ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ុ​ង ចាន់​កន្និកា ត្រូវ​បុរស​ម្នាក់​ចេញ​មុខ​សុំ​ទោស បន្ទាប់​ពី​ការ​ព្រមាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង​ប្រមាថ នៅ​ទីបំផុត​បុរស​ម្នាក់​បាន​យល់ព្រម​ចេញ​មុខ​សុំ​ទោស​ជា​សាធា​រណៈ​ទៅ​កាន់​អតីត​តារាចម្រៀង​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា ចំពោះ​ការ​ប្រើប្រាស់​ពាក្យពេចន៍​អសុរ​ស​ក្នុង​ពេល​ដែល​នាង​កំពុង​តែ​ធ្វើការ​ឡាយ​ផ្ទាល់​លក់​ផលិតផល​ដែល​ជា​ទម្លាប់​របស់​នាង ។ ការ​ចេញ​មក​សុំ​ទោស​ពី​បុរស​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ស្វាមី​របស់​អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ រឿង​ប្រមាថ នៅ​ទីបំផុត​បុរស​ម្នាក់​បាន​យល់ព្រម​ចេញ​មុខ​សុំ​ទោស​ជា​សាធា​រណៈ​ទៅ​កាន់​អតីត​តារាចម្រៀង​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា ចំពោះ​ការ​ប្រើប្រាស់​ពាក្យពេចន៍​អសុរ​ស​ក្នុង​ពេល​ដែល​នាង​កំពុង​តែ​ធ្វើការ​ឡាយ​ផ្ទាល់​លក់​ផលិតផល​ដែល​ជា​ទម្លាប់​របស់​នាង ។

ការ​ចេញ​មក​សុំ​ទោស​ពី​បុរស​រូប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ស្វាមី​របស់​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា បាន​ធ្វើការ​ព្រមាន​ជា​សាធារណៈ​មួយ​ទៅ​កាន់​បុរស​រូប​នេះ ជុំវិញ​ការ​ជេ​ប្រមាថ​ខាងលើ​នេះ មុន​ពេល​ដែល​លោក​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ស្វាមី​របស់​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​ប៉ូលិស​ថ្នាល់​ឧត្តមសេនីយ៍​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ប្រកាស​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ទៅ​កាន់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​បុរស​ម្នាក់​ដែល​មានឈ្មោះ​ថា sokvuthy chean ឲ្យ​ចេញ​មុខ​សុំ​ទោស​ភរិយា​របស់​លោក​ក្នុង​អំឡុង​រយៈពេល​៣​ថ្ងៃ ជុំវិញ​ការ​ប្រើប្រាស់​ពាក្យពេចន៍​ប្រមាថ​មួយ​នេះ ។

បន្ទាប់​ពី​បានឃើញ​សារ​ព្រមាន​ពី​ស្វាមី​របស់​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា នេះ​រួច​មក​បុរស​ដែល​មានឈ្មោះ​ខាងលើ​នេះ បាន​យល់ព្រម​ចេញ​មុខ​មក​សុំ​ទោស​ទៅ​កាន់​អតីត​តារាចម្រៀង​រូប​នេះ ឆ្លើយ​តប​ទៅ​តាម​ការ​ចង់បាន​ពី​ស្វាមី​របស់​នាង ។

បុរស​ខាងលើ​នេះ បាន​សរសេរ​សារ​សុំ​ទោស​ជា​សាធារណៈ​ថា ជូន​ដល់​បងស្រី យ៉ុ​ង ចាន់​កន្និកា និង បង chan chamnan (​ស្វាមី​) ដោយ​យោង​តាម​ការ​បង្ហោះ​សារ​លើ​ហ្វេ​ស​បុក​ផេ​ករ​បស់បង ដោយ​ប្រើ​ពាក្យអសុរស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​ភាព​ថ្លៃថ្នូរ​របស់​បង​នោះ​ឱ្យ​ប្អូនសុំ​អភ័យទោស​យ៉ាង​ជ្រាលជ្រៅ​អស់ពី​ចិត្ត ដោយហេតុ​ហួសវិស័យ​ដែល​ប្អូន​ធ្វេសប្រហែស បណ្តាល​​ឱ្យ​ជន​អាណា​មិ​ក​ចូល​មក​ធ្វើ​ប្រតិបត្តិកា​ផ្តេសផ្តាស​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​បង​ទាំង​ពីរ ហើយ​ប្អូន​ទើបនឹង​បានដឹង​ពេល​ឃើញ​បង​បង្ហោះ​សារ​នឹង​ឯង ។ ដោយ​យោង​តាម​កម្មវត្ថុ​ខាងលើ សូម​បង​មេត្តា​អភ័យទោស​ដោយ​អនុគ្រោះ ប្អូន​សង្ឃឹមថា​បង​ទាំង​ពីរ​នឹង​យល់ ហើយ​អធ្យាស្រ័យ​ដល់​ប្អូន ។

បន្ទាប់​ពី​បានឃើញ​សារ​សុំ​ទោស​ពី​បុរស​ខាងលើ​នេះ ស្វាមី​របស់​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា ក៏​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​វិញ​ថា មិន​ថា​ហេតុផល​បែប​ណា តែ​បងប្រុស​គាត់​បាន​ទទួលខុសត្រូវ​ខ្ពស់ ។ ខ្ញុំ​នឹង​បញ្ចប់រឿង​នេះ ហើយ​ក៏​សូម​អរគុណ បងប្អូន មិត្ត​ភ័ក្ក​ទាំងអស់​ដែល​បាន ចូលរួម like and comment ចូល​ក្នុង​ការ​ផុស​នៅ​ក្នុង​អា​ខោ​ន​ហ្វេ​ស​បុក​របស់ខ្ញុំ ទាំង​ការ​គាំទ្រ និង​ការ​រិ​:​គន់​ក្នុង​ន័យ​ស្ថាបនា ។

ចំណែក​អតីត​តារាចម្រៀង​អ្នក​នាង យ៉ុ​ង ចាន់​កន្និកា វិញ ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផង​ដែរ​ថា អគុណ​បងប្រុស​សម្រាប់​ការ​សុំ​ទោស​ជា​សាធារណៈ អរគុណ​បង សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​សម្រាប់​អា​ខោ​ន​ផ្ទាល់ខ្លួន កុំឱ្យ​មាន​បញ្ហា​ត្រូវ​គេ​ហេ​ក​ដូច​បងប្រុស​ទៀត ។

ជា​ការ​កត់សម្គាល់​រឿងរ៉ាវ​ខាងលើ​នេះ មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​អ​តី​តារាចម្រៀង និង​ជា​ម្ចាស់​បទ «​វាចា​ស្រីឡង់សេ​» អ្នក​នាង យ៉ុ​ង ចាន់​កន្និកា ត្រូវ​បាន​ទទួល​រង​នូវ​ការ​ជេរ​ប្រមាថ​បែប​នេះ ពោល​កន្លង​មក​នាង​ក៏​ធ្លាប់​ទទួល​ការ​រិះគន់​ផង​ដែរ ជុំវិញ​ការ Live លក់​ផលិតផល ដែល​មហាជន​ទាំងនោះ​យល់​ថា មានការ​ស្លៀកពាក់​មិន​សមរម្យ ។

យ៉ាងណា​អតីត​តារាចម្រៀង​រូប​នេះ ហាក់​មិនសូវ​ជា​បាន​ចាប់អារម្មណ៍​ច្រើន​ឡើយ​ជុំវិញ​ការ​រិះគន់​ពី​មហាជន​មួយ​ចំនួន ក្នុង​ពេល​ដែល​នាង គឺជា​អ្នកលក់​ឡេ និង​គ្រឿងសម្អាង ហើយ​បច្ចុប្បន្ន​នាង​ក៏​បាន​បញ្ចប់​អាជីព​ជា​អ្នកសិល្បៈ​រួច​ហើយ​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ