ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ករណី​ផ្សេង​គ្នា ស្លា.ប់​៣នាក់​ របួសធ្ងន់​៣ នាក់​ ក្នុង​ថ្ងៃ​តែ​មួយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណី​ដាច់​ដោយឡែក​ពី​គ្នា តែ​កើតឡើង​ក្នុង​យប់​ថ្ងៃ​តែ​មួយ គឺ​នៅយប់​​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​មង្គល​បូ​រី​មាន​២​ករណី…

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ចំនួន​៣​នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៣​ករណី​ដាច់​ដោយឡែក​ពី​គ្នា តែ​កើតឡើង​ក្នុង​យប់​ថ្ងៃ​តែ​មួយ គឺ​នៅយប់​​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុងស្រុក​ចំនួន​២ គឺ​ស្រុក​មង្គល​បូ​រី​មាន​២​ករណី និង​១​ករណី​ទៀត​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

ករណី​ទី​១-​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​លើ​ផ្លូវជាតិ​លេខ​១៥៩c ត្រង់​ចំណុច​មុខ​មណ្ឌល​សុខភាព​សឿ ស្ថិត​ក្នុងភូមិ​បុស្ស​ឡោក ឃុំ​សឿ ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សំ សា​វិ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ នៅ​ភូមិ​ភ្នំ​តូច​ត្បូង ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូ​រី ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ បាត់ដំបង ១D-៨០០៣ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក FUSO ពណ៌​ខៀវ ពាក់​ផ្លា​ក់​លេខ កំពង់ចាម ៣A-២៦២៣ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ទាំង​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ។

ករណី​ទី​២-​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​គោ​យន្ត​កន្ត្រៃ បណ្តាល​អោយ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅ​លើ​ផ្លូវជាតិ​លេខ​១៥៩c ត្រង់​ចំណុច​ភូមិ​រោង​គោ​ចុង ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

ម៉ូតូ​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១J-៥០១៧ បើកបរ​ដោយ​ឈ្មោះ ខន វុ​ទ្ធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ចំណោម​កើត ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​ស្លាប់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ភាស់ ម៉ា​នុ​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​រង្វាន់​លិច ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ បាន​រង​របួសធ្ងន់ ។ ចំណែក​គោ​យន្ត​កន្ត្រៃ​មាន​សណ្តោង​រ៉ឺ​ម៉ក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​និង​គោ​យន្ត​កន្ត្រៃ​ត្រូវ​បាន​សមត្ថកិច្ច​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ។

ករណី​ទី​៣-​តាម​ប្រភព​ពី​នគរបាល​ស្រុក​ស្វាយចេក​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៩ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ ម៉ូតូ​ក្នុង​ទិស​ដៅ​ប​ញ្ច្រា​គ្នា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ នៅ​លើ​ផ្លូវលំ ត្រង់​ចំណុច​ខាងជើង​ភូមិ​គោក​អំពិល ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ។

ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ សៀមរាប ១B-១៩៤២ បើកបរ​ដោយ​ឈ្មោះ លាង ជ័យ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ បាន​ស្លាប់ និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ លឹ​ម រ៉​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ រ៉ា​ន់ ឆៃ​គឿ​ង ។ អ្នក​ទាំង​៣​រស់នៅ​ក្នុងភូមិ​កំណប់ ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក បន្ទាយ​មាន​ជ័យ ។

ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១L-៦៣៥៨ បើកបរ​ដោយ​ឈ្មោះ សេង ដា ភេទ​ប្រុស អាយុ​១៩ ឆ្នាំ បាន​រង​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ វី រុន ភេទ​ប្រុស អាយុ​១១​ឆ្នាំ ។ អ្នក​ទាំង​២​រស់នៅ​ក្នុងភូមិ​ខ្លែង​ពណ៌​ត្បូង ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ