ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំបារម្ភ!! ក្បួន​បង្ការ​សុដន់​យៀរ​ធ្លាក់ និង​ពឺ​ង មូលក្លុំ​ល្អ​តែ​ម្តង

4 ឆ្នាំ មុន

ការ​ដែល​សុដន់​មាន​លក្ខណៈ​យារ​ធ្លាក់​គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្ត្រី​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​។ រឿង​នេះ​ក៏​ដោយសារ​តែ​ការ​ថយ​ចុះ​នៃ​ភាពយឺត​របស់​ជាលិកា និង​សរីរាង្គ​ទ្រទ្រង់​សុដន់​តែ​ម្តង​។​យ៉ាងណាមិញ មិនមែន​មាន​តែ​កត្តា​ពីរ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​មានរឿង​ច្រើន​ទៀត​នាំ​ឲ្យ​សុដន់​យៀរ​ខ្លាំង​ដែរ​។ ការ​ស្រក​ទម្ងន់​លឿន​ពេក ការ​កង្វះ​ជីវជាតិ បំបៅ​ដោះ​កូន មាន​ផ្ទៃពោះ…

ការ​ដែល​សុដន់​មាន​លក្ខណៈ​យារ​ធ្លាក់​គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​ស្ត្រី​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើង​ទៅ​។ រឿង​នេះ​ក៏​ដោយសារ​តែ​ការ​ថយ​ចុះ​នៃ​ភាពយឺត​របស់​ជាលិកា និង​សរីរាង្គ​ទ្រទ្រង់​សុដន់​តែ​ម្តង​។​យ៉ាងណាមិញ មិនមែន​មាន​តែ​កត្តា​ពីរ​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​មានរឿង​ច្រើន​ទៀត​នាំ​ឲ្យ​សុដន់​យៀរ​ខ្លាំង​ដែរ​។

ការ​ស្រក​ទម្ងន់​លឿន​ពេក ការ​កង្វះ​ជីវជាតិ បំបៅ​ដោះ​កូន មាន​ផ្ទៃពោះ រ៉ាំ​ង​រដូវ ហាត់ប្រាណ​ខ្លាំង​ក្លា​ពេក និង​មហារីក​សុដន់​សុទ្ធតែ​ជា​កត្តា​នាំ​ឲ្យ​សុដន់​យៀរ​ធ្លាក់​បាន​ទាំងអស់​។ ចូរ​ពិនិត្យ​ទៅ​លើ​ទំហំ​អាវទ្រនាប់​របស់​អ្នកផង ព្រោះ​វា​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​សុដន់​យារ​ធ្លាក់​បាន​ដែរ បើសិនជា​ពាក់​ទៅ​មិន​ស្រួល ហើយ​អ្នក​គួរតែ​ឧស្សាហ៍​ផ្លាស់​ប្តូរ​វា​ផង​។

ចំពោះ​កត្តា​ផ្សេង​ៗ​ទៀត​ដូច​ជា បញ្ហា​ផ្លូវដង្ហើម ការ​ជក់បារី និង​ជំងឺ​បង្ក​ដោយ​ការ​ជក់បារី ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គា​ស​ក៏​សុទ្ធតែ​ជាដើម​ហេតុ​នាំ​ឲ្យ​សុដន់​យារ​ធ្លាក់​បាន​ទាំង​អស់​។ យ៉ាងណាមិញ​ដើម្បី​ការពារ​ភាព​យៀរ​ធ្លាក់​របស់​សុដន់ និង​ជួយ​ឲ្យ​សុដន់​ពឺ​ង និង​មូលក្លំ​ល្អ​នោះ វា​គួរតែ​ដល់​ពេល​ធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​ហើយ​៖

១-ព្យាយាម​ហាត់ប្រាណ ៖ ការ​ហាត់ប្រាណ​ត្រង់​ចំណុច​នេះ​គឺ​តម្រូវ​ឲ្យ​ហាត់​យក​សាច់ដុំ​ទ្រូង អាច​ជា​ការ​ប្រើ​ដុំ​ដែក ឬ​អា​វ៉ង់​ជាដើម​ដើម្បី​ជំរុញ​ដល់​សាច់ដុំ​នៅ​ទ្រូង​រីក​ទំហំ ជា​ពិសេស​ជាលិកា​ក្នុង​ទ្រូង​ឲ្យ​រស់​ឡើង​វិញ​។ ប៉ុន្តែ​នៅ​ពេល​ហាត់ប្រាណ អ្នក​ត្រូវ​តែ​ពាក់អាវ​ទ្រនាប់​សម្រាប់​ហាត់ប្រាណ​ជា​និច្ច​ផង​។

២-ប្រើ​ផ្លែ​ទទឹម ៖ ចូរ​បង្កើត​ជា​ក្រែ​ម​ផ្តល់​សំណើម​ដោយ​ខ្លួនឯង​តាម​រយៈ​ការ​លាយ​សំបក​ផ្លែ​ទទឹម​ជាមួយនឹង​ប្រេង Mustard ដែល​ក្តៅ​ឧណ្ហ​ៗ ហើយ​យក​វា​ទៅ​ម៉ាស្សា​លើ​សុដន់​ជា​រៀង​រាល់​យប់​មុន​ពេល​ចូល​គេង​។ ចូរ​ម៉ាស្សា​ប្រមាណ ១០​នាទី​។

៣-ម៉ាស្សា​សុដន់​ជាមួយ​ប្រេង​អូ​លីវ ៖ប្រេង​អូ​លីវ​គឺជា​ផលិតផល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​មួយ​នៅ​លើ​លោក​នេះ​។ វា​ក៏​មាន​ប្រយោជន៍​ក្នុង​ការ​ពង្រឹង​ដល់​សរីរាង្គ​សុដន់ និង​ធ្វើ​ឲ្យ​វា​ទៅ​ជា​ទន់ និង​មាន​សុខភាព​ល្អ​ជាង​មុន​ដែរ​។ បើសិនជា​រ៉ា​ឌី​កាល​សេរី​ជា​អ្នក​ធ្វើ​ឲ្យ​ស្បែក​របស់​សុដន់​ខូច នោះ​ប្រេង​អូ​លីវ​នឹង​ជួយ​ឲ្យ​វា​ពឺ​ង​ឡើងជា​មិន​ខាន​តាម​រយៈ​ការ​លាប​វា​ពីលើ​។ ចូរ​ម៉ាស្សា​សុដន់​អ្នក​ចំនួន ១០​នាទី ចំនួន ៥​ដង​ក្នុង​មួ​យស​ប្តា​ហ៍ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ