ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កើនឡើង​ប្រកបដោយ​គ្រោះថ្នាក់​នៃ​ចលនា​ប្រឆាំង​ចិន

4 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ឆាក​នៃ​ភាព​ច្របូកច្របល់​នៅ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​ទី​៣១​សីហា​និង​ថ្ងៃ​ទី​១​កញ្ញា ដែល​នៅ​ទីនោះ​ប៉ូលិស​បាន​ដេញ​តាម​ចាប់ បាតុករ​ស្និទ្ធ​លទ្ធិ​ប្រ​ធិ​ប​តេ​យ្យរ​ហូត​ដល់​ក្នុង​ស្ថានីយ​មេត្រូ​នានា នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​កើនឡើង​ប្រកបដោយ​គ្រោះថ្នាក់​នៃ​ចលនា​ប្រឆាំង​ក្រុង​ប៉េ​កាំ​ង​។ ក្រុង​ហុងកុង​ដែល​ពី​មួ​យស​ប្ដា​ហ៍​ទៅ​មួ​យស​ប្ដា​ហ៍ ធ្លាក់​ជ្រៅ​ថែម​ទៀត​ក្នុង​វិបត្តិ​នោះ កាលពី​ចុង​ស​ប្ដា​ហ៏​កន្លង​ទៅ…

ក្រុង​ហុងកុង ៖ ឆាក​នៃ​ភាព​ច្របូកច្របល់​នៅ​ក្រុង​ហុងកុង កាលពី​ថ្ងៃ​ទី​៣១​សីហា​និង​ថ្ងៃ​ទី​១​កញ្ញា ដែល​នៅ​ទីនោះ​ប៉ូលិស​បាន​ដេញ​តាម​ចាប់ បាតុករ​ស្និទ្ធ​លទ្ធិ​ប្រ​ធិ​ប​តេ​យ្យរ​ហូត​ដល់​ក្នុង​ស្ថានីយ​មេត្រូ​នានា នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ការ​កើនឡើង​ប្រកបដោយ​គ្រោះថ្នាក់​នៃ​ចលនា​ប្រឆាំង​ក្រុង​ប៉េ​កាំ​ង​។

ក្រុង​ហុងកុង​ដែល​ពី​មួ​យស​ប្ដា​ហ៍​ទៅ​មួ​យស​ប្ដា​ហ៍ ធ្លាក់​ជ្រៅ​ថែម​ទៀត​ក្នុង​វិបត្តិ​នោះ កាលពី​ចុង​ស​ប្ដា​ហ៏​កន្លង​ទៅ បាន​ប្រែ​ក្លាយទៅជា​ទីលាន​នៃ​ការ​ប្រយុទ្ធ​តតាំង​គ្នា​ដ៏​ពិតប្រាកដ​។ ដែនដី​ពាក់​កណ្ដាល​​ស្វ័យភាព​នោះ​កាលពី​ថ្ងៃ​ទី​៣១​សីហា ជា​ឆាក​នៃ​អំពើ​ហិង្សា​យ៉ាង​សាហាវ​មួយ​ចំនួន​ពុំ​ធ្លាប់​មាន តាំងពី​ចាប់ផ្ដើម​ចលនា​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​រយៈពេល​៣​ខែ​មក​ហើយ​។
ពួក​បាតុករ​រ៉ា​ឌី​កាល់​វ័យក្មេង​បាន​ដុត​របាំង​រាំងផ្លូវ​មួយ ស្ថិត​នៅ​ចម្ងាយ​តែ​១០០​ម៉ែត្រ​ពី​ទីចាត់ការ​ប៉ូលិស​។

បាតុករ​ជា​ក្រុម​តូច​ៗ​នា​ពេល​មុន​នេះ បាន​គប់​ដុំ​ថ្ម​និង​ដប​សាំង​ដុត​ទៅ​លើ​ប៉ូលិស​ដែល​ដាក់​ពង្រាយ​នៅ​ជុំវិញ​បណ្ដា​ស្ថាប័ន​ក្រុង​ហុងកុង ក្នុង​នោះ​មាន​ទីតាំង​សភា​។ ភាព​ចលាចល​បាន​រាលដាល​ដល់​សង្កាត់​ជា​ច្រើន​ទៀត​នៃ​ទីក្រុង​។ ប៉ូលិស​បាន​តបត​វិញ​ហើយ​បាញ់​ជា​ថ្មី​ឧស្ម័ន​បង្ហូរទឹកភ្នែក​លើ​ពួក​បាតុករ​។ ប៉ូលិស​ក៏​ប្រើ​ដែរ​កាណុង​បាញ់​ទឹក​ដោយ​បាញ់​ទឹក​មាន​ពណ៌​ខៀវ ដើម្បី​អាច​បន្ទាប់​មក​ងាយស្រួល​កំណត់​មុខសញ្ញា​ពួក​អ្នក​តវ៉ា​។ ប៉ូលិស​ក៏​លើក​ដែរ​ពី​ការ​បាញ់​ព្រមាន​២​លើក​។ កងកម្លាំង​ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់​ពិសេស​តាម​ចាប់​ពួក​អ្នក​តវ៉ា​ដល់​ក្នុង​មេត្រូ​។

ថ្ងៃ​ទី​១​កញ្ញា​បាតុករ​ច្រើន​ពាន់​នាក់​ប៉ុនប៉ង​រាំង​ខ្ទប់​ច្រក​នានា​ទៅ​កាន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ហុងកុង ដែល​នៅ​ទីនោះ​ជើងហោះហើរ​ជា​ច្រើន​ត្រូវ​លុប​ចោល ក្រោយ​បាតុកម្មហិង្សា​ថ្ងៃ​ទី​៣១​សីហា​។ ព្រ​លាន​យន្តហោះ​គូសបញ្ជាក់​ថា​ជើងហោះហើរ​ប្រមាណ​១៦​ជើង​ត្រូវ​បាន​លុប​ចោល ហើយ​អ្នកដំណើរ​ជា​ច្រើន​មានការ​យឺតយ៉ាវ​ព្រោះ​ពិបាក​ចូល​ទៅ​តំបន់​ឡើង​ជិះ​យន្តហោះ​។

ពួក​បាតុករ​ស្លៀកពាក់​ពណ៌​ខ្មៅ ពាក់​ម៉ាស់​និង​ប្រើ​ឆ័​ត្រ​សម្រាប់​ការពារ​ខ្លួន ក៏​បាន​ដាក់​បា​រ៉ា​ស់នា​នា​រាំងផ្លូវ​រថយន្ត​បឺស មិន​ឲ្យ​ចូល​ព្រ​លាន​។ នៅ​ខាងក្រៅ​ព្រ​លាន​យន្តហោះ​បាតុករ​បាន​យក​រទេះ​ផ្ទុក​ឥ​វ៉ា​ន់ បង្កើត​ជា​របាំង​និង​កម្ទេច​បណ្ដា​កាមេរ៉ា​ត្រួតពិនិត្យ មុន​ពេល​ត្រូវ​ប៉ូលិស​បំបែក​។

ចំណែក​បាតុករ​ច្រើន​នាក់​បាន​លើកគ្នា​ទៅ​កាន់​TUNG CHUNG​ដែល​មាន​ផ្លូវ​តែ​មួយ​គត់ មក​កាន់​ព្រ​លាន​យន្តហោះ​។ ពួក​គេ​ក៏​បាន​ប្រើ​ទុ​យ​យ៉ូ​ដើម្បី​បាញ់​ទឹក​បញ្ចូល​ក្នុង​ស្ថានីយ​មេត្រូ​នៃ​មូលដ្ឋាន​នោះ ហើយ​ក៏​ដុត​ទង់ជាតិ​ចិន​មួយ​ជា​កាយវិការ​ដែល​ធ្វើ​ឲ្យ​ចិន​ខឹង​។

នា​ថ្ងៃ​ទី​២​កញ្ញា​នៅ​ហុងកុង​មានការ​រាំងស្ទះ​ថ្មី ជាមួយ​ការ​អំពាវនាវ ឲ្យ​មាន​កូដកម្ម​ទូទៅ​និង​ការ​ធ្វើ​ពហិការ​មិន​មានការ​បង្រៀន​តាម​សាកលវិទ្យាល័យ ក្រោយ​ចុង​ស​ប្ដា​ហ៍​ពោរពេញ​ដោយ​អំពើ​ហិង្សា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ