ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​កសាង​ឯកសារ​ហានិភ័យ​ប្រាសាទនៅ​រមណីយ​ដ្ឋាន​ប្រាសាទ​កោះកែរ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តព្រះវិហារ​៖ ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩​មក មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន និង​កំពុង​អង្កេត និង​ស្រង់​ទិន្នន័យ​ហានិភ័យ​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ ។ យោង​តាម​ការ​ផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថា​តំបន់​ការពារ​រមណីយ​ដ្ឋាន​ប្រាសាទ​កោះកែរ​មាន​ប្រាសាទ​ចំនួន​៥៤…

ខេត្តព្រះវិហារ​៖ ចាប់តាំងពី​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩​មក មន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន និង​កំពុង​អង្កេត និង​ស្រង់​ទិន្នន័យ​ហានិភ័យ​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ ។

យោង​តាម​ការ​ផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ថា​តំបន់​ការពារ​រមណីយ​ដ្ឋាន​ប្រាសាទ​កោះកែរ​មាន​ប្រាសាទ​ចំនួន​៥៤ ស្ថិត​ក្នុង​តំបន់​ស្នូល តំបន់ទ្រនាប់ និង​តំបន់​រណប ។ តំបន់​ស្នូល​មាន​ប្រាសាទ​ចំនួន​២៤​ដែល​មាន​លក្ខណៈ​ពិសេស ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខូចខាត​ដោយសារ​ការ​បំផ្លាញ​ពី​កត្តា ផ្សេង​ៗ​នា​ពេល​កន្លង​មក ។

ក្នុង​ដំណាក់កាល​ដំបូង​នេះ មន្ត្រី​ជំនាញ​បាន​បញ្ចប់​ការ​ចុះ​អង្កេត និង​ចងក្រង​ឯកសារ​ហានិភ័យ​ប្រាសាទ​ក្នុង​តំបន់​ស្នូល នៅ​តាម​ប្រាសាទ​មួយ​ចំនួន ដូច​ជា​ប្រាសាទប្រាំ ប្រាសាទនាងខ្មៅ ប្រាសាទ​​បាក់ ប្រាសាទ​អោប​នាង ប្រាសាទខ្នារ ចម្លាក់​នៅ​ត្រពាំង​ខ្នារ ប្រាសាទអណ្តូង​គុក​ឬ​ប្រាសាទ​គុក​គ្រង ប្រាសាទ​ខ្ទុំ ប្រាសាទដំរី ប្រាសាទ លាក់​នាង ប្រាសាទច្រាប ប្រាសាទបន្ទាយ​ពីរ​ជាន់ ប្រាសាទបេង ប្រាសាទក្រចាប់ ប្រាសាទស្រឡៅ ប្រាសាទ​លិង្គ​ទី​១ ប្រាសាទ​លិង្គ​ទី​២ ប្រាសាទ​លិង្គ​ទី​៣ ប្រាសាទ​លិង្គ​ទី​៤ ប្រាសាទគោក​ខ្មោច ប្រាសាទ​ចិន និង​កំពុង​អង្កេត​លើ​ប្រាសាទធំ​ទាំងមូល ។

ការ​រៀបចំ​ឯកសារ​ផែនទី​ហានិភ័យ​ប្រាសាទ​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះកែរ នេះ​គឺជា​កិច្ចការ​ដ៏​សំខាន់​មួយ​សម្រាប់​លើក​ផែនការ​គ្រប់គ្រង និង​អភិរក្ស​ដ៏​ចាំបាច់​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ហើយ​ក៏​ជា​ផ្នែក​មួយ​នៅ​ក្នុង​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​រួម​សម្រាប់​ការ​ចុះបញ្ជី​ប្រាសាទ​នៅ​រមណីយ​ដ្ឋាន​ប្រាសាទ​កោះកែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ពេល​ខាង​មុខ ៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ