ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត បេ​ប៊ី សម្រេច​គោលដៅ​ធំ !

4 ឆ្នាំ មុន
  • ភ្នំពេញ

កញ្ញា បេ​ប៊ី បាន​ប្រកាស​ឲ្យ​គេ​ដឹង​ថា នាង​ក្លាយជា​តារាចម្រៀង​ដោយ​បាន​ចុះ​កុងត្រា​ក្នុង​ផលិត​កម្ម​ថោ​ន ជា​ផ្លូវការ ដើម្បី​កុំ​ឲ្យ​ពិបាក​តែង​បទ​ថ្មី​ដោយ​ខ្លួនឯង ។ ក្រោយ​ថ្នាក់លើ​ផ្អិ​ប​ចម្រៀង​ថ្មី​របស់​នាង​ពេល​នេះ តារា​ស្រស់​សោភា​រូប​នេះ​សប្បាយចិត្ត​ប្លែក​ដោយសារ​បទ​ថ្មី​របស់​នាង​បាន​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​ដឹង ។…

កញ្ញា បេ​ប៊ី បាន​ប្រកាស​ឲ្យ​គេ​ដឹង​ថា នាង​ក្លាយជា​តារាចម្រៀង​ដោយ​បាន​ចុះ​កុងត្រា​ក្នុង​ផលិត​កម្ម​ថោ​ន ជា​ផ្លូវការ ដើម្បី​កុំ​ឲ្យ​ពិបាក​តែង​បទ​ថ្មី​ដោយ​ខ្លួនឯង ។ ក្រោយ​ថ្នាក់លើ​ផ្អិ​ប​ចម្រៀង​ថ្មី​របស់​នាង​ពេល​នេះ តារា​ស្រស់​សោភា​រូប​នេះ​សប្បាយចិត្ត​ប្លែក​ដោយសារ​បទ​ថ្មី​របស់​នាង​បាន​បង្ហាញ​ឲ្យ​អ្នកគាំទ្រ​ដឹង ។

បើ​ទោះជា​មានឈ្មោះ​ជា​តារាចម្រៀង​កុងត្រា​របស់​ផលិតកម្ម​ធំ ប៉ុន្តែ​តារាចម្រៀង​សាច់ ស ខ្ចី និង​មាន​រូប​សម្រស់​ផូរផង់​កញ្ញា បេ​ប៊ី មិន​ត្រូវ​បាន​ផលិតកម្ម​នេះ​បញ្ចេញ​បទ​ចម្រៀង​ផ្លូវការ​ឲ្យ​មហា​ជន​បានដឹង​ឡើយ ទើបតែ​មុន​នេះ​ប៉ុណ្ណោះ​ដែល​ផលិតកម្ម​ថោ​ន បញ្ចេញ​បទ​របស់​នាង​ជា​សាធា​រណៈ​ក្រោម​ចំណងជើង​ថា «Be Me» ខណៈ​ដែល​បទ​ចម្រៀង​នេះ​កំពុង​កន្ត្រាក់​អារម្មណ៍​អ្នក​គាំទ្រ​មិន​ឱ្យ​សរសើរ​មិន​បាន ។

នៅ​លើ​ផេ​ក​ផ្លូវការ​របស់​ផលិតកម្ម​ថោ​ន នេះ​គឺ​គ្រាន់តែ​ចង្វាក់ និង​ស្ទីល​ច្រៀង គឺ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភាគច្រើន​ជក់ចិត្ត​បាត់​ទៅ​ហើយ ខណៈ​ដែល​ចង្វាក់​របស់​បទ «Be Me» របស់​នាង ត្រូវ​គេ​ស្រ​ម៉ៃ​ភ្លាម​ៗ​ថា នាង​នឹង​បញ្ចេញ​ក្បាច់​រាំ​បាន​រស់​រវើក ក្នុង​ពេល​ដែល​នាង​ក៏​ជាតា​រា​ស្រី​ដែល​លេចធ្លោ​ទាំង​រូប​សម្រស់ ទឹកដម​សំឡេង និង​ក្បាច់​រាំ​យ៉ាង​រំពើន​គួរ​ឲ្យ​ទាក់ទាញ​រួច​ទៅ​ហើយ​នោះ​។

បទ​ចម្រៀង​មួយ​បទ​នេះ នឹង​បញ្ចេញ​ជា MV ក្នុង​ពេល​ឆាប់​ៗ ដោយ​ប្រភព​ពី​ខាង​ផលិតកម្ម​បាន​បង្ហើប​ថា កញ្ញា បេ​ប៊ី បាន​ត្រៀម​បញ្ចេញ​ក្បាច់​រាំ មិន​អត់​នោះ​ទេ ដើម្បី​ឲ្យ​បទ​ចម្រៀង​ដំបូង​របស់​នាង​កាន់តែ​លេចធ្លោ ។ ប្រភព​ផ្លូវការ​ក៏​បាន​ព្រលយ​ឱ្យ​ដឹង​ដែរ​ថា ផលិតកម្ម​ថោ​ន នឹង​បញ្ចេញ​បទ​ចម្រៀង​បន្តបន្ទាប់ ដើម្បី​ជួយ​ឲ្យ​នាង​កាន់តែ​លេចធ្លោ​ផង​ដែរ ។

អ្នកគាំទ្រ​ជា​ច្រើន​លើក​ឡើង​ថា ត្រឹមតែ​មួយ​បទ «Be Me» ប៉ុណ្ណោះ​តារាចម្រៀង​រូប​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​បាន​ខ្ពស់​បែប​នេះ​ទៅ​ហើយ ដូច្នេះ​ទើប​វត្តមាន​របស់​នាង​នៅ​ក្នុង​ផលិតកម្ម​ថោ​ន ធ្វើ​ឲ្យ​គេ​មើលឃើញ​ភ្លាម​ៗ​ថា ថោ​ន ក្រសោប​បាន​គ្រាប់ពេជ្រ​ក្នុង​ដៃ​ក្នុង​ពេល​ដែល បេ​ប៊ី ល្បី ស្រាប់​ហើយ​តាំងពី​ក្នុង​នាម​ជា​តារាចម្រៀង​ឯករាជ្យ ។ ប្រសិនបើ​ថោ​ន​ប្រើ​យុទ្ធសាស្ត្រ​លើក​ស្ទួយ​តារា​ស្រី​រូប​នេះ ឲ្យ​មាន​បទ​ល្អ​ៗ​ដូច​ជា​បទ «Be Me» តែ​មួយ​ប្រាវ​ទៀត គឺ​មិន​ពិបាក​ទេ ពិតជា​ធ្វើ​ឲ្យ​នាង​លេចធ្លោ​មិន​ខាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ