជាទីពឹងឲ្យខ្លួនឯងបាន ព្រោះថាអ្នកដទៃមិនអាចលះបង់នូវអ្វីៗសព្វបែបយ៉ាងឲ្យយើងបានទេ ហេតុដូច្នេះហើយ បុគ្គលមានស្មារតី គប្បីរក្សាខ្លួនឲ្យបានល្អ ដាច់ខាតកុំបោះបង់ខ្លួនឯងចោល ក្នុងព្រៃជ្រៅគឺអវិជ្ជាឲ្យសោះ ព្រោះបើអត់អំពីខ្លួនឯងទៅមិនមានអ្នកណាមកជួយយើង ជំនួសយើងខ្លួនឯងបានឡើយ ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ