ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​២ប្រទេស​បា.ញ់​តតាំង​គ្នា​ ដោយ​គ្រាប់​មី​ស៊ីល​ឆ្លងកាត់​ព្រំដែន

4 ឆ្នាំ មុន

ប្រទេស​អុី​ស្រា​អែ​ល​-​លី​បង់ ៖ កងទ័ព​អុីស្រា​អែ​ល ​និង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ កាលពី​ថ្ងៃ​ទី​១​កញ្ញា បាន​បាញ់​តតាំង​គ្នា​ដោយ​គ្រាប់​មី​ស៊ីល​ឆ្លងកាត់​ព្រំដែន​រវាង​អុីស្រា​អែ​ល​និង​លី​បង់ ក្នុង​ពេល​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​។ ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍នា​វេលា​រសៀល​ថ្ងៃ​ទី​១​កញ្ញា​អះអាង​ថា បាន​កម្ទេច​រថយន្ត​យោធា​មួយ​គ្រឿង​​របស់​កងទ័ព​អុី​ស្រា​អែ​ល ក្នុង​តំបន់​AVIVIM​ភាគ​ខាងជើង​អុី​ស្រា​អែ​ល​ក្បែរ​ព្រំដែន​។…

ប្រទេស​អុី​ស្រា​អែ​ល​-​លី​បង់ ៖ កងទ័ព​អុីស្រា​អែ​ល ​និង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​លី​បង់ កាលពី​ថ្ងៃ​ទី​១​កញ្ញា បាន​បាញ់​តតាំង​គ្នា​ដោយ​គ្រាប់​មី​ស៊ីល​ឆ្លងកាត់​ព្រំដែន​រវាង​អុីស្រា​អែ​ល​និង​លី​បង់ ក្នុង​ពេល​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​។

ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍នា​វេលា​រសៀល​ថ្ងៃ​ទី​១​កញ្ញា​អះអាង​ថា បាន​កម្ទេច​រថយន្ត​យោធា​មួយ​គ្រឿង​​របស់​កងទ័ព​អុី​ស្រា​អែ​ល ក្នុង​តំបន់​AVIVIM​ភាគ​ខាងជើង​អុី​ស្រា​អែ​ល​ក្បែរ​ព្រំដែន​។ ការ​វាយប្រហារ​ទាំងនោះ​នាំ​ឲ្យ​មានការ​តបត​វិញ របស់​កងទ័ព​អុីស្រា​អែ​ល​នៅ​ភាគ​ខាងត្បូង​លី​បង់​។ យោង​តាម​អុី​ស្រា​អែ​ល​ថា ការ​បាញ់​មី​ស៊ីល​ប្រឆាំង​រថក្រោះ​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ បាន​ត្រូវ​ចំ​រថយន្ត​សង្គ្រោះ​យោធា​មួយ​គ្រឿង តែ​ពុំ​បណ្ដាល​ឲ្យ​មាន​អ្នក​រង​គ្រោះ​ឡើយ ដែល​ផ្ទុយ​ពី​ការ​អះ​អាង​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​។

អ្នកនាំពាក្យ​យោធា​អុី​ស្រា​អែ​ល​ម្នាក់​និយាយ​នា​ល្ងាច​ថ្ងៃ​ទី​១​កញ្ញា​ថា ការ​បាញ់​តតាំង​គ្នា​ប្រហែល​ជា​បញ្ចប់​។ តាម​ប្រភព​ជិតដិត​នឹង​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍​ថា ការ​បាញ់​មី​ស៊ី​ល​របស់​ពួក​គេ ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​របស់​អុី​ស្រា​អែ​ល កាលពី​ថ្ងៃ​ទី​២៤​សីហា​សម្លាប់​សមាជិក​២​នាក់​របស់​ពួក​គេ​នៅ​ស៊ី​រី​។

កងទ័ព​អុី​ស្រា​អែ​ល​កាលពី​ថ្ងៃ​ទី​១​កញ្ញា​បាន​វាយប្រហារ​តបត​វិញ ចំពោះ​ការ​បាញ់​មី​ស៊ី​ល​របស់​ពួក​ហេ​ស​ប៊ុល​ឡា​ហ៍ ដោយ​វាយប្រហារ​លើ​តំបន់​មួយ​នា​ភាគ​ខាងត្បូង​លី​បង់ ចាត់ទុកជា​ប្រភព​នៃ​ការ​វាយប្រហារ​។ នាយក​រដ្ឋមន្ត្រី​អុី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​អះអាង​ថា យើង​បាន​បាញ់​គ្រាប់​ផ្លោង​១០០​គ្រាប់​និង​វាយប្រហារ​តាម​អាកាស​តបត​វិញ​។

ការ​បាញ់​តតាំង​គ្នា​ទាំងនោះ​កើត​មាន ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​រវាង​អុី​ស្រា​អែ​ល​និង​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​ដែល​កាលពី​ថ្ងៃ​ទី​២៥​សីហា ក៏​បាន​ចោទប្រកាន់​អុី​ស្រា​អែ​ល​ដែរ​ថា បាន​ធ្វើ្វ​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​លើ​ទីតាំង​របស់​ខ្លូ​ន​នៅ​ជាយក្រុង​ខាងត្បូង​នៃ​ក្រុង​បេ​រូត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ