ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដណ្តើម​បាន​មេដាយមាស ១ ប្រាក់ ២ និង​សំរឹទ្ធ​២ ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​តេ​ក្វា​ន់​ដូ​ពិភព​លោក

4 ឆ្នាំ មុន

អត្ត​ព​លិ​ក​តេ​ក្វា​ន់​ដូ​កម្ពុជា ក្រោម​ការ​ឧបត្ថម្ភ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ដណ្តើម​បាន​មេដាយ​ប្រាក់ ២ បន្ថែម​ទៀត​ពី​ការ​ប្រកួត​ជើងឯក​តេ​ក្វា​ន់​ដូ​ពិភពលោក ក្រោយ​បិទ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​តេ​ក្វា​ន់​ដូ​ពិភពលោក World Taekwon…

អត្ត​ព​លិ​ក​តេ​ក្វា​ន់​ដូ​កម្ពុជា ក្រោម​ការ​ឧបត្ថម្ភ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ដណ្តើម​បាន​មេដាយ​ប្រាក់ ២ បន្ថែម​ទៀត​ពី​ការ​ប្រកួត​ជើងឯក​តេ​ក្វា​ន់​ដូ​ពិភពលោក ក្រោយ​បិទ​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​តេ​ក្វា​ន់​ដូ​ពិភពលោក World Taekwon – do ITF Championship នៅ​ប្រទេស​ប៊ុល​ហ្គា​រី រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៤ ដល់ ៣០ ខែសីហា​នេះ ។

ជា​លទ្ធផល​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា បាន​ដណ្តើម​មេដាយ​ប្រាក់ ២ បន្ថែម​ទៀត បន្ទាប់​ពី​ឈ្នះ​មេដាយមាស ១ កាលពី​ប៉ុន្មាន​ថ្ងៃមុន​ដោយ​លោក ប៉ា​ល់ ជី​វ័​ន្ត ផ្តួល​គូប្រកួត​របស់​ខ្លួន​មក​ពី​ប្រទេស​ព័រ​តូ​រី​កូ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។

ដោយឡែក​នៅ​ថ្ងៃ​ទី ២៩ ខែសីហា​នេះ កីឡាករ បួន ច​ន្ទ័​ថា​រ៉ាត់ បាន​នាំ​មេដាយ​ប្រាក់​ពិភពលោក​មួយ​បន្ថែម​ទៀត​ជូន​ប្រទេស​កម្ពុជា ក្នុង​វិញ្ញាសារ​ប្រយុទ្ធ និង​មេដាយ​ប្រាក់​មួយទៀត គឺ​បាន​មក​ពី​វិញ្ញាសារ​បច្ចេកទេស​ពិសេស​ជា​ក្រុម ។

ចំណែកឯ​មេដាយ​សំរឹទ្ធ គឺ​រកបាន​ដោយ​កីឡាករ ហ៊ឹ​ម រី​ដា និង​មួយទៀត​ទទួល​បាន​លើ​វិញ្ញាសារ​សម្តែង​ជា​ក្រុម​ផង​ដែរ ។

លោកស្រី គង់ កុសល ក្នុង​នាម​ជា​អ្នកចូលរួម​ចំណែក​ឧបត្ថម្ភ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) សូម​ចូលរួម​អបអរសាទរ​នូវ​លទ្ធផល​ដ៏​គាប់ប្រសើរ​នេះ ហើយ​សូម​ឱ្យ​ប្រជាជន​កម្ពុជា​ចូលរួម​បន្ត​គាំទ្រ និង​លេង​កីឡា​តេ​ក្វា​ន់​ដូ​នេះ​ទាំងអស់​គ្នា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ