ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​អន្តរជាតិ​កើន​ឡើងជា​លំដាប់​ពិសេស​នៅ​ឆ្នាំ​២០១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ខណៈ​ទេសចរ​ក្នុងស្រុក​ហាក់​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ការ​ទៅកំសាន្តខេត្ត​ព្រះ​សីហ​នុ ដោយសារ​តែ​កំណើន​ទេសចរ​ចិន​និង​វិនិយោគិន​ចិន​យ៉ាងច្រើនសម្រុក​ទៅ​កាន់​ខេត្ត​មាន​សមុទ្រ​មួយ​នេះ ក្រសួងទេសចរណ៍​បាន​កត់សម្គាល់​ឃើញ​ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា រួម​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ផង​នោះ គឺជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មួយ​យ៉ាង​សំខាន់ ក្រៅពី​តំបន់​ទេសចរ​ដែល​ពោរពេញ​ដោយ​សក្តានុពល​ផ្សេង​ៗ​ទៀត​ជា​ពិសេស​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ទទួល​កំណើន​រហូត​ដល់ ២៧%…

រាជធានី​ភ្នំពេញ​៖ ខណៈ​ទេសចរ​ក្នុងស្រុក​ហាក់​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​ការ​ទៅកំសាន្តខេត្ត​ព្រះ​សីហ​នុ ដោយសារ​តែ​កំណើន​ទេសចរ​ចិន​និង​វិនិយោគិន​ចិន​យ៉ាងច្រើនសម្រុក​ទៅ​កាន់​ខេត្ត​មាន​សមុទ្រ​មួយ​នេះ ក្រសួងទេសចរណ៍​បាន​កត់សម្គាល់​ឃើញ​ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា រួម​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ផង​នោះ គឺជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មួយ​យ៉ាង​សំខាន់ ក្រៅពី​តំបន់​ទេសចរ​ដែល​ពោរពេញ​ដោយ​សក្តានុពល​ផ្សេង​ៗ​ទៀត​ជា​ពិសេស​នៅ​ឆ្នាំ​២០១៩​នេះ គឺ​ទទួល​កំណើន​រហូត​ដល់ ២៧% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។

យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​ចេញផ្សាយ​ថ្មី​ៗ​នេះ​បាន ឲ្យ​ដឹង​ថា តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​កាលពី​ឆ្នាំ​២០១៦​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​៦៤​ម៉ឺន​នាក់​កើនឡើង​១២,៣%, ឆ្នាំ​២០១៧ ទទួល​បាន​ជាង​៧៣​ម៉ឺន​នាក់​កើនឡើង​១៥%, ឆ្នាំ​២០១៨​ទទួល​បាន​ជាង​៨៧​ម៉ឺន​នាក់ គឺ​បាន​កើនឡើង​១៨,៦% ពិសេស​គិត​គ្រឹ​ម​៦​ខែ​ដើមឆ្នាំ​២០១៩ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ជាង​៥៩​ម៉ឺន​នាក់ ពោល​មានការ​កើនឡើង​រហូត​ដល់​២៧% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​គ្រា​មុន​។

លោក នី ផ​ល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ថា​កំណើន​ទេស​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩ មាន​កំណើន​២៧% នេះ​ជា​កំណើន​មួយ​ខ្ពស់​ប្រៀបធៀប​ទៅ​និង​គោលដៅ​ទេសចរណ៍​នៃ​តំបន់​ផ្សេង​ទៀត មិន​ថា​តែ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ នៅ​អាស៊ាន​តែ​ម្តង​។

បើ​តាម​លោក​អនុរដ្ឋលេខាធិការ​បាន​ឲ្យ​ដឹង​ថា កំណើន​ខ្ពស់​នៃ​ភ្ញៀវ​ទេស​អន្តរជាតិ​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៩​គឺ​ដោយសារ​តែ​កម្ពុជា​មាន​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​និង​កា​រត​ភ្ជាប់​។ ​លោក​បាន​លើក​ឡើង​ថា «​នៅ​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​មាន​ចែក​ជា​៤​ខេត្ត​ហើយ​នៅ​ក្នុង​ខេត្ត​នីមួយ​ៗ​មានការ​បែងចែក​ចំណុច​សក្តានុពល​ខុស​ៗ​គ្នា​។ ខេត្ត​ព្រះ​សីហ​នុ យើង​ចាត់ទុកជា​ហាប់ (​អភិវឌ្ឍ​គោលដៅ​ចម្រុះ​) នៃ​តំបន់ឆ្នេរ​។ ខេត្តកោះកុង​ជា​ខេត្ត​គោលដៅ​ដែល​យើង​រៀបចំ​ជា​អេកូ​ទេសចរណ៍​ទាក់ទាញ​, ខេត្ត​កែប​យើង​រៀបចំ​ជា​គោលដៅ​ទេសចរណ៍​សម្រាក​កម្សាន្ត​បែប​កម្រិត​ខ្ពស់ ចំណែកឯ​ខេត្តកំពត​ជា​គោលដៅ​បែប​បេតិកភណ្ឌ និង​ក​សិ​ទេសចរណ៍​បែប​ទាក់ទាញ​»​។

លោក​បាន​បន្ត​ថា នៅ​ខេត្តកំពត​មាន​ភ្នំ​បូកគោ ហើយ​បូកគោ​នេះ​ជា​តំបន់​ដ៏​ទាក់ទាញ ហើយដោយ​ឃើញ​ភាព​ទួល​នៃ​សក្តានុពល​នៅ​លើ​បូកគោ​នេះ​យើង​ចាត់​ទុក​ថា បូកគោ​ជា​មេដែក​ឆក់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​មេដែក​ឆក់​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​។​ក្នុង​ប្រទេស​កម្ពុជា​យើង​មានការ​បែងចែក​គោលដៅ​ទិ​សេ​ចរណ៍​ធំ​ៗ​ចំនួន​៤ តំបន់​សៀមរាប​និង​ទន្លេសាប​, តំបន់​ភាគ​ខាងជើង តំបន់​ជុំវិញ​ភ្នំពេញ​និង​តំបន់ឆ្នេរ​។​អ្វី​ដែល​ជា​សក្តានុពល​ពិសេស​នៅ​តំបន់ឆ្នេរ​យើង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មាន​កំណើន​ជា​លំដាប់​នោះ​ដោយសារ​យើង​មាន​ឆ្នេរ​ខ្សាច់​សក្បុស យើង​មាន​ឧ​ទ្យា​ជាតិ​,​ផ្កាថ្ម​ចម្រុះ​និង​មាន​ធនធានធម្មជាតិ​ជា​ច្រើន​ផ្សេង​ទៀត​។

លោក នី ផ​ល្លី បាន​បញ្ជាក់​ថា «​រហូត​មក​ដល់​ពេល​នេះ​នៅ​ខេត្ត​ដែល​ជា​តំបន់ឆ្នេរ
សមុទ្រ​កម្ពុជា​យើង​មាន​គម្រោង​វិនិយោគ​ទេសចរណ៍​ធំ​ៗ​ទេសចរណ៍​បែប​ជា​ទេស​រណ៍​ធម្មជាតិ បែប​អេកូ​ទេសចរណ៍​។ លើស​ពី​នេះ​នៅ​ភ្នំ​បូកគោ​មាន​គម្រោង​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ