ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចាប់ផ្តើម​កសាង​ផ្លូវ​បេតុង​ថ្មី​១​ខ្សែ​ទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុងប៉ៃលិន

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ពលរដ្ឋ​ក្រុងប៉ៃលិន កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចាប់ផ្តើម​ដំណើរការ​ឈូស​ឆាយ​បើកផ្លូវ ដើម្បី​ធ្វើការ​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ពលរដ្ឋ​ក្រុងប៉ៃលិន កាលពី​ថ្ងៃ​ទី​០១ ខែកញ្ញា​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចាប់ផ្តើម​ដំណើរការ​ឈូស​ឆាយ​បើកផ្លូវ ដើម្បី​ធ្វើការ​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​២០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក្នុង​គោលបំណង​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ពលរដ្ឋ និង​បង្កើន​សោភ័ណ​ភាព​ទីក្រុង ។

លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា ផ្លូវ​ស្ពាន គឺជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ និង​គ្រួសារ ។ ដូច្នេះ​មាន​ផ្លូវ គឺ​មាន​ក្តី​សង្ឃឹម ហើយ​ការ​ធ្វើ​ផ្លូវ​១​ខ្សែ​នេះ គឺ​ពិតជា​បាន​បំពេញ​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ដោយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍ និង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ជា​ពិសេស​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​ការ​ដឹក​កសិផល​ទៅ​លក់ដូរ​នៅ​ទីផ្សារ និង​សិស្សានុសិស្ស​បាន​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ទាន់​ពេលវេលា ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​នូវ​រាល់​ការ​លំបាក និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ព្រមទាំង​បាន​ខិតខំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ជា​ពិសេស​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​រូប​វ័ន​នានា​ដូច​ជា ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ។ ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ទាំងអស់​មេត្តា​ផ្តល់​កិច្ចសហការ និង​សម្របសម្រួល​នូវ​ផល​ប៉ះពាល់​នានា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​ទៅ​តាម​ផែនការ​គ្រោងទុក ព្រមទាំង​ចូលរួម​ជួយ​ថែរក្សា ដើម្បី​ធានា​ឱ្យ​ការ​ប្រើប្រាស់​បាន​យូរអង្វែង ។

សូម​បញ្ជាក់​ថា ផ្លូវ​បេតុង​១​ខ្សែ​ដែល​ចាប់ផ្តើម​ស្ថាបនា​នា​ពេល​នេះ គឺ​មាន​ប្រវែង​២០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ ចាប់ពី​ផ្លូវ​ប៊េ​តុង​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ​ចុះ​ទៅ​ផ្លូវ​បេតុង​ចំណតរថយន្ត​ថ្មី ស្ថិត​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​គម្រោង​អភិវឌ្ឍន៍​ខេត្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ