ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល Barcelona ទិញ Neymar មិន​បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ការ​ទិញ​យក Neymar ទៅ​លេង​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona គឺ​មិន​អាច​ទៅ​រួច​ទេ ខណៈ​ដែល​ថ្ងៃ​នៃ​ការ​បិទ​រដូវ​កាល​ទិញ​ដូរ​កីឡាករ​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ។…

តាម​ប្រភព​ព័ត៌មាន Marca បានឱ្យ​ដឹង​ថា ការ​ទិញ​យក Neymar ទៅ​លេង​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona គឺ​មិន​អាច​ទៅ​រួច​ទេ ខណៈ​ដែល​ថ្ងៃ​នៃ​ការ​បិទ​រដូវ​កាល​ទិញ​ដូរ​កីឡាករ​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ។

Barcelona មិន​មាន​សាច់ដុំ​ទឹកប្រាក់​គ្រប់គ្រាន់​សម្រាប់​យកចិត្ត​របស់ PSG បាន​នោះ​ទេ ហើយ​ខាង PSG ក៏​មិនជា​ចង់​លក់ Neymar ចេញ​លឿន​ៗ​នោះ​ដែរ ។ តាំងពី​ពេល​និយាយ​ថ្លៃ​គ្នា​មក​ម្ល៉េះ PSG បាន​ទារ​ថ្លៃ​ទាប​បំផុត​១៥០​លាន​អឺ​រ៉ូ ដែល​មាន​តម្លៃ ៧២​លាន​អឺ​រ៉ូ ទាប​ជាង​តម្លៃ​ដើម​ពេល​ទិញ​យក​ពី Barcelona កាលពី​ឆ្នាំ​២០១៧ ។

ខាង​ក្លិប Barcelona ដឹងខ្លួន​ថា​ទឹកប្រាក់​មាន​កំណត់ ដោយ​ពួក​គេ​បាន​សុំ​ទម្លាក់​ថ្លៃ ហើយ​សុខចិត្ត​បន្ថែម​កីឡាករ​ដូច​ជា Ivan Rakitic ជាមួយនឹង​ការ​ទិញ​យក Neymar​។ នេះ​ក៏​ដោយសារ​តែ Rakitic គឺជា​កីឡាករ​ដែល PSG ព្យាយាម​ទិញ​កាលពី​រដូវ​កាល​មុន​។ ក្រៅពី Rakitic ក្លិប​អ្នកមាន​បុណ្យ​ក៏​ធ្លាប់​ស្នើ​ផ្តល់​ជូន​កីឡាករ Ousmane Dembele ដែល Thomas Tuchel ចង់បាន​យក​ទៅ​ជំនួស​កន្លែង​របស់ Neymar​។

ក្នុង​ជំនួប​ទាំង​ពីរ​ដង​របស់​ក្លិប​ទាំង​ពីរ Barcelona បាន​ខំប្រឹង​ទាញ​តម្លៃ​ទម្លាក់ ដោយ​អះអាង​ថា​នឹង​បន្ថែម​កីឡាករ​ជូន​បូក​ជាមួយនឹង​តម្លៃ​ទឹកប្រាក់​ដែល​គេ​ឱ្យ​។ តែ​ខាង​ក្លិប​អ្នកមាន​បារាំង ហាក់បីដូចជា​មិន​ចាប់អារម្មណ៍​សោះ ហើយ​ក៏​មិន​ចង់​បន្ទាប​តម្លៃ​ឱ្យ​ក្រោម ១៥០​លាន​អឺ​រ៉ូ​ដែរ​។ នៅ​ថ្ងៃ​សុក្រ លោក Leonardo ដែល​ជា​ប្រធាន​ផ្នែក​កីឡា​របស់ PSG បាន​ប្រកាស​ថា គ្មាន​កិច្ចព្រមព្រៀង​នោះ​ទេ ព្រោះថា​មិន​ត្រូវ​ថ្លៃ​គ្នា​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ